ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្បួន​ដង្ហែ​មួយ​លាន​នាក់​នៅ​ក្រុង​ប៉ារីស​ត្រៀម​​សម្រាប់​​ថ្ងៃ​អាទិត្យ​​


មនុស្ស​រាប់​ម៉ឺន​នាក់​ប្រមូល​ផ្តុំ​​គ្នានៅ​លេនដ្ឋាន​ Republique នៅ​ក្រុង​ប៉ារីស​ ប្រទេសបារាំង​ នៅថ្ងៃ​ទី​១១​ ខែ​មករា​ ឆ្នាំ​២០១៥។​​
មនុស្ស​រាប់​ម៉ឺន​នាក់​ប្រមូល​ផ្តុំ​​គ្នានៅ​លេនដ្ឋាន​ Republique នៅ​ក្រុង​ប៉ារីស​ ប្រទេសបារាំង​ នៅថ្ងៃ​ទី​១១​ ខែ​មករា​ ឆ្នាំ​២០១៥។​​

មនុស្សច្រើន​លាន​នាក់​រួមមាន​មេដឹកនាំ​ពិភព​លោក​ផង ​ត្រូវ​បាន​រំពឹងថា ​នឹង​ធ្វើ​ការ​ដើរក្បួន​ដង្ហែនៅ​ក្រុង​ប៉ារីស​ នៅថ្ងៃអាទិត្យ​នេះ​ក្នុង​ការ​បង្ហាញ​សាមគ្គីភាព​ជាមួយ​ប្រជាពល​រដ្ឋបារាំង ​ក្រោយពី​មាន​អំពើ​ហិង្សា​រយៈ​ពេល​បីថ្ងៃ។​ លោក ​David ​Cameron ​នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ​Angela Merkel​ អធិការបតី​អាល្លឺម៉ង់​ លោក Benjamin Netanyahu ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ និង​លោក​ Mahmoud ​Abbasប្រធានាធិបតី​ដែនដី​ប៉ាឡេស្ទីន គ្រោង​នឹងចូលរួម​ក្នុងក្បួន​ដង្ហែ​នេះ​ជា​មួយ​ស្តេច​ និង​មហាក្សត្រីយានី​ហ្សកដានី។ លោក ​Eric Holder​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ស.រ.អា.នឹង​ធ្វើជាអ្នក​តំណាង​ស.រ.អា.​ក្នុងក្បួន​ដង្ហែនេះ។ ​នៅ​ប្រទេស​ឥណ្ឌា ​លោក ​John Kerry ​រដ្ឋមន្ត្រី​ការ​បរទេសស.រ.អា.​បាន​និយាយ​នៅថ្ងៃ​អាទិត្យ​នេះ​ថា​ គ្មាន​អំពើ​ភេរវ​កម្មអាច​រំខាន​ក្បួន​ដង្ហែ​នេះ​បាន​ទេ។

លោក ​John Kerry ​និយាយថា​ «​យើង​ទាំងអស់គ្នា​មាន​របៀប​រស់នៅ​ខុសគ្នា​មែន​ តែ​យើង​រួប​រួមគ្នា​ក្នុងការ​កាន់​ទុក្ខជាមួយ​ប្រជាពល​រដ្ឋបារាំង ​នៅពេល​យើង​ដើរ​ដង្ហែ​ក្បួន​បង្ហាញ​ការ​គោរព​ដល់​ជនរង​គ្រោះ​ក្នុង​ការវាយ​ប្រហារ​ដ៏ព្រៃផ្សៃ​លើ​ការិយាល័យ​របស់​ទស្សនាវដ្តី​ត្លុក​ឈ្មោះ ​Charlie Hebdo​ នៅទីក្រុង​ប៉ារីស។​ យើង​រួប​រួមគ្នា ​មិនមែន​ដោយ​សារ​កំហឹង​ក្រេវក្រោធ​ទេ​ តែយើង​សាមគ្គីគ្នា​ តាំង​ចិត្តប្រឈម​នឹងអំពើ​ជ្រុល​និយម។​ កាលពីថ្ងៃ​សៅរ៍​មាន​មនុស្ស​៧០​ម៉ឺននាក់​ដើរ​ជា​ក្បួន​ដោយ​ស្ងៀមស្ងាត់​តាម​ទីក្រុង​នានា​នៅ​ប្រទេស​បារាំង​ ដោយ​បង្ហាញ​បាសាទចិត្ត​ចំពោះ​ជនរង​គ្រោះ​១៧​នាក់ ក្នុង​អំពើហិង្សា​របស់ភេរវករ​ដែល​មាន​សភាព​យ៉ាង​អាក្រក់​បំផុត​នៅ​ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​មក​នេះ៕

XS
SM
MD
LG