រដ្ឋបាលលោក Biden ស្វែងរកកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន មុនពេលបក្សសាធារណរដ្ឋគ្រប់គ្រងរដ្ឋសភា
រដ្ឋបាលលោកប្រធានាធិបតី Joe Biden កំពុងស្វែងរកកញ្ចប់ជំនួយក្នុងទំហំជាទឹកប្រាក់ប្រមាណ ៣៧ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ មុនពេលរដ្ឋសភាថ្មីចូលកាន់តំណែងជាធរមាននៅខែមករា ឆ្នាំក្រោយនេះ។ អ្នកស្រី Michelle Quinn រាយការណ៍លម្អិតពីទីក្រុង San Francisco ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួលដូចតទៅ៕