ភ្នំពេញ —
ក្រោយពីរលកមហាបាតុកម្ម និងការបាញ់បង្ក្រាបដោយអំពើហិង្សាកាលពីដើមខែមករាបានបញ្ចប់ មេដឹកនាំគណបក្សគូជម្លោះទាំងពីរគឺគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចនិងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានងាកមកចរចាគ្នាតាមទូរស័ព្ទដើម្បីទម្លុះទម្លាយភាពទាល់ច្រកនយោបាយក្រោយពីការបោះឆ្នោត។
លោក អេង ឆៃអ៊ាង អនុប្រធានគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីស្នាក់ការគណបក្សនៅថ្ងៃពុធនេះថា លោកសម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនព្រមទាំងលោកឧបនាយករដ្ឋមន្ត្រីស ខេងបានឆ្លើយឆ្លងគ្នាតាមទូរស័ព្ទរយៈពេល៤៥នាទីដើម្បីពិភាក្សាគ្នាអំពីភាពជាប់គាំងនយោបាយ។
លោក អេង ឆៃអ៊ាងបានបញ្ជាក់ថា ក្នុងជំនួបនោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានយល់ព្រមឲ្យបោះឆ្នោតឡើងវិញមុនអាណត្តិ ក៏ប៉ុន្តែមិនទាន់បានកំណត់ថា នឹងយកថ្ងៃណា និងឆ្នាំណាពិតប្រាកដទេ។
លោកមានប្រសាសន៍ថា មេដឹកនាំទាំងពីរក៏បានយល់ព្រមឲ្យសមាសភាពរៀបចំការបោះឆ្នោតឲ្យទៅជាស្ថាប័នធម្មនុញ្ញនិងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិមានស្ថានីយ៍ទូរទស្សន៍និងវិទ្យុដោយឯករាជ្យរបស់ខ្លួន។
លោកនិយាយថា៖ «លោកប្រធានសម រង្ស៊ីបានជួបតាមទូរស័ព្ទជាមួយលោក ស ខេង ហើយក៏ជាមួយលោក ហ៊ុន សែនដែរ ហើយជួបទូរស័ព្ទជាមួយលោកហ៊ុន សែន ហ្នឹងរយៈពេលប្រហែលជិតមួយម៉ោង ចាប់ពីម៉ោង១១ទៅរយៈពេលប្រហែល៤៥នាទី ហើយលោកប្រធានបានពិភាក្សាគ្នាជាមួយលោកហ៊ុន សែនហ្នឹងអំពីពេលវេលានៃការបោះឆ្នោតឡើងវិញ សម្រាប់ការបោះឆ្នោតជាតិ ការបោះឆ្នោតឃុំ និងការកែទម្រង់គ.ជ.ប. ហើយនឹងប្រព័ន្ធផ្សព្វផ្សាយ។ តែលទ្ធផលនៃការជជែកគ្នាហ្នឹងមិនទាន់ចេញជាផ្លែផ្កានៅឡើយទេ»។
ជំនួបតាមទូរស័ព្ទរវាងលោកសម រង្ស៊ី លោកស ខេង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានធ្វើឡើងក្នុងខណៈពេលលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មិនមានវត្តមាននៅក្នុងប្រទេស។ ក៏ប៉ុន្តែបើតាមមន្ត្រីគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា គណបក្សក៏បានរាយការណ៍អំពីលទ្ធផលនៃជំនួបជូនលោកកឹម សុខាបានដឹងផងដែរ។
វីអូអេបានព្យាយាមទាក់ទងមន្ត្រីគណបក្សប្រជាជនកម្ពុជាជាន់ខ្ពស់សំខាន់ៗដើម្បីសុំសេចក្តីអត្ថាធិប្បាយបំភ្លឺ តែមិនអាចទាក់ទងបានទេ។ ក៏ប៉ុន្តែលោកឈាង វ៉ុន សមាជិកក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជាមិនបានអត្ថាធិប្បាយអ្វីច្រើនទេ ដោយលោកគ្រាន់តែបួងសួងឲ្យគណបក្សទាំងពីរឆាប់បានត្រូវរ៉ូវគ្នាដើម្បីដោះស្រាយបញ្ហាជាតិ។
លោកនិយាយថា៖«យើងសង្ឃឹមថា ទេព្តាឆ្នាំថ្មីនឹងជួយកម្ពុជាឲ្យទទួលបានការអបអរសារទរពរជ័យពីទេព្តាឆ្នាំថ្មីឲ្យបញ្ហាទាំងអស់អាចដោះស្រាយបានមុនចូលឆ្នាំ»។
ភាពជាប់គាំងខាងនយោបាយបានអូសបន្លាយតាំងពីខែកក្កដាឆ្នាំ២០១៣ ដោយសារតែគណបក្សសង្គ្រោះជាតិដែលទទួលបាន៥៥អាសនៈបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាដែលទទួលបាន៦៨អាសនៈថា បានឈ្នះឆ្នោតដោយសារការលួចបន្លំសន្លឹកឆ្នោត។
គណបក្សសង្គ្រោះជាតិ លើកដំបូងបានដឹកនាំធ្វើមហាបាតុកម្មដើម្បីទាមទារឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យមួយលើលទ្ធផលបោះឆ្នោត។ ក្រោយមកបានទាមទារឲ្យបោះឆ្នោតឡើងវិញនិងកំណែទម្រង់សមាសភាពគ.ជ.ប.ជាដើម។
ក៏ប៉ុន្តែរយៈពេលចុងក្រោយនេះ បន្ទាប់ពីគណបក្សគូជម្លោះទាំងពីរបានបន្ទន់ឥរិយាបថរកគ្នា។ការទាមទាររបស់គណបក្សសង្គ្រោះជាតិឲ្យបង្កើតគណៈកម្មការឯករាជ្យដើម្បីស៊ើបអង្កេតលទ្ធផលការបោះឆ្នោតត្រូវបានគេទុកចោល ហើយងាកមកចរចាដើម្បីបែងចែកអំណាចនៅក្នុងស្ថាប័នរៀបចំការបោះឆ្នោតវិញ៕