ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ទាហានបារាំង​​ទទួល​រង​ការ​វាយ​ប្រហារ​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​ជ្វីហ្វ​មួយ​

ក្រុម​ទាហាន​ឈរ​យាម​នៅ​ក្រោយ​មាន​ការ​វាយ​ប្រហារ​លើ​ទាហាន​បី​នាក់​ដោយ​ជន​មាន​កាំបិត​ដែល​លាក់​ក្នុង​កាបូប​​របស់​ខ្លូន​ នៅ​ខណៈពេល​ដែល​ទាហាន​ទាំង​នោះ​ដើរ​ល្បាត​នៅ​មុខ​មជ្ឈមណ្ឌល​ជ្វីហ្វ​មួយ នៅក្នុង​ទីក្រុង​ Nice ភាគ​ខាង​ត្បូងនៃ​ប្រទេស​បារាំង​ កាល​ពីថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

កាល​ពី​ថ្ងៃអង្គារ​ ទាហាន​បារាំង​បី​នាក់ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ជនវាយ​ប្រហារ​ម្នាក់​ដែល​មាន​កាំបិត​មួយ​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​សហគមន៍ជ្វីហ្វ​មួយ​នៅ​ក្នុង​ក្រុង​ Nice ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​បារាំង។

ទាហាន​ពីរ​នាក់​ក្នុង​ប​ណ្តា​ពួក​ទាហាន​ទាំង​នេះ​បាន​ត្រូវ​របួស​ ហើយ​ត្រូវ​ទទួល​ការព្យាបាល​នៅ​នឹង​កន្លែង។​

ប្រភព​ពី​ប៉ូលីស​បាន​និយាយ​ថា​ ជីវិត​ទាហាន​ទាំង​នេះ​មិន​ឋិត​ក្នុង​គ្រោះ​ថ្នាក់​ទេ​ហើយថា ​អ្នក​ធ្វើការ​វាយ​ប្រហារ​នោះបាន​ត្រូវ​ចាប់​ខ្លួន​ហើយ។ ​ពួក​គេ​មិន​បាន​ផ្តល់​សេចក្តី​លម្អិតបន្ថែមទៀត​ទេ​ដោយគ្រាន់​តែ​បញ្ជាក់​ថា​ ការ​ស៊ើបអង្កេតកំពុង​មាន​តែ​មាន​ដំណើរ​ការ។

ទាហាន​ទាំង​នេះ​បាន​យាម​ល្បាត​នៅ​ខាង​ក្រៅមជ្ឈមណ្ឌល​ជ្វីហ្វ​នេះ​ ជា​ផ្នែក​មួយ​នៃ​វិធាន​ការ​បង្កើន​កិច្ចការពារ​សន្តិសុខ​នៅ​ក្នុង​ប្រទេស​បារាំង ​នៅ​ក្រោយ​ការ​វាយ​ប្រហារ​កាល​ពី​ខែមុន​នៅ​ក្នុង​ក្រុងប៉ារីស​ (Paris) លើ​ការិយាល័យ​នៃ​ទស្សនាវដ្តី​បែប​ចំអក​ទ្បកទ្បឺយ ​Charlie Hebdo ​និង​ហាង​លក់គ្រឿង​ទេស ​Kosher ​មួយ។​

ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃទី៧​ដល់​ថ្ងៃទី​៩​ខែ​មករា​បាន​បណ្តាលឲ្យ​មនុស្ស២០​នាក់​ស្លាប់​ដោយ​មាន​រួម​បញ្ចូល​ទាំង​ពួក​អ្នកវាយ​ប្រហារផងដែរ៕

XS
SM
MD
LG