កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
ខណៈអង្គការធំៗពីរដែលតែងធ្វើការឃ្លាំមើលការបោះឆ្នោតជាច្រើនអាណត្តិនៅកម្ពុជាគឺអង្គការខុមហ្វ្រែលនិងនិចហ្វិច រួមទាំងអង្គការមួយចំនួនទៀតបានប្រកាសមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅសប្តាហ៍នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសចាត់វិធានការផ្លូវច្បាប់ ប្រសិនបើអង្គការទាំងនោះធ្វើអត្ថាធិប្បាយ ឬចេញសេចក្តីថ្លែងការណ៍ណាមួយជុំវិញពាក្យថា «ការបោះឆ្នោត»។
ខណៈការបោះឆ្នោតនឹងឈានចូលមកដល់ក្នុងរយៈពេលតែជាងមួយសប្តាហ៍ទៀតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានផ្ញើសារតាមប្រព័ន្ធទូរស័ព្ទជាបន្តបន្ទាប់ទៅប្រជាពលរដ្ឋអំពីព័ត៌មាននៃការបោះឆ្នោត។ ក្នុងសារមួយដែលត្រូវបានបញ្ជូនចេញនាពេលថ្មីៗនេះ គ.ជ.ប.បានប្រកាសចាត់វិធានការលើគណបក្សនយោបាយណាដែលមិនគោរពច្បាប់។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅសប្តាហ៍នេះ បានប្រកាសទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអ្នកសង្កេតការណ៍របស់គណបក្សនយោបាយចំនួនជិត១៦ម៉ឺននាក់សម្រាប់ការបោះឆ្នោតនៅចុងខែកក្កដានេះ ដោយមិនមានការចូលរួមពីតំណាងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងមិនមានការចូលរួមពីអង្គការឃ្លាំមើលការបោះឆ្នោតធំៗចំនួនពីរ ដែលបានចូលរួមសង្កេតការណ៍ជាច្រើនអាណត្តិកន្លងមក។
នៅថ្ងៃអង្គារនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានបង្ហាញគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃសម្រាប់ការបោះឆ្នោត ស្របពេលដែលអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតបន្តបង្ហោះរូបភាព និងសារ«ម្រាមដៃស្អាត»បញ្ជាក់ពីការមិនទៅបោះឆ្នោត។
ដីកាបង្គាប់របស់ចៅក្រមស៊ើបសួរចេញនៅថ្ងៃទី១៣ ខែកក្កដានេះ គឺជាសំណុំរឿងទី១១ហើយ ដែលលោក សម រង្ស៊ី ត្រូវបានប្តឹង កោះហៅ ចោទប្រកាន់ និងកាត់ទោស។
ការចេញមុខហែក្បួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់នេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា ជាការបង្ហាញឲ្យប្រជាពលរដ្ឋបានឃើញថា ដំណើរការនៃការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅជាធម្មតា បើទោះបីជាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយហើយក្តី។
អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍មួយដោយថា គណបក្សកាន់អំណាចបានប្រើប្រាស់មេទ័ព និងមេនគរបាលដើរឃោសនាបំភ័យប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកឡើងថា អង្គការនេះយល់ច្រឡំចំពោះច្បាប់បោះឆ្នោតនៅកម្ពុជា។
នៅខួបគម្រប់ពីរឆ្នាំនៃការស្លាប់អ្នកវិភាគល្បីមួយរូបគឺលោក កែម ឡី នៅថ្ងៃទី១០ខែកក្កដា គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានកំណត់យកថ្ងៃនេះជាថ្ងៃឃោសនារកសំឡេងឆ្នោត ដោយថ្លែងពីវីរភាពរបស់លោក កែម ឡី ដើម្បីទាក់ទាញការគាំទ្រ។ កូនសិស្សរបស់លោក កែម ឡី ដែលជាអ្នកវិភាគវ័យក្មេងមួយរូបយល់ឃើញថា ការឃោសនាបែបនេះមិនមែនជាយុទ្ធសាស្រ្តឆ្លាតវៃសម្រាប់អ្នកនយោបាយនោះទេ។
សកម្មភាពនៃការឃោសនាស្វែងរកសំឡេងគាំទ្ររបស់គណបក្សប្រជាតិបតេយ្យមូលដ្ឋាន នៅថ្ងៃទី១០ ខែកក្កដា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា រយៈពេល៣ថ្ងៃនៃការឃោសនារកសំឡេងឆ្នោតក្នុងទ្រង់ទ្រាយធំរបស់គណបក្ស នយោបាយចំនួន៦ ប្រព្រឹត្តទៅដោយមានរបៀបរៀបរយនិងថា ការឃោសនាបោះឆ្នោតអាណត្តិនេះមានរបៀបរៀបរយជាងការឃោសនាបោះឆ្នោតអាណត្តិមុន។
គណបក្សយុវជនកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោត តាមដងវិថីនានា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីស្វះស្វែងរកសំឡេងគាំទ្រនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី០៦នៃរដ្ឋសភា ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដានេះ៕
លោក សុខ ខេមរា និងកញ្ញា កាន់ វិច្ឆិកា ធ្វើសេចក្តីរាយការណ៍សរុបអំពីដំណើរការថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងគាំទ្រទ្រង់ទ្រាយធំរបស់គណបក្សនយោបាយចំនួន៥ ក្នុងចំណោមគណបក្សនយោបាយចំនួន២០នាថ្ងៃទី៧ ខែកក្កដានេះ។
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានប្រមូលផ្តុំគ្នានៅឯមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រ។ ក្រុមការងារនៃVOA លោក សុខ ខេមរា កញ្ញា កាន់ វិច្ឆិកា រាយការណ៍ពីរង្វង់មូលសម្តេច ជួន ណាត ជាទីដែលក្បួនរថយន្តចេញដំណើរឃោសនា។
សកម្មភាពនៃការឃោសនាស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ របស់គណបក្សខ្មែររួបរួមជាតិ នៅថ្ងៃទី៧ ខែកក្កដា ដែលជាថ្ងៃដំបូងក្នុងយុទ្ធនាការរយៈពេលបីសប្តាហ៍។
គណបក្សចំនួន៥ដែលនឹងហែក្បួនឃោសនាទ្រង់ទ្រាយធំនោះ រួមមាន គណបក្សប្រជាជនកម្ពុជា ដែលនឹងមានអ្នកចូលរួមប្រមាណជា៦ម៉ឺននាក់ គណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន២ពាន់នាក់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន១ម៉ឺន៥ពាន់នាក់ គណបក្សឆន្ទៈខ្មែរចំនួន៣០០នាក់ និងគណបក្សខ្មែររួបរួមជាតិមិនមានបញ្ជាក់ចំនួន។
កាលពីថ្ងៃទី២១ មិថុនាកន្លងទៅ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សខណ្ឌឬស្សីកែវ បានចុះបង្ក្រាបករណីជួញដូរស៊ីឈ្នួលពរពោះជំនួស ដោយឃាត់ខ្លួនស្រ្តីខ្មែរមានផ្ទៃពោះចំនួន៣៣នាក់ដែលកំពុងពពោះឲ្យជនជាតិចិន។
ក្រោយពេលគណបក្សសង្គ្រោះជាតិដណ្តើមបានការគាំទ្រកើនឡើងក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅពីឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាប់ផ្តើមយុទ្ធនាការចុះជួបកម្មករ-កម្មការិនីនៅតាមរោងចក្រ ដោយមានភ្ជាប់នឹងការផ្តល់លុយ ព្រមទាំងអំពាវនាវឲ្យមានការបោះឆ្នោតឲ្យលោកផង។ ការចុះជួបរយៈពេលជាង១០ខែមកនេះ លោក ហ៊ុន សែន បានចំណាយថវិកាជាតិអស់ជាង៣លាន៤សែនដុល្លារសហរដ្ឋអាមេរិក។
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអំពាវនាវឲ្យគណបក្សជាច្រើនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ នៅថ្ងៃពុធនេះលោកក៏បានប្រកាសថា គណបក្សរបស់លោកនឹងឈ្នះការបោះឆ្នោត ដោយមិនមានគណបក្សណាមួយអាចប្រកួតប្រជែងជាមួយគណបក្សរបស់លោកបានឡើយ។
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងការពារមេទ័ពទាំង១២នាក់ថា ជាមនុស្សស្អាតស្អំ មិនដូចការចោទប្រកាន់ក្នុងរបាយការណ៍ចេញដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនោះ លោក ប្រេដ អាដាម នាយកអង្គការនេះប្រចាំតំបន់អាស៊ី
នៅថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា មានករណីផ្សព្វផ្សាយថា ទឹកខ្មៅជ្រលក់ដៃក្នុងពេលបោះឆ្នោតនឹងធ្វើឲ្យអ្នកជ្រលក់ស្លាប់ក្នុងរយៈពេល២៤ម៉ោង។ លោក ហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចដំឡើងម៉ាស៊ីនតាមដានអ្នកប្រើប្រាស់អ៊ីនធើណិត ដើម្បីចាត់វិធានការភ្លាមៗផងដែរចំពោះអ្នករិះគន់ទាំងឡាយតាមបណ្តាញសង្គមហ្វេសប៊ុក។
ព័ត៌មានផ្សេងទៀត