លោក សឹង សុផាត គឺជាអ្នកយកព័ត៌មាននៃវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហាប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យា យុវជន និង ភូមិសាស្ត្រនយោបាយ នៅកម្ពុជានិងអាស៊ីអាគ្នេយ៍ និងសហគមន៍ខ្មែរអាមេរិកាំង។
លោក Jin Liqun ធ្លាប់ជាអនុប្រធានធនាគារអភិវឌ្ឍអាស៊ី ADB ត្រូវបានជ្រើសរើសជាប្រធានតែងតាំងថ្មីរបស់ធនាគារ AIIB កាលពីខែសីហាកន្លងទៅនេះ។
កាលពីឆ្នាំមុន អង្គការតម្លាភាពអន្តរជាតិបានចាត់ទុកកម្ពុជាថាជាប្រទេសមានអំពើពុករលួយខ្លាំងបំផុតមួយក្នុងពិភពលោកដោយចាត់ចំណាត់ថ្នាក់ជាប់លេខ១៥៤ក្នុងចំណោមប្រទេស១៧៤។
លោក វ៉ឺង ចាន់ដារ៉ា និយាយថា សកម្មភាពពាណិជ្ជកម្មប្រើប័ណ្ណ coupon នេះប្រើអំណាច«តថ្លៃ»រួមរបស់អតិថិជន ដែលជួយឲ្យចំណេញទាំងអតិថិជននិងហាងអាជីវកម្ម។
ការផ្ទុះគ្រាប់បែកដ៏ខ្លាំងមួយនៅផ្លូវកែង Ratchaprasong កណ្តាលសង្កាត់ពាណិជ្ជកម្មក្រុងបាងកកប្រទេសថៃកាលពីល្ងាចថ្ងៃច័ន្ទ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់។
និស្សិត ឌុក វិចិត្រពន្យល់អំពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យារ៉ាដាក្នុងដែនសមុទ្រ ក្នុងជីភាពប្រចាំថ្ងៃ ក៏ដូចជាសារៈសំខាន់នៃការសិក្សាអំពីវិទ្យាសាស្ត្របច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយ VOA ក្នុងអំឡុងការសម្តែងនៅសហរដ្ឋអាមេរិកកាលពីខែឧសភា លោក ស៊ីន សេដ្ឋាកុល បានប្តេជ្ញាបន្តអាជីពខាងវិស័យសិល្បៈតន្ត្រីចម្រៀង បើទោះបីជួបការលំបាកខាងជីវភាពនិងពិការភាពក្តី។
លោក ផេង ពង្សរ៉ាស៊ី ថា វេទិកាអប់រំសាធារណៈជួយអប់រំយុវជនជំនាន់ក្រោយផងនិងអាចជួយព្យាបាលសុខភាពផ្លូវចិត្តរបស់ជនរងគ្រោះពីរបបខ្មែរក្រហម។
លោក ឌី ខាំបូលី ថ្លែងថាការយល់ដឹងច្រើនជាងមុនអំពីប្រវត្តិសាស្ត្រលំបាកនេះនឹងជួយដល់ដំណើរការផ្សះផ្សាជាតិ ជាមេរៀនសម្រាប់កូនចៅជំនាន់ក្រោយ។
ពលរដ្ឋខ្មែរអាមេរិកាំងប្រមាណ៥០នាក់នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រទី១៧ ខែមេសា ឆ្នាំ២០១៥ ដើម្បីប្រារព្ធបុណ្យទក្ខិណានុប្បទានខួបទី៤០ឆ្នាំនៃការឡើងកាន់កាប់អំណាចរបស់ក្រុមខ្មែរក្រហម និងដង្ហែភ្លើងទៀនស្មឹងស្មាធិ៍ដើម្បីឧទ្ទិសកុសលជូនដល់ប្រជាជនដែលបានទទួលអនិច្ចកម្មក្នុងរបបខ្មែរក្រហម។
រដ្ឋប្រហារថៃជាគំរូមិនល្អដល់ការស្ថាបនារបបប្រជាធិបតេយ្យនៅប្រទេសជិតខាងភូមា កម្ពុជា នៅឡាវផងដែរដែលប្រកាន់របបកុម្មុយនិស្ត។
អ្នកនិពន្ធ Sebastian Strangio ថ្លែងថា ប្រព័ន្ធនយោបាយកម្ពុជាទំនងនឹងអាចត្រូវដូរសន្សឹមៗប៉ុណ្ណោះទៅរកការផ្លាស់ប្តូរមុននឹងអាចឈានដល់ការផ្ទេរអំណាច។
លោក ត្រាំ លីរតនៈ ថាការធ្វើដំណើរបែបនេះផ្តល់ប្រយោជន៍ជាងការធ្វើតេស្តសាកល្បងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួននៅសាលារៀន ដែលជាកន្លែងយើងមានការស៊ាំរួចទៅហើយ (comfort zone)។
លោកឯកអគ្គរាជទូតម៉ាឡេស៊ីថ្លែងថា ជាជាងបារម្ភ គេគួរមើលឃើញទីផ្សាររួមអាស៊ាននេះថាជាឱកាសទៅវិញ។
សហរដ្ឋអាមេរិកបានធ្វើការវិនិយោគផ្ទាល់នៅកម្ពុជាក្នុងទឹកប្រាក់សរុប៥៤លានដុល្លារនៅឆ្នាំ២០១២ ដែលបានកើនជាង៤៥,៩%ពីឆ្នាំ២០១១។
សេចក្តីព្រាងច្បាប់ស្តីពីឧកក្រិដ្ឋកម្មតាមអ៊ីនធឺណិត ត្រូវបានធ្លាយចេញកាលពីដើមនេះ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជាបានបដិសេធថាមិនមានសេចក្តីព្រាងច្បាប់នេះទេ។
មានក្រុមជម្រើសជាតិ៤ប្រទេស គឺ អាហ្សង់ទីន អាល្លឺម៉ង់ ហូឡង់ និងប្រេស៊ីល នឹងបានចូលបន្តប្រកួតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងសប្តាហ៍នេះ។
លោករដ្ឋមន្ត្រីពាណិជ្ជកម្មបានភ្ជាប់ឆន្ទៈនយោបាយថ្មីនេះទៅនឹងលទ្ធផលនៃការបោះឆ្នោតកាលពីឆ្នាំ២០១៣។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានថ្លែងដូច្នេះនៅក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែមិថុនា ឆ្នាំ២០១៤។
លោកប្រធានាធិបតី Barack Obama បានធ្វើការធានាដល់ប្រទេសជប៉ុនឡើងវិញថា សន្ធិសញ្ញាសន្តិសុខរវាងប្រទេសទាំងពីរគ្របដណ្តប់លើប្រជុំកោះដែលជាស្នូលនៃជម្លោះដែនទឹកជាមួយចិន ប៉ុន្តែលោកមិនដាក់កំហិតព្រំដែនណាមួយដល់ប្រទេសចិនទេ។
លោកប្រធានាធិបតី Barack Obama នឹងចាប់ផ្តើមទស្សនកិច្ចមួយសប្តាហ៍ទៅទ្វីបអាស៊ីនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ក្នុងកិច្ចប្រឹងប្រែងដើម្បីធានាជាថ្មីដល់សម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់។ លោក អូបាម៉ា នឹងអញ្ជើញទៅប្រទេស ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និង ហ្វ៊ីលីពីន។
ព័ត៌មានផ្សេងទៀត