ភ្នំពេញ —
គណបក្សប្រជានកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខាបានជួបប្រជុំទ្វេភាគីនៅថ្ងៃសុក្រនេះដើម្បីស្វែងរកការទម្លុះទម្លាយភាពទាល់ច្រកក្នុងការបង្កើតគណៈកម្មការចម្រុះដោះស្រាយចំណោទនៃភាពមិនប្រក្រតីក្នុងការបោះឆ្នោត។
គណបក្សជំទាស់អះអាងថា ភាពមិនប្រក្រតីនេះធ្វើឲ្យខ្លួនបាត់បង់ចំនួនអាសនៈជាច្រើន។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំរយៈពេលពីរម៉ោងនៅមន្ទីររដ្ឋសភាជាតិកាលពីព្រឹកមិញនេះ គណបក្សជាប់ឆ្នោតទាំងពីរមិនទាន់បានឯកភាពគ្នាជាផ្លូវការលើចំណុចណាមួយនៅឡើយទេ។
មន្ត្រីផ្លូវការនៃគណបក្សទាំងពីរឲ្យដឹងថា មានការយល់ស្របគ្នាថា នឹងទុកឲ្យមេដឹកនាំគណបក្សរៀងៗខ្លួនពិនិត្យ និងសម្រេចលើលទ្ធភាពដែលអនុញ្ញាតឲ្យមានអ្នកសង្កេតការណ៍ពីអង្គការសហប្រជាជាតិក្នុងដំណោះស្រាយនេះ ហើយនឹងពិចារណាបន្ថែមអំពីសមាសភាពពីមន្ត្រីអង្គការជាតិ និងអន្តរជាតិចូលរួមក្នុងគណៈកម្មការនេះ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាស្វែងរករូបមន្តបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីដោះស្រាយចំណោទនៃភាពមិនប្រក្រតីនេះ។
លោកនិយាយថា៖ «កាលពីព្រឹកមិញនេះ គណបក្សទាំងពីរបានជួបជុំគ្នានៅមន្ទីររដ្ឋសភាជាតិនៅវេលាម៉ោង៩ដល់ម៉ោង១១។ការប្រជុំគ្នានេះគឺជាការប្រជុំដើម្បីរករូបមន្តបង្កើតនូវគណៈកម្មការឯករាជ្យមួយដើម្បីស្រាវជ្រាវភាពមិនប្រក្រតីកើតឡើងក្នុងអំឡុងពេលបោះឆ្នោតថ្ងៃ២៨ខែកក្កដាកន្លងមកនេះ»។
តំណាងគណបក្សសង្គ្រោះជាតិមានលោកសុន ឆ័យ លោកគួយ ប៊ុនរឿន និងលោកយ៉ែម ប៉ុញ្ញាឫទ្ធិ រីឯគណបក្សប្រជាជនកម្ពុជាមានលោកជាម យៀប លោកព្រំ សុខា និងលោកអ៊ុក គឹមហាន នៅក្នុងកិច្ចប្រជុំនេះ។
ក្នុងកិច្ចប្រជុំនេះ គណបក្សសង្គ្រោះជាតិបានស្នើឲ្យមានការចូលរួមពីតំណាងអង្គការជាតិ និងអន្តរជាតិ និងបានថយមួយជំហានគឺប្តូរពីការទាមទារឲ្យតំណាងអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្តាលក្នុងគណៈកម្មការចម្រុះសម្រាប់ការដោះស្រាយភាពមិនប្រក្រតីក្នុងការបោះឆ្នោត មកជាអ្នកសង្កេតការណ៍នៅក្នុងគណៈកម្មការនេះវិញ។
លោកជាម យៀប សមាជិកគណៈកម្មការអចិន្ត្រៃនៃគណបក្សកាន់អំណាចចាត់ទុកថា ជំនួបនេះបានជួយទម្លាយភាពទ័លច្រកជំហានដំបូងសម្រាប់ការដោះស្រាយបន្ទាប់។
លោកនិយាយថា៖ «មិនទាន់មានការសម្រេចអីទេ ពីព្រោះថាអង្គការសហប្រជាជាតិ អ្នកសង្កេតការណ៍ ឬសង្គមស៊ីវិល ឬក៏សហគមន៍អន្តរជាតិចង់ចូលរួមយ៉ាងម៉េចៗ នឹងសួរថ្នាក់ដឹកនាំសិន ថាតើការសម្រេចរបស់ថ្នាក់ដឹកនាំរបៀបណាៗ។ នោះយើងនឹងឆ្លើយប្រាប់ក្រោយ។ ជារួមយើងបានយល់ចិត្តយល់ថ្លើមគ្នាដំបូងសម្រាប់ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ទៅជំហានទីពីរ»។
គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាមានជំហរខ្វែងគ្នាចំពោះលទ្ធផលបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនឈ្នះបាន៦៨អាសនៈក្នុងរដ្ឋសភាដែលមាន១២៣អាសនៈ រីឯគណបក្សសង្គ្រោះជាតិប្រកាសថា ខ្លួនឈ្នះបាន៦៣អាសនៈគឺលើសគណបក្សប្រជាជនកម្ពុជាចំនួនបីអាសនៈ។ ប៉ុន្តែគណបក្សជំទាស់បរិហារថា ភាពមិនប្រក្រតីបាននាំឲ្យខ្លួនបាត់បង់អាសនៈក្នុងរដ្ឋសភាជាច្រើន ហើយបានអំពាវនាវឲ្យមានការធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតនេះ បើសិនជាមិនមានការដោះស្រាយត្រឹមត្រូវទេនោះ។
កាលពីថ្ងៃទី៣ ខែសីហា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រជុំជាមួយតំណាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា ហើយបានសម្រេចបង្កើតគណៈកម្មការមួយដែលមានសមាសភាពនៃភាគីទាំងបីចូលរួម។ ក៏ប៉ុន្តែគណបក្សជំទាស់ទាមទារឲ្យមានការចូលរួមពីតំណាងអង្គការក្រៅរដ្ឋាភិបាលនិងតំណាងរបស់អង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្តាល ដែលធ្វើឲ្យការបង្កើតគណៈកម្មការនេះនៅជាប់គាំង។
នៅថ្ងៃនេះដែរ គ.ជ.ប.បានអំពាវនាវឲ្យជួបប្រជុំគ្នាឡើងវិញរវាងភាគីទាំងបី។ ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបពីគណបក្សជាប់ឆ្នោតទាំងពីរទេរហូតមកទល់នឹងរសៀលនេះ។
លោកបណ្ឌិតហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រិត្យនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាហៅថា និកហ្វិកយល់ថា ជំនួបលើកទីពីរនៃគណបក្សទាំងពីរគឺជាការស្ទាបស្ទង់គ្នានៅឡើយ ប៉ុន្តែវាជាជំហានរីកចម្រើនមួយ។
ភាពចម្រូងចម្រាស់ក្នុងដំណោះស្រាយនយោបាយនេះធ្វើឲ្យគ.ជ.ប. ប្រកាសលើកពេលប្រកាសលទ្ធផលបោះឆ្នោតផ្លូវការជំហានដំបូងដោយមិនទាន់កំណត់ពេលជាក់លាក់បាននៅឡើយ។
ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ស្អែកនេះ៕