ភ្នំពេញ —
មេដឹកនាំគណបក្សសង្គ្រោះជាតិនៅថ្ងៃច័ន្ទនេះបានព្រមានពីលទ្ធភាពនៃការដឹកនាំធ្វើមហាបាតុកម្មសារជាថ្មីទៀតនៅថ្ងៃទី២ខែឧសភាខាងមុខនេះ ស្របពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនព្រមានប្តឹងលោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំងនេះ ទៅកាន់តុលាកាក្រុងភ្នំពេញនៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ។
ការដាក់សម្ពាធគ្នាទៅវិញទៅមករវាងមេដឹកនាំគណបក្សឈ្នះឆ្នោតទាំងពីរបានកើតមានឡើង ក្នុងខណៈពេលដែលការចរចាត្រូវបានផ្អាកមួយរយៈដោយសារតែគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរឲ្យមានការកែទម្រង់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារឲ្យបោះឆ្នោតឡើងវិញនៅមុនអាណត្តិ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រជាច្រើនរយនាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងឱកាសគម្រប់ខួប១ឆ្នាំនៃការបង្កើតគណបក្សនេះ លោកសម រង្ស៊ី ប្រធានគណបក្ស បានប្រកាសកៀងគរប្រជាពលរដ្ឋឲ្យចូលរួមធ្វើមហាបាតុកម្មនៅថ្ងៃទី២ខែឧសភាឲ្យបានដល់២លាននាក់។
លោកនិយាយថា៖«អត់មានអ្នកណារារាំងទេ។ ច្បាប់បោះឆ្នោតអនុញ្ញាតឲ្យយើងធ្វើបាតុកម្មដោយគ្មានលក្ខខណ្ឌ។ ឥឡូវបងប្អូនត្រៀមខ្លួនទៅ ថ្ងៃ២ឧសភា ខ្ញុំសូម២លាននាក់»។
ប្រទេសកម្ពុជានឹងចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុង ដោយចាប់ផ្តើមពីថ្ងៃទី២ ខែឧសភានេះតទៅ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែឧសភា។
លោកសម រង្ស៊ីបានបញ្ជាក់ថា លោកយកថ្ងៃឃោសនារកសំឡេងឆ្នោតជាថ្ងៃធ្វើមហាបាតុកម្មដោយដើរក្បួនដង្ហែពាសពេញទីក្រុងភ្នំពេញ។ ក៏ប៉ុន្តែបើទោះបីជាមានការដឹកនាំធ្វើមហាបាតុកម្មយ៉ាងណាក៏ដោយ ក៏គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជានៅបើកផ្លូវឲ្យមានការចរចាដើម្បីរកដំណោះស្រាយក្រោយការបោះឆ្នោតកាលពីខែកក្កដា។
មានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតក្រោយពីបញ្ចប់ពិធីខួបគណបក្ស លោកសម រង្ស៊ីបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនៅតែទាមទារពីរចំណុចធំៗគឺឲ្យគ.ជ.ប.ក្លាយជាស្ថាប័នឯករាជ្យ ដែលមានតួនាទីនិងសមាភាពចែងក្នុងរដ្ឋធម្មនុញ្ញ ហើយគណបក្សសង្គ្រោះជាតិស្នើឲ្យកំណត់ថ្ងៃបោះឆ្នោតឡើងវិញមុនអាណត្តិ។
លោកនិយាយថា៖ «ការព្រមព្រៀងគ្នាលើចំណុចទាំងពីរហ្នឹងហើយទើបអាចឈានទៅរកដំណោះស្រាយដែលនៅសេសសល់»។
គណបក្សជាតិនិយម ដែលជាអតីតគណបក្សរបស់ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិក៏បានប្រកាសថា សមាជិកក្រុមប្រឹក្សាខេត្តក្រុងចំនួន៥០រូបនឹងរបស់គណបក្សនេះនឹងបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ ព្រមទាំងគាំទ្រការដឹកនាំធ្វើមហាបាតុកម្មសារជាថ្មី។
លោកមុត ចន្ថា អគ្គលេខាធិការគណបក្សជាតិនិយម បានបញ្ជាក់ថា៖«យើងចូលរួមជារៀងរហូតមក តាមគ្រប់លទ្ធភាព និងគ្រប់រូបភាពទាំងអស់។ ដូចជាថ្ងៃម្សិលមិញ យើងបានចេញសេចក្តីថ្លែងការណ៍មួយប្រឆាំងការថ្កោលទោសពីសំណាក់រដ្ឋាភិបាលមកលើសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលយើងគិតថា ជាការវាយប្រហារដោយអយុត្តិធម៌ ជាការមួលបង្កាច់ដោយនយោបាយ»។
ក្នុងខណៈពេលដែលគណបក្សសង្គ្រោះជាតិអះអាងសារជាថ្មីអំពីលទ្ធភាពនៃការដឹកនាំធ្វើមហាបាតុកម្មលក្ខណៈទ្រង់ទ្រាយធំនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា លោកបានឲ្យមេធាវីរដ្ឋាភិបាលសិក្សាដើម្បីដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោកសម រង្ស៊ីនៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ថា ពាក្យបណ្តឹងនេះពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកសម រង្ស៊ី ដោយលើកឡើងថា មេដឹកនាំគណបក្សប្រឆាំងនេះបានរិះគន់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ៕