ភ្នំពេញ —
នៅព្រឹកនេះសហគមន៍បឹងកក់ និងសហគមន៍ដទៃទៀតបានព្យាយាមបន្ថែមទៀតដោយទាមទារឲ្យមានការដោះលែងអ្នកស្រីយ៉ោម បុប្ផា សកម្មជនដីធ្លីដ៏សកម្មមួយរូប។ ពួកគេបាននាំគ្នាដើរជាក្បួនដង្ហែរដើម្បីរំលឹកខួប១ឆ្នាំនៃការឃុំខ្លួនអ្នកស្រីយ៉ោម បុប្ផា។
ពួកគាត់ស្រែកថា៖ «ត្រូវតែដោះលែងអ្នកស្រីយ៉ោម បុប្ផា ដែលជាម្ចាស់ដី ម្ចាស់ផ្ទះ»។
បាតុករប្រមាណជាង១០០នាក់ មកពីសហគមន៍បឹងកក់ បុរីកីឡានិងសហគមន៍ថ្មគោលនៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ បាននាំគ្នាស្រែកទាមទារនៅថ្ងៃពុធនេះឲ្យតុលាការនៃប្រទេសកម្ពុជាដោះលែងអ្នកស្រីយ៉ោម បុប្ផា ដែលស្ថិតក្នុងពន្ធនាគារអស់រយៈពេលមួយឆ្នាំគត់គិតមកទល់នឹងថ្ងៃនេះ ក្រោយពីអ្នកស្រីបានចូលរួមតវ៉ាក្នុងជម្លោះដីធ្លីក្នុងសហគមន៍បឹងកក់យ៉ាងសកម្ម។
សហគមន៍នេះមានប្រជាពលរដ្ឋរស់នៅប្រមាណ៤០០០គ្រួសារដែលភាគច្រើនគឺជាអ្នកក្រីក្រ។ ប៉ុន្តែពួកគេបានទទួលរងការបណ្តេញចេញដោយបង្ខំជាច្រើនឆ្នាំមកហើយ ដោយមិនមានសំណងសមរម្យនោះទេ។
សាលាឧទ្ធរណ៍បានដាក់ទោសអ្នកស្រីយ៉ោម បុប្ផា កាលពីថ្ងៃទី១៤ ខែមិថុនា ២០១៣ ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ តែត្រូវព្យួរ១ឆ្នាំ។ នេះជាការកាត់ទោសពីបទផ្តើមគំនិតឲ្យមានអំពើហិង្សាដោយចេតនាលើអ្នករត់ម៉ូតូឌុបពីរនាក់ ហើយត្រូវសងជំងឺចិត្តជាប្រាក់ចំនួន២០លានរៀល ឬស្មើនឹង៥០០០ដុល្លារអាមេរិក។
អ្នកស្រីទេព វន្នី ជ័យលាភីរង្វាន់ភាពជាអ្នកដឹកនាំពិភពលោករបស់អង្គការVital Voices និងជាតំណាងអ្នកភូមិបឹងកក់ បានប្រាប់ក្រុមអ្នកកាសែតថាអ្នកស្រីចង់ឃើញការដោះលែងអ្នកស្រីយ៉ោម បុប្ផាឲ្យបានឆាប់។
អ្នកស្រីនិយាយថា៖ «ថ្ងៃនេះចំនួន៣៦៥ថ្ងៃហើយដែលអ្នកស្រីយ៉ោម បុប្ផាបានជាប់ពន្ធនាគារដោយអយុត្តិធម៌ ដោយសារតែការបណ្តេញចេញដោយបង្ខំនៅតំបន់បឹងកក់។ ខ្ញុំចង់ផ្ញើរសារទៅតុលាការកំពូលឲ្យកាត់សេចក្តីដោយសុក្រឹត្យ យុត្តិធម៌ និងតាមវិជ្ជាជីវៈច្បាប់ និងកុំឲ្យកាត់ទោសអយុត្តិធម៌ដូចតុលាការដំបូង និងតុលាការឧទ្ធរណ៍ ទៅលើករណីអ្នកស្រីយ៉ោម បុប្ផា ហើយទី៣ពន្លឿនសវនាការឲ្យបានកាន់តែឆាប់រហ័ស»។
ក្រុមអ្នកតវ៉ាបានដង្ហែរជាក្បួនចេញពីសហគមន៍បឹងកក់ក្នុងគោលដៅឆ្ពោះទៅកាន់តុលាការកំពូលក្បែរព្រះបរមរាជវាំងដើម្បីប្រារព្ធខួប១ឆ្នាំនៃការជាប់ពន្ធនាគាររបស់អ្នកស្រីយ៉ោម បុប្ផា។
ពួកគេពាក់អាវយឺតពណ៌ខ្មៅរំលេចរូបអ្នកស្រីយ៉ោម បុប្ផាជាប់គុក៣៦៥ថ្ងៃ។
អាជ្ញាធរបានព្យាយាមរារាំងក្រុមបាតុករមិនឲ្យចេញពីសហគមន៍បឹងកក់ប៉ុន្តែអ្នកតវ៉ាមួយចំនួនបានព្យាយាមទម្លុះរនាំងក្រុមសមត្ថកិច្ចរបស់រដ្ឋាភិបាលនេះ។ ប៉ុន្តែប្រជាពលរដ្ឋអ្នកតវ៉ាអះអាងថា អាជ្ញាធរបានរឹបអូសយកសម្ភារៈមួយចំនួន ដូចជាអាវយឺតតវ៉ា ផ្កាឈូក ស្គរជាដើម។
ជាមួយគ្នានោះ ក្រុមសមត្ថកិច្ចក៏បានឃាត់រថយន្តមួយគ្រឿងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែរដោយសង្ស័យថា រថយន្តនេះផ្ទុកឥវ៉ាន់របស់ក្រុមអ្នកតវ៉ា។ ក៏ប៉ុន្តែក្រោយពីធ្វើការឆែកឆេររួច ក្រុមសមត្ថកិច្ចបានប្រគល់រថយន្តនេះទៅកាន់មជ្ឈមណ្ឌលសិទ្ធិមនុស្សវិញដោយមិនបានរកឃើញអ្វីគួរកត់សម្គាល់នោះទេ។
លោកអំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ សម្តែងការមិនពេញចិត្តចំពោះសកម្មភាពអាជ្ញាធរដែលរារាំងអ្នកភូមិបឹងកក់ ដែលចង់ស្វែងរកយុត្តិធម៌ជូនចំពោះអ្នកស្រីយ៉ោម បុប្ផា។
លោកនិយាយថា៖ «នៅពេលដែលសមត្ថកិច្ចធ្វើការហ៊ុំព័ទ្ធមិនឲ្យអ្នកភូមិបឹងកក់ចេញហ្នឹងហើយ ដែលមានការប្រទុស្តរាយឡើង ហើយនិងធ្វើឲ្យអ្នកភូមិខ្លះមានការរងរបួស។ ហើយយើងមានការសោកស្តាយណាស់ ហើយនេះយើងចាត់ទុកថា ជាអំពើហិង្សាមួយដែលធ្វើឲ្យមានការរបួសស្នាមដល់អ្នកភូមិផងដែរ»។
ក្នុងពេលនេះ សំណុំរឿងអ្នកស្រីយ៉ោម បុប្ផាបានធ្លាក់ដល់ដៃតុលាការកំពូលហើយ។ ប៉ុន្តែគេនៅមិនទាន់ដឹង ថាតើស្ថាប័នចុងក្រោយនេះនឹងបើកសវនាការនៅពេលណានោះទេ។
ការផ្តន្ទាទោសសកម្មជនដីធ្លី ដូចជាអ្នកស្រីយ៉ោម បុប្ផានេះ ទទួលរងនូវការរិះគន់ជាច្រើន ខណៈដែលអតីតអភិបាលក្រុងបាវិត លោកឈូក បណ្ឌិត ដែលបានបាញ់កម្មការិនីរោងចក្រចំនួនបីនាក់ឲ្យរបួសធ្ងន់ធ្ងរនោះ កំពុងស្ថិតក្នុងសេរីភាពក្រោយពីការសម្រេចទោសដោយតុលាការ។
កាលពីថ្ងៃអង្គារ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)បានទទូចឲ្យមានការដោះលែងអ្នកស្រីយ៉ោម បុប្ផាជាបន្ទាន់ដោយសារករណីរបស់អ្នកស្រីយ៉ោម បុប្ផាគឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា៕