ការផ្ទុះគ្រាប់បែកដ៏ខ្លាំងមួយនៅផ្លូវកែង Ratchaprasong កណ្តាលសង្កាត់ពាណិជ្ជកម្មក្រុងបាងកកប្រទេសថៃកាលពីល្ងាចថ្ងៃច័ន្ទ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់។
លោក ប៊ុន ថិន អាយុ២៥ឆ្នាំ ជាជាងធ្វើម៉ាស៊ីនត្រជាក់ដែលបានរស់នៅប្រទេសថៃអស់រយៈពេល១០ឆ្នាំមកហើយ។ ពេលមានការផ្ទុះនេះ ពលរដ្ឋខ្មែរពីខេត្តកោះកុង រូបនេះកំពុងស្ថិតនៅរថយន្តក្រុងដែលបើកកាត់ផ្លូវកែង Ratchaprasong។
លោក សឹង សុផាត នៃ VOA ពីវ៉ាស៊ីនតោនបានសម្ភាសន៍លោក ប៊ុន ថិន តាមទូរស័ព្ទអំពីទិដ្ឋភាពក្រោយការផ្ទុះភ្លាមៗ និងស្ថានភាពសន្តិសុខទូទៅនៅទីក្រុងបាងកកនៅរាត្រីថ្ងៃច័ន្ទ។ សូមស្តាប់បទសម្ភាសន៍ទាំងស្រុងដូចតទៅ៖
សូមបញ្ជាក់ថា លោក ប៊ុន ថិន បានទាក់ទងមក VOA តាម Facebook ហើយប្រិយមិត្តអាចទស្សនាវីដេអូពីកន្លែងផ្ទុះគ្រាប់បែកដែលលោកថតផ្ទាល់ពីរថយន្តក្រុងភ្លាមៗក្រោយការផ្ទុះ នៅខាងក្រោម ឬនៅលើទំព័រ Facebook របស់ VOA គឺ www.facebook.com/voakhmer។
ផែនទីកន្លែងកើតហេតុ៖
ប្រិយមិត្តអាចទទួលព័ត៌មានរហ័សជាភាសាអង់គ្លេសពីលោក Steve Herman អ្នកឆ្លើយឆ្លងព័ត៌មាន VOA នៅទីក្រុងបាងកកតាមបណ្តាញ Twitter៖