ពិព័រណ៍សៀវភៅនៅកម្ពុជាលើកទី៥ ក្រោមប្រធានបទ «បង្កើនការអាន បង្កើតការសរសេរ» ត្រូវបានប្រារព្ធធ្វើឡើងនៅឯបណ្ណាល័យជាតិ ក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី០២ ដល់ថ្ងៃអាទិត្យទី០៤ ខែធ្នូ ឆ្នាំ២០១៦។ ការរៀបចំ«ពិព័រណ៍សៀវភៅ»បែបនេះគឺជាយន្តការសំខាន់មួយដើម្បីជួយជំរុញការអាន និងការសរសេរសៀវភៅនៅកម្ពុជាកាន់តែប្រសើរឡើង។ ពិព័រណ៍សៀវភៅនេះ មានស្តង់លក់សៀវភៅប្រមាណជាង ៦០ស្តង់ ដោយមានការដាក់តាំងបង្ហាញសៀវភៅខ្មែរ និងបរទេស ការដាក់លក់ និងការចែកចាយសៀវភៅមួយចំនួនដោយឥតគិតថ្លៃផងដែរ។