វ៉ាស៊ីនតោន —
សកម្មជនសិទ្ធិដីធ្លីនៅសហគមន៍បឹងកក់នឹងចេញដើរតវ៉ាជាថ្មីទៀតនៅថ្ងៃពុធនេះដើម្បីទាមទារឱ្យតុលាការដោះលែងអ្នកស្រីយ៉ោម បុប្ផា សកម្មជនដីធ្លីដ៏ល្បីឈ្មោះម្នាក់ដែលត្រូវបានជាប់ពន្ធនាគាររយៈពេលមួយឆ្នាំគត់។
អ្នកស្រីយ៉ោម បុប្ផាត្រូវបានតុលាការក្រុងភ្នំពេញសម្រេចដាក់ពន្ធនាគារយៈពេលបីឆ្នាំប៉ុន្តែត្រូវបានសាលាឧទ្ធរណ៍សម្រាលទោសមកនៅត្រឹមពីរឆ្នាំវិញពាក់ព័ន្ធនឹងការចោទប្រកាន់ពី«បទហិង្សាដោយចេតនា» ប្រព្រឹត្តមកលើជនរងគ្រោះ ជាអ្នករត់ម៉ូតូឌុបចំនួនពីរនាក់។ សកម្មជនដីធ្លី រូបនេះត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០១២ នៅ ក្បែរគេហដ្ឋាននៅតំបន់បឹងកក់ រាជធានីភ្នំពេញ។
ក្រុមអ្នកតវ៉ានឹងមានកាន់ធូបទាន បដានិងពាក់អាវយឺតរូបលោកស្រីយោម បុប្ផាចំនួន៣៦៥នាក់តំណាងឱ្យរយៈពេល៣៦៥ថ្ងៃនៃការជាប់ពន្ធនាគាររបស់សហការីពួកគាត់ ហើយដើរក្បួនតវ៉ានៅទៅតុលាការកំពូល។
លោកស្រី ទេព វណ្ណី ជាជ័យលាភីរង្វាន់ភាពជាអ្នកដឹកនាំពិភពលោករបស់អង្គការVital Voicesនិងជាអ្នកដឹកនាំការតវ៉ានេះបានបញ្ជាក់ប្រាប់វីអូអេថា៖ «យើងហែរទៅតុលាការកំពូលដោយសារថាដោយសារយើងបានដាក់ពាក្យទៅតុលាការកំពូលបន្ថែមទៀតដោយសារមិនសុខចិត្តករណីតុលាការដំបូងនិងឧទ្ធរណ៍គាត់កាត់ក្តីមិនយុត្តិធម៌។ យើងបានដាក់លិខិតសារណាទៅតុលាការកំពូលហើយដើម្បីប្តឹង ហើយជាសារមួយទៀតដើម្បីឱ្យតុលាការកំពូលគាត់ពន្លឿនបើកសវនាការពីករណីអ្នកស្រី យ៉ោម បុប្ផាឱ្យបានឆាប់រហ័សបំផុតនិងផ្តល់យុត្តិធម៌ជូនគាត់ឱ្យបានឆាប់»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានជំរុញឱ្យតុលាការកំពូលទម្លាក់ការចោទប្រកាន់លើអ្នកស្រី យ៉ោម បុប្ផាដោយលើកហេតុផលថាពុំមានមូលដ្ឋានច្បាប់ជាក់លាក់ណាដើម្បីដាក់បន្ទុកអ្នកស្រីទេ។
លោកអ៊ូ វីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣ខែកញ្ញាថា៖ «ការដាក់ពន្ធនាគារលើអ្នកស្រីយ៉ោម បុប្ផាបើទោះជាកង្វះភស្តុតាងពិតប្រាកដចោទប្រកាន់លើអ្នកស្រីពិតជាបង្ហាញថា អ្នកស្រីពុំទទួលបានសិទ្ធិសន្មតថាគ្មានទោសមុនរកឃើញថាមានទោស ហើយដែលករណីនេះជាករណីនយោបាយដែលសាលក្រមត្រូវបានតុលាការសម្រេចជាមុន»។
អ្នកស្រីយ៉ោម បុប្ផា បានចូលរួមការតវ៉ាប្រឆាំងនឹងការបណ្តេញអ្នកភូមិបឹងកក់ចេញពីលំនៅដ្ឋានត្រូវបានចាប់ខ្លួននៅពេលដែលបញ្ហាជម្លោះដីធ្លីមិនត្រូវបានអាជ្ញាធរដោះស្រាយហើយការតវ៉ាចេះតែមានការកើនឡើងជាបន្តបន្ទាប់។
ប្តីរបស់អ្នកស្រីយ៉ោម បុប្ផាដែលត្រូវបានចាប់ខ្លួនជាមួយគ្នានាពេលនោះដែរត្រូវបានដោះលែងឱ្យនៅក្រៅឃុំ៕