តុលាការកំពូលតម្កល់សាលដិកាសាលាឧទ្ទរណ៍មិនដោះលែងអ្នកស្រីយ៉ោម បុប្ជា
យ៉ាងតិចមានអ្នកភូមិបឹងកក់និងបូរីកីឡាជាង១០០នាក់ដែលពោរពេញទៅដោយកំហឹងបាននាំគ្នាធាក់ទ្វារបងតុលាការកំពូល។ ហេតុការណ៍នេះបានកើតមានឡើងប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីលោកឃឹម ប៉ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសតម្កល់សាលដិការរបស់សាលាឧទ្ទរណ៍ដោយសម្រេចមិនដោះលែងអ្នកស្រីយ៉ោម បុប្ជាឲ្យនៅក្រៅឃុំបណ្ណោះអាសន្នទេ។ លោកហេង រស្មី និងលោកសាយ មុន្នីនៃវីអូអេសូមជូនព័ត៌មាននេះពីរាជធានីភ្នំពេញ៕