បទសន្ទនា VOA៖ លោក Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ សហរដ្ឋអាមេរិក
លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ទី២០ ខែមករា។ ពិធីជាប្រវត្តិសាស្រ្តនេះមិនមានអ្នកចូលរួមច្រើនដូចរាល់ដងទេ ដោយសារតែជំងឺកូវីដ១៩ និងរៀបចំឡើងក្រោមកិច្ចការពារសន្តិសុខយ៉ាងតឹងរ៉ឹង។ លោកម៉ែន គឹមសេង និងលោកប៉ូច រាសី នៃវីអូអេ សូមជូនសេចក្តីរាយការណ៍ពីចំណុចសំខាន់ៗនៃពិធីជានេះនិងបញ្ហាប្រឈមដែលរដ្ឋបាលលោក Biden ត្រូវដោះស្រាយ។