ក្រុមមន្ត្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយថា ទីប្រឹក្សាផ្នែកច្បាប់ម្នាក់របស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលជាគណបក្សកាន់អំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេបាញ់សម្លាប់នៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានី Yangon។
លោក Ko Ni សមាជិកសំខាន់ម្នាក់នៃអ្នកកាន់សាសនាឥស្លាមភាគតិចនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានគេបាញ់សម្លាប់ ខណៈដែលលោកកំពុងរង់ចាំរថយន្តឈ្នួលមួយនៅខាងក្រៅអាកាសយានដ្ឋាន។ លោកទើបតែត្រឡប់មកដល់ប្រទេសមីយ៉ាន់ម៉ាពីបរទេសវិញ។
អ្នកបើករថយន្តឈ្នួលនោះបានរងរបួសនៅក្នុងការវាយប្រហារនោះ។
ក្រុមមន្ត្រីបាននិយាយថា ខ្មាន់កាំភ្លើងរូបនោះត្រូវបានចាប់ខ្លួនហើយ។
អ្នកនាំពាក្យរបស់លោកប្រធានាធិបតី Zaw Htay បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ៖«យើងបានឃុំខ្លួននិងកំពុងសួរចម្លើយខ្មាន់កាំភ្លើងរូបនោះ ដើម្បីដឹងពីមូលហេតុដែលគេបាញ់សម្លាប់លោក Ko Ni ហើយនរណាជាអ្នកនៅពីក្រោយខ្នង ឬជួលគេឲ្យធ្វើដូច្នេះ»៕