លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
នៅក្នុងឱកាសទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសាកលឆ្នាំ២០២០ អង្គការសង្គមស៊ីវិល នៅថ្ងៃច័ន្ទនេះ បានជំរុញឲ្យកែប្រែចំណុចមួយចំនួននៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងឲ្យគោរពតាមស្តង់ដារអន្តរជាតិ។
ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធដោយផ្នែករបស់សហភាពអឺរ៉ុបត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនប្រាប់មេដឹកនាំពិភពលោកថា ជាការសម្រេចចិត្តបែបលម្អៀង និងអយុត្តិធម៌។ លោក ហ៊ុន សែន បន្តថានេះជាការសម្រេចចិត្តច្រំដែលនៃប្រវត្តិសាស្រ្ត។
ក្រសួងសុខាភិបាលឲ្យដឹងថា រោគសញ្ញានៃជំងឺគ្រុនឈីកនេះកើតមានឡើងក្នុងរង្វង់២ទៅ៣ថ្ងៃ ក្រោយមូលខ្លាញីខាំ ដោយមានអាការៈក្តៅខ្លួនលើសពី៣៨អង្សារសេ ឈឺក្បាល ឈឺខ្លួនប្រាណ សន្លាក់ដៃជើង និងមានចេញកន្ទួលក្រហមនៅលើដងខ្លួន ជាពិសេសនៅតាមចំហៀងខ្លួន។
លោក ហ៊ុន សែន ថ្លែងថា ប្រទេសកម្ពុជាស្រឡាញ់សន្តិភាព និងប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ ប៉ុន្តែវាជារឿងគួរឲ្យសោកស្តាយ ដែលប្រទេសមួយចំនួន ដែលមាន«មហិច្ឆតានយោបាយ និងរបៀបវារៈឱកាសនិយមលាក់ពុត» ដែលធ្វើឲ្យកម្ពុជាត្រូវប្រឈមមុខដោយ«ស្តង់ដារទ្វេ»។
អ្នកស្រី សេង ចាន់ថន ភរិយាលោក ស៊ុន ធន់ អតីតមន្ត្រីក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ នៅថ្ងៃសុក្រនេះ បានដាក់ពាក្យបណ្តឹងទៅតុលាការរាជធានីភ្នំពេញ ប្តឹងប្រជាការពារខណ្ឌ៧មករាមួយរូប ចំពោះការប្រើប្រាស់អំពើហិង្សាទៅលើអ្នកស្រី។
មន្រ្តីជាន់ខ្ពស់តំណាងទូតនៃប្រទេសនានាបានចាប់ផ្តើមជួបមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិលោក កឹម សុខា ខណៈសវនាការប្រឆាំងរូបលោកអាចត្រូវបានពន្យារពេលយូរឆ្នាំ។
ភាពចម្រូងចម្រាសថា តើមានការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាឬយ៉ាងណា នៅតែជាបញ្ហានៅឡើយ ជាពិសេសការបង្កើតច្បាប់នានាដែលអ្នកធ្វើការលើផ្នែកសិទ្ធិមនុស្ស យល់ឃើញថា មានការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
កាលពីថ្ងៃអង្គារ តុលាការខេត្តត្បូងឃ្មុំ បានសម្រេចផ្ដន្ទាទោសសកម្មជនគណបក្សសង្រ្គោះជាតិ៧នាក់ឲ្យជាប់ពន្ធនាគារពី៥ទៅ៧ឆ្នាំ ក្នុងសំណុំរឿង«រួមគំនិតក្បត់»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃច័ន្ទ បានថ្លែងទៅកាន់មេដឹកនាំពិភពលោកថា ប្រទេសក្រីក្របានរងគ្រោះ ដោយសារការដាក់ទណ្ឌកម្មពីប្រទេសអភិវឌ្ឍន៍ ក្រោមហេតុផលសិទ្ធិមនុស្ស និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។
ប្រជាពលរដ្ឋជាង២០គ្រួសារដែលស្ថិតនៅតំបន់កៀនទឹក ក្នុងឃុំថ្មស ក្នុងស្រុកបុទុមសាគរ អបអរសាទរចំពោះទណ្ឌកម្មរបស់អាមេរិកលើក្រុមហ៊ុន UDG ខណៈពួកគេបន្តបារម្ភអំពីការបណ្តេញចេញនៅថ្ងៃណាមួយ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ទោះជាក្នុងរយៈពេលចុងក្រោយនេះ មិនមានករណីឆ្លងថ្មីក៏ដោយ ក៏ប្រជាពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្ន ហើយអំពាវនាវឲ្យមានការពន្យារការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ បន្តរក្សាគម្លាតពីគ្នា ពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល។
បើគិតពីដើមខែកញ្ញាមក យ៉ាងតិចក្រុមយុវជន៧នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោមបទញុះញង់ឲ្យបង្កភាពវឹកវរដល់សន្តិសុខសង្គម។
រដ្ឋាភិបាលកម្ពុជាបានប្រតិកម្មនឹងការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត និងជំរុញឲ្យលោកស្រីគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ដែលមានចែងក្នុងកាតព្វកិច្ចជាអ្នករាយការណ៍ពិសេស។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលដែលបានចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនោះដែរ ប្រាប់VOAនៅថ្ងៃអង្គារថា ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីជាការព្យាករណ៍តែប៉ុណ្ណោះ តាមរយៈការសាកសួរអ្នកច្បាប់ ហើយលោកថា មិនមែនជាការបង្គាប់បញ្ជាទៅតុលាការនោះទេ។
អ្នកតាមដានកិច្ចការព្រំដែនលើកឡើងថា នេះនៅជាមន្ទិលនៅឡើយ ដោយសារប្រជាពលរដ្ឋដែលសាកសួរនោះមានចំនួនតិច ហើយអវត្តមានលោក រ៉ុង ឈុនផ្ទាល់ ដែលបានចុះជួបប្រជាពលរដ្ឋនៅទីនោះ។
ស្រ្តីម្នាក់នោះឈ្មោះ សេង ចាន់ថន អាយុ ៤៨ ឆ្នាំ មកពីខេត្តកំពង់ធំ ជាភរិយារបស់លោក ស៊ុន ធន់អតីតក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារព្រៃស។
លោក Patrick បានថ្លែងថា ជាធម្មតាការរកស៊ី គឺសម្លឹងទៅមើលផលចំណេញសម្រាប់អ្នកវិនិយោគ ប៉ុន្តែលោកថា នីតិរដ្ឋរឹងមាំ តម្លាភាព និងការមិនមានអំពើពុករលួយ គឺជារឿងសំខាន់ ដោយសារច្បាប់អាមេរិកមិនអនុញ្ញាតឲ្យមានការរកស៊ីណាមួយ ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយឡើយ។
សិទ្ធិនយោបាយរបស់ពួកគេទាំង ៣ នាក់ ដែលស្ថិតក្នុងចំណោម ១១៨ នាក់ ត្រូវបានដកហូតមិនឲ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំ ក្រោយតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ថ្លែងប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា ការពន្យារពេលចុះហត្ថលេខានៅពេលនេះ ដោយសារវិបត្តិជំងឺកូវីដ១៩ ដែលមិនអាចឲ្យភាគីណាមួយអាចធ្វើដំណើរជួបគ្នាដោយផ្ទាល់។
ព័ត៌មានផ្សេងទៀត