កញ្ញា ផន បុប្ផា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស សុខភាព អប់រំ និងបរិស្ថាន។
នៅក្នុងកិច្ចដំណើរការជំរឿននោះ ប្រជាពលរដ្ឋនិងមន្ត្រីជំរឿនមួយចំនួនបានលើកពីកង្វះពេលវេលានិងមិនមានចំនួនមន្ត្រីគ្រប់គ្រាន់សម្រាប់ធ្វើជំរឿនរយៈពេល១១ថ្ងៃ។ ក្នុងនោះសំណួរមួយចំនួនមិនត្រូវបានលើកមកចោទសួរនោះទេ។
ប្រធានសហជីព៦នាក់ ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទប្រព្រឹត្តិអំពើហិង្សានៅពេលតវ៉ាលើផ្លូវវេងស្រេងកាលពីឆ្នាំ២០១៣ ត្រូវបានសាលាឧទ្ធរណ៍ទម្លាក់ការចោទប្រកាន់នេះវិញ កាលពីថ្ងៃទី២៨ ខែឧសភា។
ការដាច់ចរន្តអគ្គិសនីជាញឹកញាប់ ដែលចាប់ផ្តើមឡើងកាលពីខែមីនាបានធ្វើឲ្យអាជីវករម៉ាស៊ីនភ្លើងរីករាយនឹងការលក់ដូរ។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនទៀត ដែលអាជីវកម្មរបស់ពួកគេត្រូវការអគ្គិសនីជាចាំបាច់ ត្អូញត្អែរអំពីម៉ាស៊ីនភ្លើងឡើងថ្លៃ។
នាឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣ ខែឧសភានេះ អ្នកសារព័ត៌មានមួយចំនួននៅក្នុងប្រទេសកម្ពុជាបានប្រាប់ VOA អំពី ការគំរាមគំហែង ការធ្វើទុក្ខបុកម្នេញ និងការភ័យខ្លាចចំពោះការចាប់ខ្លួនរបស់អាជ្ញាធរ។
សព្វថ្ងៃអង្គការដែលមានមូលដ្ឋាននៅខេត្តបាត់ដំបងនេះ នៅតែផ្តល់ឱកាសឲ្យកុមារក្រីក្រនិងកុមារមានវិបត្តិរាប់ពាន់នាក់បានចូលរៀនសិល្បៈនិងចំណេះដឹងទូទៅ។
កញ្ញា កឹម មនោវិទ្យា បាននិយាយថា កញ្ញាមិនអាចត្រឡប់ទៅប្រទេសកម្ពុជាវិញនោះទេ ពីព្រោះកញ្ញាខ្លាចថា កញ្ញានឹងត្រូវគេចាប់ខ្លួនដែរ ដែលនេះជាផ្នែកមួយនៃការបង្ក្រាបរបស់រដ្ឋាភិបាលដែលបានរំលាយគណបក្សសង្គ្រោះជាតិ បំបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងបង្ខំឲ្យអ្នកនយោបាយខ្មែរ សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានរាប់រយនាក់ រស់នៅនិរទេសខ្លួននៅក្នុងសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី ប្រទេសថៃ និងប្រទេសផ្សេងៗទៀត។
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋនៅឃុំបឹងមេលា ឃុំតាសៀម ឃុំដំដែក ឃុំបាគង និងឃុំគោកចក ខេត្តសៀមរាប បានចូលរួមបោះឆ្នោត។
«ខ្ញុំសូមផ្ដាំផ្ញើដល់ប្រជាពលរដ្ឋថា ដល់ថ្ងៃបោះឆ្នោតសូមបោះឆ្នោតទាំងអស់គ្នា ព្រោះការបោះឆ្នោតគឺយើងសង្ឃឹមថាអាចផ្លាស់ប្ដូរស្ថានភាពសង្គម»។
អង្គការសង្គមស៊ីវិល ដែលធ្វើការដើម្បីសមភាពយេនឌ័រនិងកុមារបាននិយាយថា ច្បាប់នេះមានចំណុចខ្វះខាតជាច្រើន ដែលទាមទារឲ្យមានការធ្វើវិសោធនកម្មដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារឲ្យមានប្រសិទ្ធភាព។
យុទ្ធនាការដែលមានឈ្មោះថា «ជួយគ្នា» ត្រូវបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងវិបត្តិជនអន្តោប្រវេសន៍ពិភពលោកដែលប្រជាពលរដ្ឋច្រើនជាង៦៥លាននាក់កំពុងត្រូវបានបង្ខំឲ្យចាកចេញពីស្រុកកំណើតដោយសារជម្លោះ អំពើហិង្សានិងការធ្វើទុក្ខបុកម្នេញក្នុងរូបភាពផ្សេងៗ។
ផ្កាថ្មប្រភេទស្នែងព្រិលជាច្រើនដុំ ត្រូវបានចងភ្ជាប់ទៅនឹងកុងតឺន័រទាំងពីរនោះ។ ហើយនៅក្នុងរយៈពេលពី៣ទៅ៦ខែខាងមុខ ផ្កាថ្មនឹងចាក់ឫស ហើយអាចបង្កើតជាចំណី និងជាជម្រកសត្វនានាក្នុងសមុទ្រ។
មន្រ្តីកម្ពុជាបាននិយាយថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីស៊ើបអង្កេតការសម្លាប់បងប្អូនប្រុសម្តាយទីទៃរបស់លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។
អ្នកវិភាគឯករាជ្យរបស់កម្ពុជាបានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពរបស់ប្រទេសកម្ពុជានិងតំបន់អាស៊ីទាំងមូលបន្ទាប់ពីលោកដូណាល់ត្រាំឡើងកាន់អំណាចនៅថ្ងៃទី២០ខែមករានេះ។
ឥឡូវនេះ លោកស្រី Sharon May កំពុងធ្វើការលើសៀវភៅថ្មីមួយទៀតដែលភាគច្រើនជាស្នាដៃរបស់យុវជនកម្ពុជា។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកកាសែតពីប្រទេសកម្ពុជាមកស.រ.អា.សមភាគី អាមេរិក និងអ្នកជំនាញនយោបាយរបស់អាមេរិកបាននិយាយថា យុទ្ធនាការបោះឆ្នោតនេះជាយុទ្ធនាការដែល«រញ៉េរញ៉ៃបំផុត»តាមដែលពួកគេដឹង។
លោក ត្រាំ ត្រូវបានគេមើលឃើញថា ជាបេក្ខជនដែលមានលក្ខណ:ខុសប្លែកពីបេក្ខជនប្រធានាធិបតីដទៃៗទៀតដោយសារការនិយាយកុហក ការនិយាយស្ដីមិនសមរម្យ ការរើសអើងពូជសាសន៍និងស្ត្រី ការសង់ជញ្ជាំងព្រំប្រទល់ជាប់ប្រទេសម៉ិចស៊ិក និងបញ្ហាជាច្រើនទៀត។
លោក ជា សុផារ៉ា បានប្រាប់ VOA ខ្មែរកាលពីថ្ងៃច័ន្ទថា ក្រសួងនឹងដាក់សំណើទៅរដ្ឋាភិបាល ដើម្បីធ្វើការវិនិយោគការសាងសង់អគារប៊ូលឌិញ ដោយសារសភាពចាស់ទ្រុឌទ្រោមរបស់អគារនេះ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ប្រជាជនដែលរស់នៅទីនោះ។
អ្វីដែលបងប្អូន ព្រះសង្ឃ និងមិត្តភក្តិដឹងអំពីជនជាប់ចោទឈ្មោះ អឿត អាង នោះគឺជននេះជាអតីតទាហានខ្មែរក្រហមវ័យ៤៤ឆ្នាំ ធ្លាប់បួសជាសង្ឃ ជាអ្នកលេងល្បែង ជាអ្នកបង្កបញ្ហា ហើយមិនមានលុយចាយគ្រប់គ្រាន់ទេ។
ដោយមានហែហមពីប្រជាពលរដ្ឋរាប់សែននាក់ សពរបស់អ្នកវិភាគ និងអ្នកស្រាវជ្រាវសង្គម លោកកែម ឡីត្រូវបានដង្ហែពីវត្តចាស់នៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញទៅកាន់ស្រុកកំណើតរបស់លោកនៅឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦។ សពរបស់លោកត្រូវបានធ្វើពិធីបញ្ចុះនាព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ។
ព័ត៌មានផ្សេងទៀត