សហជីពជំរុញឲ្យដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករឲ្យបានច្រើន
ក្រសួងការងារ ភាគីថៅកែរោងចក្រ និងតំណាងកម្មករកំពុងពិភាក្សាគ្នាអំពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប។ ការចរចាអំពីប្រាក់ឈ្នួលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីសម្រេចថាតើត្រូវដំឡើងប្រាក់ឈ្នួលកម្មករឬយ៉ាងណា។ អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បានចូលរួមចរចានេះក្នុងតំណាងភាគីកម្មករ ដោយជំរុញឲ្យដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករឲ្យបានច្រើន ហើយបានផ្តល់បទសម្ភាសន៍ដល់លោក ស៊ុន ណារិន និងលោក លាស់ លីបលីប នៃវីអូអេ៕