ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋលេខាធិការ​កង​ទ័ព​ជើង​គោក​ស.រ.អា.​និយាយ​ថា​សមយុទ្ធ​យោធា​អាមេរិក​-កូរ៉េ​ខាង​ត្បូង​នឹង​បន្ត


លោក ​Eric Fanning ពេល​លោក​ទទួល​តំណែង​ជា​​រដ្ឋលេខាធិការ​កង​ទ័ព​ជើង​គោក​ស.រ.អា.​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាល​ពី​ខែ​មេសា ឆ្នាំ២០១៦។
លោក ​Eric Fanning ពេល​លោក​ទទួល​តំណែង​ជា​​រដ្ឋលេខាធិការ​កង​ទ័ព​ជើង​គោក​ស.រ.អា.​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាល​ពី​ខែ​មេសា ឆ្នាំ២០១៦។

លោក​ Eric Fanning ​រដ្ឋលេខាធិការ​កង​ទ័ព​ជើង​គោក​ស.រ.អា.​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ សម​យុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​រវាង​ស.រ.អា.​និង​ប្រទេស​កូរ៉េខាង​ត្បូង​នឹងធ្វើ​នៅ​ខែ​ក្រោយ​ ទោះ​ណា​ជា​មាន​ការ​ព្រមាន​ពី​ប្រទេស​កូរ៉េខាង​ជើង​អំពី​ការ​ប្រឈ​មមុខ​យ៉ាង​ខ្លាំង​មួយ ​ប្រសិន​បើ​សមយុទ្ធ​នេះ​មាន​ធ្វើក៏​ដោយ។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​អ្នក​ការទូត​ជាន់​ខ្ពស់​នៃ​ប្រទេស​កូរ៉េខាង​ជើង​ទទួល​បន្ទុក​កិច្ចការ​ស.រ.អា.​បាន​និយាយ​ថា​ លក្ខណៈ​នៃ​សម​យុទ្ធ​នេះ​មាន​ភាព​គឃ្លើន​ដោយ​ចំហ​ហើយ​ថា​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ ប្រុង​ប្រៀប​ធ្វើ​សង្គ្រាម​ហើយ។ ​ស.រ.អា.​និង​ប្រទេសកូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​ជា​ទៀង​ទាត់​នៅ​ខាង​ត្បូង​តំបន់​គ្មាន​កង​ទ័ព​ដែល​បែង​ចែក​ប្រទេស​លកូរ៉េ​ទាំង​ពីរ​ ហើយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ បានឆ្លើយ​តប​ដោយការ​និយាយ​តឹង​តែង​ និងការ​គំរាម​កំហែង​ថា​នឹង​ធ្វើការ​សង​សឹក។

លោក ​Fanning​ ដែល​កំពុង​ឋិត​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ដែល​ជាផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​តំបន់​ បាន​និយាយ​ថា​ ស.រ.អា.​បាន​ធ្វើ​សម​យុទ្ធ​យោធា​ជាមួយ​ប្រទេស​កូរ៉េខាង​ត្បូង​ច្រើន​ទសវត្សរ៍​មក​ហើយ​ ហើយ​ថា «សមយុទ្ធ​ទាំង​នេះ​បាន​ជួយ​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​ហើយ​មិន​មែន​ប្រជែង​ជាមួយ​ស្ថិរភាព​ទេ»។

លោក​បាន​ថ្លែង​ប្រាប់​ទីភា្នក់ងារ​ព័ត៌មាន​ Associated Press​ ថា​ «សមយុទ្ធ​នេះ​មាន​ធ្វើ​បន្ត​តាម​ការ​គ្រោងទុក។​ យើង​បាន​ធ្វើ​សមយុទ្ធ​ជាមួយ​កូរ៉េខាង​ត្បូង​និង​កង​យោធា​ឯ​ទៀតៗ​ជា​ច្រើន​នៅ​ក្នុង​តំបន់​នោះ​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ការ​ធ្វើ​សមយុទ្ធ​ទាំង​នេះ​បាន​ផ្តល់​ជាផ្នែក​ នូវ​ស្ថិរភាព​ដែល​យើង​បាន​ឃើញ​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​មក»៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG