ភ្នំពេញ —
ភាពស្របច្បាប់ឬមិនស្របច្បាប់របស់រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៥បានក្លាយជាប្រធានបទសំខាន់មួយក្នុងកិច្ចពិភាក្សាមួយរបស់អង្គទូត និងអ្នកវិភាគនយោបាយកម្ពុជាកាលពីថ្ងៃអង្គារនេះ។ កិច្ចពិភាក្សាជាភាសាអង់គ្លេសនេះផ្តោតលើកិច្ចពិភាក្សាលើភាពជាប់គាំងនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយត្រូវបានរៀបចំដោយវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព។
លោក Dinesh K. Patnaik ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌាប្រចាំកម្ពុជា បានលើកជាសំណួរនេះឡើងក្នុងកិច្ចសន្ទនា ដែលមានការចូលរួមពីអ្នកការទូត និស្សិត បញ្ញវ័ន្ត និងតំណាងសង្គមស៊ីវិលជាច្រើនរូប។
«លទ្ធផលបោះឆ្នោតត្រូវបានប្រកាសរួចហើយ ហើយសមាជិកសភាក៏បានតែងតាំងហើយដែរ ប៉ុន្តែគណបក្សមិនព្រមចូលប្រជុំសភា។ ដូចដែលកម្ពុជាមានប្រព័ន្ធពហុបក្សនិយម ប៉ុន្តែគណបក្សជាប់ឆ្នោតមួយផ្សេងទៀតមិនបានចូលរួម ដូច្នេះខ្ញុំគ្រាន់តែចង់លើកជាសំណួរ ថាតើតាមនិយមន័យច្បាប់ តើរដ្ឋាភិបាលបច្ចុប្បន្នមានភាពស្របច្បាប់ប៉ុណ្ណា?»
ការលើកឡើងនេះធ្វើឡើងស្របពេលដែលគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ត្រូវបានគេមើលឃើញថា បានស្រុតចុះប្រជាប្រិយភាពក្នុងការបោះឆ្នោតកាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៣ និងបានរងសម្ពាធដោយបាតុកម្មប្រឆាំងនឹងខ្លួនជាបន្តបន្ទាប់។
លោកពូ សុធីរៈ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពគូសបញ្ជាក់ពីទំនាក់ទំនងនៃភាពស្របច្បាប់ឬមិនស្របច្បាប់របស់រដ្ឋាភិបាលកម្ពុជាទៅនឹងភាពត្រឹមត្រូវនៃការបោះឆ្នោតកាលពីខែកក្កដា។
«ប្រសិនបើយើងយល់ស្របថា ការបោះឆ្នោតមានលក្ខណៈសេរីនិងយុត្តិធម៌ហើយនោះ មិនគួរសួរពីភាពស្របច្បាប់ឬមិនស្របច្បាប់នៃសភានេះទេ ពីព្រោះបើនិយាយពីមូលដ្ឋានច្បាប់ ព្រះមហាក្សត្របានបើកសម័យប្រជុំរដ្ឋសភាដំបូង ហើយនីតិវិធីផ្លូវច្បាប់នានាត្រូវបានបំពេញយ៉ាងត្រឹមត្រូវ។ ប៉ុន្តែប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ដែលបានទៅបោះឆ្នោត នៅតែសួរថាតើការបោះឆ្នោតនេះសេរីនិងយុត្តិធម៌ហើយឬនៅ?»
លទ្ធផលបោះឆ្នោតកន្លងមកបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ប៉ុន្តែគណបក្សសង្គ្រោះជាតិដែលទទួលបាន៥៥អាសនៈបដិសេធមិនទទួលយកលទ្ធផលនេះទេ ដោយចោទថា ការបោះឆ្នោតកន្លងមកមានការកេងបន្លំ និងមានភាពមិនប្រក្រតីធ្ងន់ធ្ងរ ដូចជាការបាត់ឈ្មោះអ្នកបោះឆ្នោតជាងមួយលាននាក់ចេញពីបញ្ជីបោះឆ្នោត ការប្រើប្រាស់ធនធានរបស់រដ្ឋក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការលម្អៀងរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទៅខាងគណបក្សកាន់អំណាច។
លោកបណ្ឌិត ឡៅ មុងហៃ អ្នកវិភាគនយោបាយឯករាជ្យម្នាក់ អះអាងថារដ្ឋាភិបាលបច្ចុប្បន្នពុំទាន់មានភាពស្របច្បាប់នៅឡើយទេ។
«រដ្ឋាភិបាលបច្ចុប្បន្ន តាមភាពជាក់ស្តែងជារដ្ឋាភិបាលមួយ ប៉ុន្តែមិនទាន់ជារដ្ឋាភិបាលស្របច្បាប់ទេ។ ក្នុងន័យនេះ តាមភាពជាក់ស្តែង ពួកយើងកំពុងតែរស់នៅក្នុងរដ្ឋមួយដែលស្ថិតក្នុងគ្រាប្រកាសអាសន្ន។ ប្រសិនបើខ្ញុំចេញពីទីនេះ ខ្ញុំអាចត្រូវបានចាប់ខ្លួនគ្រប់ពេលវេលា។ ពួកគេហាមឃាត់ការធ្វើបាតុកម្ម ដូច្នេះតើពួកគេឈរលើមូលដ្ឋានអ្វី? តើរដ្ឋស្ថិតក្នុងភាពអាសន្ននេះ ត្រូវបានប្រកាសដោយព្រះមហាក្សត្រ? គឺអត់មានទេ។ តើប្រកាសដោយនាយករដ្ឋមន្ត្រី? នោះក៏អត់មានដែរ»។
លោកបណ្ឌិតឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Leeds ប្រទេសអង់គ្លេសយល់ថា ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចមានការធ្លាក់ចុះ ដោយសារប្រជាពលរដ្ឋអាចទទួលបានព័ត៌មានច្រើនជាងមុននិងមានតម្រូវការច្រើនជាងមុន។
លោកឈាង វណ្ណារិទ្ធអត្ថាធិប្បាយបន្ថែមថា សម្ពាធពីសាធារណៈនឹងជំរុញឱ្យគណបក្សនយោបាយទម្លុះទម្លាយភាពជាប់គាំងដ៏រ៉ាំរៃនេះក្នុងពេលឆាប់ៗ។
«សំខាន់គណបក្សនយោបាយទាំងសងខាងគឺអស់ខ្យល់រៀងខ្លួន ហើយប្រជាជនតម្រូវការឱ្យមានការដោះស្រាយជាបន្ទាន់ ព្រោះវាប៉ះពាល់ដល់សន្តិសុខសង្គមនៅកម្ពុជា ហើយយើងមិនចង់ឃើញសង្គមបែកបាក់ទេ ដូច្នេះវាតម្រូវឲ្យគណបក្សនយោបាយស្វែងរកចំណុចរួមណាមួយដើម្បីដោះស្រាយភាពជាប់គាំង»។
លោកឈាង វណ្ណារិទ្ធផ្តល់អនុសាសន៍ថា ច្រកនយោបាយដ៏សំខាន់នៅកម្ពុជាគឺកំណែទម្រង់ការបោះឆ្នោត និងស្ថាប័នរបស់រដ្ឋ និងការបោះឆ្នោតមុនអាណត្តិ ប្រសិនបើចាំបាច់៕