ភ្នំពេញ —
ការចរចារវាងគណបក្សគ្រប់គ្រងអំណាច និងគណបក្សប្រឆាំងនៅប្រទេសកម្ពុជាដើម្បីដោះស្រាយបញ្ហាជាប់គាំងក្រោយការបោះឆ្នោតនៅឆ្នាំមុននោះ បាននៅទ្រឹងជាច្រើនខែ។ គណបក្សទាំងពីរ មិនយល់ស្របនឹងគ្នាលើចំណុចមួយចំនួន ក្នុងនោះ ចំណុចដែលសំខាន់បំផុតគឺ ការធ្វើកំណែទម្រង់គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប។ ក៏ប៉ុន្តែ មានសញ្ញាបង្ហាញថា ច្រកចេញសម្រាប់បញ្ហាទាំងនេះ ហាក់ដូចជាបានបង្ហាញរូបរាង ហើយការជួបប្រជុំរវាងមេដឹកនាំរបស់គណបក្សទាំងពីរ កាន់តែទំនងថា នឹងកើតមាន។
ប្រទេសកម្ពុជាបានស្ថិតក្នុងស្ថានការណ៍ជាប់គាំងនយោបាយតាំងពីការបោះឆ្នោតជាតិដែលមានជម្លោះ ដែលធ្វើឡើងនៅខែកក្កដាឆ្នាំមុន ដែលការបោះឆ្នោតនោះ គណបក្សសង្គ្រោះជាតិកម្ពុជា បានធ្វើឲ្យគណបក្សគ្រប់គ្រងអំណាចភ្ញាក់ផ្អើល ដោយសារខ្លួនទទួលបានសន្លឹកឆ្នោតជិតពាក់កណ្តាលនិងអាសនៈសភា៥៥ ក្នុងចំណោម ១២៣ អាសនៈ។
គណបក្សប្រឆាំងអះអាងថា ខ្លួនត្រូវគណបក្សប្រជាជនកម្ពុជាលួចបន្លំជ័យជំនះ ហើយបដិសេធមិនព្រមឲ្យតំណាងរាស្រ្តរបស់ខ្លួនចូលរួមក្នុងសភា រហូតទាល់តែមានការស៊ើបអង្កេតឯករាជ្យមួយទៅលើភាពមិនប្រក្រតីដែលគេចោទថា បានកើតមានឡើង ឬ ត្រូវមានការបោះឆ្នោតជាថ្មី។
គណបក្សប្រឆាំង ក៏ចង់ឲ្យមានការផ្លាស់ប្តូរ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោតផងដែរ ដែលសមាជិកនៃគណៈកម្មការធិការនេះ ជាក់ស្តែងត្រូវបានតែងតាំងដោយគណបក្សគ្រប់គ្រងអំណាច។ គណបក្សសង្គ្រោះជាតិកម្ពុជាចង់ឲ្យការតែងតាំងសមាជិកគ.ជ.ប ព្រមព្រៀងតាមការបោះឆ្នោតពីរភាគបីនៅក្នុងសភា និងផ្តល់អំណាចក្នុងការបដិសេធសមាជិកដែលខ្លួនជំទាស់។
នៅក្នុងការព្យាយាមបង្កើនការដាក់សំពាធ គណបក្សសង្គ្រោះជាតិបានឲ្យដឹងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា ចាប់ពីខែឧសភាខាងមុខនេះ ខ្លួននឹងធ្វើបាតុកម្មទូទាំងប្រទេសជារៀងរាល់ថ្ងៃរហូតដល់ពេលបោះឆ្នោតរាជធានី-ខេត្ត នៅថ្ងៃទី១៨ខែឧសភា។
ក៏ប៉ុន្តែ លោក សុន ឆ័យ ជាតំណាងរាស្ដ្រ និងជាប្រធានក្រុមចរចាខាងគណបក្សសង្គ្រោះជាតិ ថ្លែងថា ការសន្ទនាគ្នា នៅតែជាជម្រើសទីមួយ។
«ដូច្នេះ ខ្ញុំគិតថា នៅពេលដែលយើងនៅតែមិនអាចស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយវិបត្តិនយោបាយទេនោះ គណបក្សសង្គ្រោះជាតិ នឹងស្វែងរកវិធីផ្សេងទៀត គឺធ្វើការជាមួយសារធារណជន ដើម្បីទាមទារឲ្យគណបក្សគ្រប់គ្រងអំណាច ត្រូវតែដោះស្រាយបញ្ហាទាំងនេះ។ នេះ គឺជាជម្រើសទីពីរ។ ក៏ប៉ុន្តែ ក្នុងពេលឥឡូវនេះ យើងនៅតែធ្វើការសម្របសម្រួល ឬ ដោះស្រាយវិបត្តិនយោបាយនេះ។ ដូច្នេះ ខ្ញុំសង្ឃឹមថា យើងអាចសម្រេចបានកិច្ចព្រមព្រៀងខ្លះៗ មុនខែឧសភា»។
កិច្ចព្រមព្រៀងហាក់ដូចជាអាចនឹងសម្រេចបាន ដែលខុសពីស្ថានភាពប៉ុន្មានថ្ងៃមុននេះ។ នៅថ្ងៃអង្គារ៍ទី១ ខែមេសានេះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានចង្អុលបង្ហាញថា ការជួបប្រជុំមួយរវាងមេដឹកនាំនៃគណបក្សទាំងពីរ កំពុងស្ថិតនៅក្នុងការចរចា។ បើការជួបប្រជុំនេះកើតមានឡើង នោះវាជាការជួបប្រជុំលើកទីពីររវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចាប់តាំងពីការជួបប្រជុំរបស់អស់លោកលើកទីមួយ នៅខែកញ្ញាឆ្នាំមុន ដែលបានបញ្ចប់ទៅដោយការព្រមព្រៀងគ្នាមិនច្បាស់លាស់លើការធ្វើកំណែទម្រង់ការបោះឆ្នោត។
រហូតមកទល់ពេលនេះ គណបក្សគ្រប់គ្រងអំណាចនៅតែមិនទាន់ទទួលយកការទាមទារសំខាន់ៗរបស់គណបក្សប្រឆាំងនៅឡើយទេ ហើយជាជំនួសវិញគណបក្សប្រជាជនកម្ពុជា បានធ្វើសេចក្តីព្រាងនៃតម្រូវការរបស់ខ្លួន ដោយរួមបញ្ចូលទាំងការឃ្លាំមើលការបោះឆ្នោតរបស់អង្គការក្រៅរដ្ឋាភិបាល ត្រូវមានភាពតឹងរឹងជាងមុនផងដែរ។ ហើយបន្ទាប់ពីកិច្ចចរចាចុងក្រោយដែលបរាជ័យ ប្រធានក្រុមចរចាខាងគណបក្សគ្រប់គ្រងអំណាចបាននិយាយថា គណបក្សរបស់លោក បានត្រៀមខ្លួនជាស្រេចក្នុងការជំរុញឲ្យការធ្វើកំណែទម្រង់គ.ជ.បរបស់ខ្លួនទៅមុខ។
ក៏ប៉ុន្តែ លោក អូ វីរៈ ដែលជាសកម្មជនសិទ្ធិមនុស្ស និងជាអ្នកវិភាគនយោបាយជាយូរមកហើយនោះ បានថ្លែងថា ការបោះជំហានតែភាគីម្ខាងដូច្នេះ ទំនងជានឹងមិនបានទទួលជោគជ័យទេ ពីព្រោះគណបក្សគ្រប់គ្រងអំណាច ដឹងថា នៅក្នុងការបោះឆ្នោតជាតិលើកចុងក្រោយនេះ ខ្លួនហៀបនឹងចាញ់ឆ្នោតទៅហើយ ។
«បាទ ខ្ញុំគិតថា នោះជាវិធីតែមួយគត់ បើសិនជាគេចង់ឲ្យមានការបោះឆ្នោតមួយដែលស្របច្បាប់ និងដើម្បីជៀសវាងមិនឲ្យមានជម្លោះក្រោយការបោះឆ្នោតទៀត ដូចដែលយើងកំពុងមានសព្វថ្ងៃនេះ។ បើសិនជាគ្មានការទុកចិត្តទៅលើគណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្មានការទុកចិត្តទៅលើដំណើរការបោះឆ្នោតទេ នោះការជាប់គាំងនយោបាយនៅកើតមានឡើង រាល់ពេលក្រោយការបោះឆ្នោត»។
អំពើពុករលួយ ការរឹបអូសយកដីធ្លី ប្រាក់ឈ្នួលការងារទាប និងកង្វះការងារធ្វើ ជាមូលហេតុមួយចំនួនក្នុងចំណោមមូលហេតុដទៃទៀត ដែលពលរដ្ឋកម្ពុជា បានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។ ក្រោយការបោះឆ្នោត បាតុកម្មជាច្រើនដែលមានបាតុកររាប់ម៉ឺននាក់ ដើរដង្ហែរតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ ទាមទារឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញពីតំណែង។ នេះជាការតវ៉ាដែលមិនធ្លាប់កើតមានពីមុន ប្រឆាំងនឹងការគ្រប់គ្រងអំណាចរយៈពេល៣ទសវត្សរ៍របស់លោក ហ៊ុន សែន។
ជាការឆ្លើយតប អាជ្ញាធរបានហាមឃាត់មិនឲ្យមានការជួបប្រជុំនៅទីសាធារណៈ និងចាប់បាតុករជាង២០នាក់ដាក់ពន្ធនាគារ។ នៅខែមករាកន្លងទៅនេះ អាជ្ញាធរបានបាញ់កម្មករកាត់ដេរស្លាប់យ៉ាងតិចណាស់៤នាក់ ដែលពួកគេបានទាមទារដំឡើងប្រាក់ឈ្នួលអប្បរិមា។ វិស័យកាត់ដេរ ដែលមាននិយោជិកធ្វើការប្រមាណជា៥សែននាក់ គឺជាឧស្សហកម្មដ៏សំខាន់របស់ប្រទេសកម្ពុជា។
លោក អូ វីរៈ ថ្លែងថា គណបក្សគ្រប់គ្រងអំណាច ដែលបានតាមដានបដិវត្តន៍Arab Spring នោះដឹងថា ខ្លួនត្រូវតែបង្កើនភាពស្របច្បាប់របស់ខ្លួននៅក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។
«ដូច្នេះ ឥឡូវនេះ មតិសាធារណៈជន មានសារៈសំខាន់ជាងពេលមុនៗ ហើយខ្ញុំគិតថា គណបក្សប្រជាជនកម្ពុជា នឹងស្វះស្វែងរកការគាំទ្រនោះ។ និយាយឲ្យចំទៅ នេះជាចំណុចមួយដែលគណបក្សកាន់អំណាចមិនធ្លាប់ស្គាល់ មិនធ្លាប់ដឹងពីមុន ដែលពួកគេត្រូវបង្ខំឲ្យយកចិត្តទុកដាក់ស្តាប់ទស្សនៈរបស់ប្រជាពលរដ្ឋកម្ពុជា»។
លោក អូ វីរៈ ថ្លែងបន្តថា ថ្វីបើនេះជាការផ្តល់ឥទ្ធិពលខ្លះដល់គណបក្សប្រឆាំងក៏ដោយ ក៏ពួកគេត្រូវតែជំរុញឲ្យមានគោលដៅច្បាស់លាស់ក្នុងការធ្វើកំណែទម្រង់ការបោះឆ្នោត ក៏ដូចជាបន្ធូរបន្ថយការគ្រប់គ្រងលើការផ្សព្ធផ្សាយព័ត៌មានតាមវិទ្យុ និងទូរទស្សន៍។
«ដូច្នេះ បើសិនជាគណបក្សប្រឆាំងអាចធ្វើដូច្នោះបាន នោះពួកគេនឹងទទួលបានការប្រកួតប្រជែងដែលមានភាពត្រឹមត្រូវជាងនេះមួយ។ វានឹងមិនមានការប្រកួតប្រជែងដ៏ត្រឹមត្រូវទេនៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែ វានឹងផ្តល់ឱកាសឲ្យគណបក្សប្រឆាំងជាងនេះ នៅក្នុងការបោះឆ្នោតខាងមុខ។ ខ្ញុំគិតថា គណបក្សសង្គ្រោះជាតិ គួរតែចូលរួមនៅក្នុងសភា បើសិនជា ពួកគេបានទទួលចំណុចសម្បទានទាំងនេះ»។
ក្នុងការសម្លឹងទៅមុខ លោក អូ វីរៈ មិនមានជំនឿថា គណបក្សគ្រប់គ្រងអំណាច នឹងមានសមត្ថភាពធ្វើកំណែទម្រង់ឲ្យបានលឿនល្មម ដើម្បីឈ្នះដោយត្រឹមត្រូវនៅក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ នោះទេ។ ក៏ប៉ុន្តែ ទាំងនេះគ្រាន់តែជាពាក់កណ្តាលនៃការប្រកួតប្រជែងប៉ុណ្ណោះសម្រាប់គណបក្សប្រឆាំង បញ្ហាប្រឈមនោះគឺ ការបង្ហាញដល់ប្រជាពលរដ្ឋកម្ពុជាថា ខ្លួនបានរកឃើញជម្រើសមួយដែលគួរឲ្យជឿទុកចិត្តបាន៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់