ភ្នំពេញ —
មេដឹកនាំគណបក្សសង្គ្រោះជាតិបានធានាអះអាងនៅថ្ងៃព្រហស្បតិ៍ថា ការធ្វើមហាបាតុកម្មដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោតមិនទាន់ស្ថិតក្នុងអាទិភាពនៅឡើយទេ។
លោកកឹម សុខា អនុប្រធានគណបក្សជំទាស់បានថ្លែងយ៉ាងដូច្នេះក្នុងជំនួបផ្លាស់ប្តូរយោបល់ជាលើកដំបូងជាមួយអ្នកបោះឆ្នោតនៅជុំវិញវិបត្តិនយោបាយក្រោយពីការបោះឆ្នោត។
លោកនិយាយថា៖ «(ជា)ជំហានចុងក្រោយគេ ដែលយើងធ្វើមហាបាតុកម្មនោះ។ មិនមែនយើងធ្វើមហាបាតុកម្មភា្លមទេ»។
លោកកឹម សុខាថ្លែងយ៉ាងដូច្នេះស្របពេលដែលមានការព្រួយបារម្ភទំនងជាបានកើនឡើងក្នុងប្រទេសកម្ពុជាជុំវិញចលនាមហាជនតវ៉ានឹងលទ្ធផលបោះឆ្នោតដែលធ្លាប់បានទទួលរងការបង្រ្កាបពីអាជ្ញាធរយ៉ាងជូរចត់កាលពីឆ្នាំ១៩៩៨។
ក្នុងពេលនេះរដ្ឋាភិបាលចាំផ្ទះបានចល័តកងកម្លាំងប្រដាប់អាវុធជាច្រើនពាន់នាក់និងរថពាសដែកចូលរាជធានីភ្នំពេញរួមទាំងកំពុងត្រៀមទប់ស្កាត់ចលនាប្រជាពលរដ្ឋចេញចូលខេត្តនិមួយៗក្នុងទិសដៅមកក្រុងភ្នំពេញ។ នេះបើយោងតាមសេចក្តីរាយការណ៍នានា។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិមានការអះអាងបញ្ច្រាសគ្នាដោយគណបក្សនិមួយៗសុទ្ធតែបានអះអាងថា ឈ្នះរៀងៗខ្លួន។
គណបក្សសង្គ្រោះជាតិលើកឡើងថា ខ្លួនឈ្នះបាន៦៣អាសនៈក្នុងរដ្ឋសភាដែលមាន១២៣កៅអី។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាថ្លែងថា ខ្លួនឈ្នះបាន៦៨កៅអីទល់នឹង៥៥កៅអីខាងគណបក្សជំទាស់។
គណបក្សសង្គ្រោះជាតិបានស្នើឲ្យមានការបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីដោះស្រាយភាពមិនប្រក្រតីដែលនាំឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។ ក៏ប៉ុន្តែនៅមិនទាន់មានការឯកភាពគ្នានៅឡើយ។
លោកកឹម សុខាព្រមានជាថ្មីថា ប្រសិនបើមិនមានការព្រមព្រៀងណាមួយក្នុងការបង្កើតគណៈកម្មការនេះទេ គណបក្សសង្គ្រោះជាតិនឹងមិនចូលប្រជុំសភាជាលើកដំបូងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មីស្របច្បាប់នោះទេ។
កិច្ចប្រជុំសភាដំបូងដែលតាមគោលការណ៍ច្បាប់តម្រូវឲ្យមានវត្តមានតំណាងរាស្ដ្រជាប់ឆ្នោតទាំង១២៣រូប។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជាលើកឡើងថា កិច្ចប្រជុំដំបូងនោះមិនតម្រូវតាមគោលការណ៍នេះពិតប្រាកដនោះទេ។
ជាមួយគ្នានេះលោកកឹម សុខាបានបង្ហើបថា ប្រសិនបើចលនាប្រជាជនបះបោរធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតដែលពួកគេគិតថា បង្កឲ្យមានអំពើអយុត្តិធម៌នោះ គណបក្សសង្គ្រោះជាតិនឹងគាំទ្រជំហរនេះ។
លោកនិយាយថា៖ «បើប្រជាពលរដ្ឋថាទេ មិនបានទេ គេប្លន់សិទ្ធិគាត់ហើយ គេយកកៅអីតំណាងរាស្ដ្រគាត់ ហើយគាត់ត្រូវតែទៅយកមកវិញ។ បើបងប្អូនក្រោយឈរឡើងធ្វើមហាបាតុកម្ម យើងខ្ញុំជាអ្នកដឹកនាំគណបក្សសង្គ្រោះជាតិត្រូវតែគាំទ្រប្រជាពលរដ្ឋ។ បើយើងធ្វើបាតុកម្មអហិង្សា ហើយ គាត់បង្កប់មនុស្សមកនៅក្នុងបាតុករយើង ហើយបង្កជាអំពើហិង្សា នោះគឺដល់ថ្ងៃអន្សារគាត់ហើយ»។
មានអ្នកចូលរួមប្រមាណជាង១០០នាក់ដែលមានក្រុមយុវជនអ្នកបោះឆ្នោតនិងប្រជាពលរដ្ឋសាមញ្ញក្នុងរាជធានីភ្នំពេញ។ ពួកគេភាគច្រើនគឺជានិស្សិតមកពីសកលវិទ្យាល័យនានា ហើយបានឡើងចោទជាសំណួរពីដំណើរការនយោបាយនិងដំណោះស្រាយ ហើយមិនមានការផ្តល់ជាយោបល់ទៅរកដំណោះស្រាយនោះទេ។
លោកគឹម វីរ៉ាត់ និស្សិតសកលវិទ្យាល័យភូមិន្ទនិតិសាស្ដ្រនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចបានលើកពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋចំពោះការចល័តកងទ័ពរបស់រដ្ឋាភិបាលនិងបានអំពាវនាវឲ្យមានការធ្វើបាតុកម្ម។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងសប្តាហ៍នេះ បានបញ្ជាក់ថា គ.ជ.ប.មិនអាចសម្របសម្រួលបង្កើតគណៈកម្មការដោះស្រាយភាពមិនប្រក្រតីជាមួយគណបក្សជាប់ឆ្នោតទាំងពីរបានទេ ពីព្រោះលទ្ធផលឆ្នោតបណ្តោះអាសន្នត្រូវបានប្រកាសរួចហើយ ហើយគណៈកម្មការនេះក៏មិនអាចបង្កើតបានតទៅទៀតដែរ។
នៅថ្ងៃនេះដែរ លោកសុន ឆ័យ ប្រធានក្រុមចរចាពីការបង្កើតគណៈកម្មការនេះរបស់គណបក្សសង្គ្រោះជាតិបានសរសេរលិខិតមួយទៅសមភាគីរបស់លោកខាងគណបក្សប្រជាជនគឺលោកជាម យៀប ដើម្បីស្នើការបញ្ជាក់ពីលទ្ធភាពជួបចរចាគ្នាជំហានបន្តដើម្បីដោះស្រាយភាពមិនប្រក្រតី។
ប៉ុន្តែលោកជាម យៀបមានប្រសាសន៍តបថា ជំនួបណាមួយអាចធ្វើទៅបានលុះណាតែស្ថិតនៅក្រោមអាជ្ញាកណ្តាលរបស់គ.ជ.ប.។
លោកកឹម សុខា ថ្លែងក្នុងជំនួបជាមួយក្រុមប្រជាពលរដ្ឋដោយគូសបញ្ជាក់ថា គណបក្សជំទាស់បដិសេធវត្តមានរបស់គ.ជ.ប. ក្នុងកិច្ចចរចានោះ ដោយលោកចោទប្រកាន់ថា គ.ជ.ប.បានលម្អៀងទៅរកគណបក្សកាន់អំណាច៕