ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ថា​ការវាយប្រហារ​របស់​រុស្ស៊ី​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយក្រែន​ មិន​អាច​បំបែក​ក្រុម​បស្ចិមប្រទេស​ទេ​​


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken​ ថ្លែង​នៅ​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អង្គការ​អូតង់​នៅ​ទី​ក្រុង​ប៊ុយការ៉េស ​​ប្រទេស​រូម៉ានី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken​ ថ្លែង​នៅ​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អង្គការ​អូតង់​នៅ​ទី​ក្រុង​ប៊ុយការ៉េស ​​ប្រទេស​រូម៉ានី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​ពុធម្សិលមិញ​ថា​ យុទ្ធនាការជា​ច្រើន​សប្តាហ៍​របស់​រុស្ស៊ី​ក្នុង​ការវាយប្រហារ​ទៅ​លើ​គោលដៅ​ហេដ្ឋារចនាសម្ព័ន្ធផ្តល់​កម្តៅ​ អគ្គិសនី ​និង​ទឹករបស់​អ៊ុយក្រែន​នោះ ​នឹង​មិន​អាច​បំបែកបំបាក់​ការ​តាំង​ចិត្ត​របស់​ក្រុមប្រទេស​លោក​ខាងលិចក្នុង​ការ​គំាទ្ររដ្ឋាភិបាល​អ៊ុយក្រែន​ ដើម្បី​ប្រយុទ្ធ​នឹងសង្គ្រាម​ឈ្លានពានរបស់​រុស្ស៊ី​ដែល​មាន​រយៈពេល​៩​ខែនោះ​ឡើយ។​

បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​កំពូលរបស់​អង្គការ​អូតង់​ដែល​មាន​រយៈពេល២​ថ្ងៃ​ ក្នុង​ទីក្រុង Bucharest ប្រទេស​រូម៉ានី ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ ​លោក Antony Blinken​ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ​បាន​ផ្តោតភ្លើងកំហឹង​របស់​លោកប្រឆាំង​នឹងជន​ស៊ីវិល​អ៊ុយក្រែន ខណៈ​ពេល​ដែលរដូវ​រងា​ដ៏​ខ្លាំង​កំពុង​ចូល​មក​ដល់។​

លោក Blinken ​បន្ថែម​ទៀតថា៖​ «ចរន្ត​អគ្គិសនី​ ទឹក​ និង​ប្រព័ន្ធ​ផ្តល់​កម្តៅ ​ទាំង​នេះ​ជា​គោលដៅ​ថ្មី​នៃ​ការ​វាយប្រហាររបស់​លោក​ប្រធានាធិបតី​ Putin។ លោក ​Putin បាន​ធ្វើ​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​លើ​គោលដៅ​ទាំង​នោះ។​ អំពើ​ឃោរឃៅទៅ​លើ​ប្រជាជន​អ៊ុយក្រែន​នេះ​ គឺ​មាន​លក្ខណ:​ព្រៃផ្សៃ​ខ្លាំង​ណាស់»។

ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​ ក៏​បាន​ចោទ​ប្រកាន់​លោក Putin ​ពី​បទ​ព្យាយាមដើម្បី​បំបែក​បំបាក់​ក្រុម​សម្ព័ន្ធភាព​បស្ចិមប្រទេស​ ដែល​កំពុង​គាំទ្រ​ប្រទេស​អ៊ុយក្រែន​ ស្រប​ពេល​ដែល​តម្លៃ​ប្រេងពិភពលោក​កំពុង​ហក់​ឡើង​ខ្ពស់​ ​ហើយ​ប្រទេស​អ៊ុយក្រែន​កំពុង​ប្រឈម​នឹង​ការ​ដាច់​ចរន្ត​អគ្គិសនី​ជា​ប្រចាំថ្ងៃ​កាន់​តែ​ខ្លាំងឡើង​នោះ។​ ​

លោក Blinken ​បញ្ជាក់​ទៀត​ថា៖​ «យុទ្ធសាស្ត្រ​នេះមិន​អាច នឹង​មិន​បាន​ផល​នោះ​ឡើយ។​ យើង​នឹង​បន្តបង្ហាញ​ថា​ លោក Putin ​យល់​ខុសលើ​រឿង​នេះ។​ នេះ​ជា​អ្វី​ដែល​ខ្ញុំបាន​ឮ​យ៉ាង​ខ្លាំង​និង​យ៉ាង​ច្បាស់​ ពី​គ្រប់​ប្រទេស​ទាំង​អស់នៅ​ក្នុងជំនួប​ក្នុង​ទីក្រុង​ Bucharest​ នេះ»។ ​

ទន្ទឹម​នឹង​នេះ​ដែរ​ ប្រធាន​គណៈកម្មការ​អឺរ៉ុបលោកស្រី Ursula von der Leyen បាន​អំពាវនាវ​ឱ្យ​មាន​តុលាការ​ពិសេស​មួយ​ ដើម្បី​កាត់​ទោស​ឧក្រិដ្ឋកម្ម​របស់​រុស្ស៊ីដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​អ៊ុយក្រែន។​ លោក​ស្រី​បាន​ស្នើ​ឱ្យ​មាន​តុលាការ​មួយ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ ដើម្បី​ស៊ើប​អង្កេត​ និង​កាត់ទោស​ឧក្រិដ្ឋកម្ម​ឈ្លានពាន​របស់​រុស្ស៊ី៕​

XS
SM
MD
LG