កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក William Heidt បានថ្លែងក្នុងពិធីសម្ពោធមណ្ឌលសុខភាពនោះថា អាគារមណ្ឌលសុខភាពដែលមាន១១បន្ទប់ នឹងនាំមកជូនប្រជាពលរដ្ឋប្រមាណជា៩ម៉ឺននាក់ក្នុងស្រុកក្រគរ និងស្រុកជិតខាងមួយចំនួនទៀត ដើម្បីលើកកម្ពស់សេវាសុខាភិបាល។
នៅព្រឹកថ្ងៃពុធនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកសវនាការជំនុំជម្រះជាសាធារណៈលើសំណុំរឿងលេខ០០១ ដែលបានពិន័យអតីតសមាជិកគណបក្សប្រឆាំងចំនួន៥នាក់ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង។ ក្រោយសវនាការ គ.ជ.ប បានកែប្រែចំណុចមួយចំនួន ដោយបន្ធូរបន្ថយការពិន័យមនុស្សចំនួន២នាក់ និងលើកលែងការពិន័យមនុស្សម្នាក់ទៀត។
បន្ទាប់ពីប្រកាសថាខ្លួនបានចូលគាល់ព្រះមហាក្សត្រដើម្បីសុំកែប្រែកាលបរិច្ឆេទនៃការបង្កើតរដ្ឋាភិបាលថ្មី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះបានប្រកាសពីគម្រោងបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មីនៅដើមខែកញ្ញា ពេលដែលកម្ពុជានឹងអាចឈានទៅរកការគ្រប់គ្រងប្រទេសដោយឯកបក្ស។ អ្នកវិភាគនយោបាយបារម្ភថា ការដឹកនាំប្រទេសដោយមានគណបក្សតែមួយនេះ នឹងអាចធ្វើឲ្យកម្ពុជាកាន់តែប្រឈមនឹងសម្ពាធពីបរទេស។
អាជ្ញាធរកម្ពុជាបានចាប់ខ្លួនមនុស្ស១០នាក់ និងរឹបអូសផលិតផលក្លែងក្លាយ៨៨តោន ក្នុងរាជធានីភ្នំពេញ។ លោក មាជ សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយថ្លែងថា មូលហេតុដែលបណ្តាលឲ្យមានការកើនឡើងនូវផលិតផលក្លែងក្លាយ គឺដោយសារតម្រូវការនៃការប្រើប្រាស់មានការកើនឡើង ស្របពេលដែលកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្បថថាឲ្យលោកស្លាប់ បើសិនជាលទ្ធផលនៃចំនួនប្រជាពលរដ្ឋចេញទៅបោះឆ្នោត ជាលទ្ធផលក្លែងក្លាយ។ លោក សម រង្ស៊ី ក៏បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក ឆ្លើយតបនឹងការបបួលស្បថរបស់លោក ហ៊ុន សែន ថា ជាវិធីឃ្លាតឆ្ងាយពីវិទ្យាសាស្ត្រ និងបច្ចេកទេសជាក់ស្តែង។
ក្រោយទំនប់វារីអគ្គិសនីមួយក្នុងប្រទេសឡាវ បានបាក់កាលពីសប្ដាហ៍មុន ដោយបណ្ដាលឲ្យមនុស្សជិត៣០នាក់បាត់បង់ជីវិតនិងប៉ះពាល់ដល់ពលរដ្ឋខ្មែរមួយចំនួនរស់នៅខេត្តស្ទឹងត្រែងផងនោះ នៅសប្ដាហ៍នេះ អង្គការSave the Mekong បានចេញសេចក្ដីថ្លែងការណ៍មួយទាមទារឲ្យអ្នកពាក់ព័ន្ធនឹងទំនប់ទឹកនោះទទួលខុសត្រូវរាល់ការបាត់បង់ និងការខូចខាតទាំងនៅប្រទេសឡាវនិងកម្ពុជា ព្រមទាំងអំពាវនាវឱ្យ ផ្អាកការសាងសង់ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គជាបន្ទាន់។
ខណៈសហគមន៍អន្តរជាតិមួយចំនួនកំពុងរិះគន់ការបោះឆ្នោតនៅកម្ពុជាថាជាការបោះឆ្នោតដែលមិនអាចទទួលយកបាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានអង្វរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានទៅបោះឆ្នោតនិងមិនបានទៅបោះ កុំមានការរើសអើង និងស្អប់ខ្ពើមគ្នា។
មេធាវីការពារក្តីឲ្យលោក កឹម សុខា រំពឹងថាកូនក្តីរបស់លោកនឹងបាននៅក្រៅឃុំដើម្បីព្យាបាលជំងឺ នៅពេលតុលាការកំពូលប្រកាសបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំជុំទីពីរ នៅចុងខែសីហា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសនៅថ្ងៃពុធនេះថា ឆ្នាំ២០១៨នេះ ជាឆ្នាំដែលកម្ពុជាទទួលបានជោគជ័យធំ លើការកសាងសេដ្ឋកិច្ច និងប្រជាធិបតេយ្យ ស្របពេលដែលប្រទេសប្រជាធិបតេយ្យធំៗ កំពុងរិះគន់ការបោះឆ្នោតដោយមិនមានវត្តមានគណបក្សសង្គ្រោះជាតិ ថាជាការបោះឆ្នោតមិនមានភាពសេរី និងយុត្តិធម៌។
បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ បញ្ចប់ទៅដោយគ្មានវត្តមានគណបក្សសង្គ្រោះជាតិ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា គណបក្សខ្លួនកំពុងឈានទៅប្រមូលយកអាសនៈទាំង១២៥ក្នុងរដ្ឋសភាជាតិសម្រាប់គ្រប់គ្រងរយៈពេល៥ឆ្នាំទៅមុខទៀត។ អ្នកឃ្លាំមើលសង្គមលើកឡើងថា ការណ៍នេះកំពុងធ្វើឲ្យរដ្ឋាភិបាលកម្ពុជាប្រឈមនឹងការដាក់សម្ពាធកាន់តែខ្លាំងពីអន្តរជាតិ។
យោងតាមសេចក្តីថ្លែងការណ៍របស់គ.ជ.ប. បន្ទាប់ពីបិទការិយាល័យបោះឆ្នោតនៅម៉ោង ៣រសៀល អ្នកបោះឆ្នោតចំនួនជាង៨០ភាគរយនៃអ្នកបោះឆ្នោត៨លាននាក់បានទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨។
សកម្មភាពនៃការរាប់សន្លឹកឆ្នោតក្នុងការិយាល័យបោះឆ្នោតនៅសង្កាត់ផ្សារកណ្តាលទី១ ក្រោយការបិទការិយាល័យទាំងជិត២ម៉ឺន៣ពាន់ នៅទូទាំងប្រទេស នាវេលាម៉ោង៣:០០រសៀល ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ការិយាល័យបោះឆ្នោតជិត២ម៉ឺន៣ពាន់កន្លែងក្នុងប្រទេសកម្ពុជា បានបើកទ្វារហើយនៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីឲ្យអ្នកបោះឆ្នោតរាប់លាននាក់បានជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តដើម្បីដឹកនាំស្ថាប័ននីតិបញ្ញត្តិ ឬ សភា និងស្ថាប័ននីតិប្រតិបត្តិ ឬ រដ្ឋាភិបាល។
គណបក្សប្រជាជនកម្ពុជានឹងកាន់កាប់ស្ថាប័នសភានិងរដ្ឋាភិបាល និងស្ថាប័នរដ្ឋផ្សេងៗទៀតផ្តាច់មុខ បើឈ្នះការបោះឆ្នោតដែលរងការរិះគន់ពីប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដែលថា ការបោះឆ្នោតនេះគឺជាការបោះឆ្នោតមិនពិតប្រាកដ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញាធ្វើការអភិវឌ្ឍបន្ថែមនិងធ្វើកំណែទម្រង់រដ្ឋ ហើយនឹងការពារសន្តិភាព បើគណបក្សប្រជាជនកម្ពុជារបស់លោក ឈ្នះឆ្នោតដឹកនាំប្រទេសបន្តទៀតនោះ។
គណៈកម្មការរៀបចំការបោះឆ្នោតប្រចាំខេត្តបាត់ដំបងនៅថ្ងៃព្រហស្បតិ៍នេះ បានបើកសវនាការសម្រេចពិន័យសមាជិកគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយចោលចំនួន៥នាក់ ក្នុងម្នាក់ៗចំនួន១០លានរៀលទៅតាមបណ្តឹងរបស់សមាជិកគណបក្សកាន់អំណាចក្នុងខេត្តបាត់ដំបង ដែលបានប្តឹងពាក់ព័ន្ធនឹងការបង្ហោះសារម្រាមដៃស្អាតបង្ហាញពីការមិនទៅបោះឆ្នោត។
បន្ទាប់ពីទំនប់វារីអគ្គិសនីមួយក្នុងប្រទេសឡាវដែលមានចម្ងាយប្រមាណជា៧០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ឡាវបានបាក់និងហូរចូលមកក្នុងទន្លេសេកុង បណ្តាលឲ្យស្រុកមួយចំនួនក្នុងខេត្តស្ទឹងត្រែងរងការលិចលង់ នៅរសៀលថ្ងៃព្រហស្បតិ៍។ ក្នុងនោះឃុំចំនួន៤នៃស្រុកសៀមប៉ាងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ។
ក្រោយចេញសេចក្តីជូនដំណឹងឲ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នក្នុងអំឡុងពេលបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍មួយទៀតបញ្ជាក់ថា មិនមានភ្ញៀវ ឬ អ្នកសង្កេតការណ៍ផ្លូវការណាម្នាក់មកពីរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងចូលរួមសង្កេតការបោះឆ្នោតជាតិនៅកម្ពុជានោះទេ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលលើកឡើងថា ស្ថានទូតសហរដ្ឋអាមរិកប្រចាំកម្ពុជាមានការបារម្ភជ្រុល។
កម្លាំងសមត្ថកិច្ចស្ទើរទូទាំងប្រទេសបានហ្វឹកហាត់ត្រៀមបង្រ្កាបបាតុកម្មក្នុងពេលបោះឆ្នោតថ្ងៃទី២៩ ខែកក្កដានេះ ខណៈគណបក្សនយោបាយចំនួន២០កំពុងធ្វើយុទ្ធនាការទាក់ទាញរកសំឡេងឆ្នោតនៅទូទាំងប្រទេស។ អ្នកវិភាគយល់ឃើញថា អាចជាការគំរាមទាំងអ្នកដែលគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានគំនិតចង់រើបម្រះផងនិងគំរាមអ្នកដែលចង់ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតផង។
ខណៈក្រុមអ្នកគាំទ្រគណបក្សប្រឆាំងកំពុងធ្វើយុទ្ធនាការម្រាមដៃស្អាតបង្ហាញពីការមិនទៅចូលរួមការបោះឆ្នោត ដែលនឹងត្រូវធ្វើឡើងនាថ្ងៃអាទិត្យខាងមុខនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលើកឡើងថា ការបង្ហោះសារបែបនេះនឹងមិនត្រូវបានចាប់ដាក់ពន្ធនាគារនោះទេ ប៉ុន្តែត្រូវរងការផាកពិន័យជាប្រាក់។ អ្នកឃ្លាំមើលសង្គមលើកឡើងថា ការបង្ហោះសាររបស់ពួកគេជាការបញ្ចេញមតិ មិនមែនជាបទល្មើសដែលត្រូវចាប់ខ្លួនឬផាកពិន័យនោះទេ។
ព័ត៌មានផ្សេងទៀត