តុលាការកំពូលតម្កល់សេចក្តីសម្រេចផ្តន្ទាទោសលោក ថាច់ សេដ្ឋា ពីបទញុះញង់
កាលពីព្រឹកថ្ងៃសុក្រ តុលាការកំពូលបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងដែលផ្តន្ទាទោសអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ពីបទញុះញង់ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ទាក់ទងនឹងការអត្ថាធិប្បាយរបស់លោករឿងប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំមុន។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖