ភ្នំពេញ —
រដ្ឋសភាកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះបានសម្រេចនិងអនុម័តសេចក្តីព្រាងច្បាប់មួយនិងពិធីសារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសវៀតណាមមួយ ខណៈពេលដែលលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានទូលថ្វាយព្រះមហាក្សត្រថារដ្ឋសភាពេលសព្វថ្ងៃនេះមិនតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនោះទេ។
នៅក្នុងកិច្ចប្រជុំនេះសមាជិកសភាសរុបចំនួន៦៤រូបរបស់គណបក្សប្រជាជនកម្ពុជាបានអនុម័តដោយលើកដៃនូវសេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់ និងអនុម័តយល់ព្រមលើពិធីសារស្តីពីវិសោធនកម្មលើកិច្ចព្រមព្រៀងកម្ពុជានិងវៀតណាមស្តីពីការជំរុញ និងការការពារវិនិយោគដោយមានការពិភាក្សាតិចតួចតែប៉ុណ្ណោះ។
លោកហេង សំរិនប្រធានសភាបានស្នើទៅអង្គសភាថា៖ «សូមអង្គសភាសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ទាំងមូល»។
ក្នុងកិច្ចប្រជុំរយៈពេលជាង៤ម៉ោងមានការពិភាក្សាដេញដោល ការស្នើសុំឲ្យមានការស្រាយបំភ្លឺ និងរិះគន់ខ្លះពីសំណាក់សមាជិកសភានៃគណបក្សប្រជាជនកម្ពុជាទៅលើមន្ត្រីរដ្ឋាភិបាល។
គេឃើញមានការរិះគន់ធ្ងន់ខ្លះៗបានកើតមានឡើងក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់។ ខណៈដែលមានតែសមាជិករបស់គណបក្សប្រជាជនបានចំណាយពេលប្រហែងជាងកន្លះម៉ោងប៉ុណ្ណោះក្នុងការលើកដៃអនុម័តយល់ព្រមលើពិធីសារស្តីពីវិសោធនកម្មលើកិច្ចព្រមព្រៀងកម្ពុជានិងវៀតណាមស្តីពីការជំរុញនិងការការពារវិនិយោគ។
លោក ឈាង វុនសមាជិកសភាគណបក្សប្រជាជនកម្ពុជាដែលសកម្មជាងគេក្នុងការដេញដោលនិងរិះគន់មន្ត្រីរដ្ឋាភិបាលទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់។
លោកបានចោទសួរថា៖ «ជម្រាបជូនឧត្តមរដ្ឋមន្ត្រីថាច្បាប់គេធ្វើឡើងដើម្បីចាប់បង្ខំឲ្យអនុវត្ត។ ចឹងបានគេតាក់តែងទោសប្បញ្ញត្តិហើយបើយើងនៅតែបន្តអប់រំ សម្រុះសម្រួលហ្នឹងយើងដោះស្រាយមិនចេញទេ។ ការសម្រុះសម្រួលហ្នឹងអនុញ្ញាតឲ្យមន្ត្រីមានសមត្ថកិច្ចពុករលួយតែម្តង»។
ទោះបីជាយ៉ាងណាក្តីលោកសម រង្សីប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃពុធបានសរសេរលិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រកម្ពុជាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ក្នុងលិខិតនោះលោកសម រង្ស៊ី ចាត់ទុកសភាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានេះមិនតំណាងឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូលនោះទេ។ ប៉ុន្តែគឺជាសភាដែលតំណាងឲ្យគណបក្សប្រជាជនកម្ពុជាមួយតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាលោកជាម យៀបតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថាការប្រជុំសភាធ្វើឡើងត្រឹមត្រូវនិងស្របតាមរដ្ឋធម្មនុញ្ញបើទោះជាសមាជិកសភារបស់គណបក្សសង្គ្រោះជាតិធ្វើពហិការកិច្ចប្រជុំសភានេះក៏ដោយ។
«សមាជិកប្រសិនបើមានចូលរួមពី៦២នាក់ឡើងទៅគឺអាចដឹកនាំអង្គប្រជុំទៅបាន។ រហូតមកទល់ពេលនេះយើងបានអនុម័តច្បាប់ជាង១០មកហើយ។ វាជាធម្មតារបស់រដ្ឋសភាដែលគោរពតាមរដ្ឋធម្មនុញ្ញច្បាប់របស់រដ្ឋ។ អត់មានអ្វីដែលយើងធ្វើខុសច្បាប់អ្វីនោះទេ»។
រដ្ឋសភាកម្ពុជាបានសម្រេចផ្អាកសម័យប្រជុំរបស់ខ្លួនបន្ទាប់ពីបានបើកកិច្ចប្រជុំរយៈពេល៣ថ្ងៃជាប់គ្នាតាំងតែពីថ្ងៃអង្គារទី១ខែមេសារួចមក៕