តុលាការខេត្តកោះកុងបានបញ្ចប់ការស៊ើបអង្កេតលើសំណុំរឿងប្រឆាំងនឹងសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិចំនួនបីនាក់ ហើយនឹងរៀបចំធ្វើសវនាការក្នុងពេលដ៏ខ្លីខាងមុខ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការនិងសកម្មជនបរិស្ថាន។
លោក ហួន ម៉ានី ប្រធានតុលាការខេត្តកោះកុងបានបញ្ជាក់ប្រាប់ VOA ថា សំណុំរឿងនេះបានស៊ើបអង្កេតចប់ ហើយនឹងបានបញ្ជូនទៅ ឱ្យរៀបចំដើម្បីធ្វើសវនាការកាត់ទោស។
ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើនឹងរៀបចំសវនាការនៅពេលណា និងថាតើអាចមានជនណាផ្សេងទៀតដែលតុលាការនឹងចោទប្រកាន់នៅឡើយទេ។
សកម្មជនបរិស្ថានពីរនាក់នៃចលនាមាតាធម្មជាតិគឺលោកថុន រដ្ឋានិងលោក ចេក នីត្រា បានបញ្ជាក់ប្រាប់ Hello VOA ថា ពួកគេបានទទួលព័ត៌មាន ដូចគ្នានេះដែរ ប៉ុន្តែនឹងមិនបន្ថយសកម្មភាពរបស់ពួកគេក្នុងការការពារធនធានធម្មជាតិទេ។
សូមស្តាប់កម្មវិធី Hello VOA ទាំងស្រុងត្រង់នេះ៖
សកម្មជនបរិស្ថានពីរនាក់នៃចលនាមាតាធម្មជាតិគឺលោកថុន រដ្ឋានិងលោក ចេក នីត្រា បានបញ្ជាក់ប្រាប់ក្នុងកម្មវិធី Hello VOA ថា ពួកគេនឹងមិនបន្ថយសកម្មភាពរបស់ពួកគេក្នុងការការពារធនធានធម្មជាតិទេ បើបានទទួលព័ត៌មានថា តុលាការខេត្តកោះកុងបានបញ្ចប់ការស៊ើបអង្កេតលើសំណុំរឿងប្រឆាំងនឹងសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិចំនួនបីនាក់ ហើយនឹងរៀបចំធ្វើសវនាការក្នុងពេលដ៏ខ្លីខាងមុខក៏ដោយ។
ទស្សនាបទសម្ភាសន៍ពីមុនរបស់ VOA ជាមួយលោក Alex Gonzalez-Davidson៖