ភ្នំពេញ —
ក្រុមហ៊ុនH & Mរបស់ប្រទេសស៊ុយអែតដែលអ្នកបញ្ជាទិញសម្លៀកបំពាក់ដ៏ធំលំដាប់ទី២របស់ពិភពលោកបានជំរុញឱ្យប្រទេសកម្ពុជាបង្កើនប្រាក់បៀវត្សរ៍ដល់កម្មករកាត់ដេរសម្លៀកបំពាក់ឱ្យបានប្រសើរស្របពេលដែលកម្ពុជាកំពុងតែប្រជុំពិភាក្សាអំពីការដំឡើងប្រាក់ខែដល់កម្មករ។
ក្រុមហ៊ុនឯកជនមួយនេះបានសន្យាថាខ្លួននឹងជួយគាំទ្រដល់រោងចក្រចំនួន២នៅប្រទេសបង់ក្លាដេសនិងរោងចក្រមួយក្នុងប្រទេសកម្ពុជាដើម្បីឱ្យបានប្រាក់ឈ្នួលសមរម្យដោយយុត្តិធម៌ចាប់ពីឆ្នាំ២០១៤នេះតទៅ។
ក្រុមហ៊ុន H& Mដែលមានហាងលក់សម្លៀកបំពាក់ប្រមាណជាង២០០នៅប្រទេសអង់គ្លេស នឹងពង្រីកកម្មវិធីដើម្បីគ្របដណ្តប់រោងចក្រឱ្យដល់៧៥០រោងចក្រសម្រាប់ផ្គត់ផ្គង់សម្លៀកបំពាក់ឱ្យខ្លួននៅក្នុងអំឡុងឆ្នាំ២០១៨។
មានរោងចក្រយ៉ាងតិចប្រមាណជាង៥០ក្នុងចំណោមរោងចក្រប្រមាណ៤៥៤នៅក្នុងប្រទេសកម្ពុជាត្រូវបានក្រុមហ៊ុនH&Mបានបញ្ជាទិញសម្លៀកបំពាក់និងនាំចេញទៅលក់នៅឯក្រៅប្រទេស។
លោកស្រី Anna Eriksson មន្ត្រីផ្នែកទំនាក់ទំនងនិងព័ត៌មាននៃក្រុមហ៊ុនH&Mបានប្រាប់VOAតាមរយៈសារអេឡិកត្រូនិកឬអ៊ីម៉ែលមកថានៅក្នុងរោងចក្រគំរូដែលក្រុមហ៊ុន H & M គ្រោងនឹងចាប់ផ្តើមសាកល្បងនោះយើងនឹងវាស់ស្ទង់ ពី មូលដ្ឋាន អំពីរបៀបនៃប្រាក់ ឈ្នួល ត្រូវបានកំណត់ នូវ រចនាសម្ព័ន្ធ ប្រាក់ឈ្នួល មួយនៅនឹងកន្លែង។
អ្នកស្រីបានបញ្ជាក់ទៀតថាកម្មវិធីនេះ នឹងត្រូវបាន វាយតម្លៃនៅ ពាក់កណ្តាល ឆ្នាំ 2014 ក្នុងគោល បំណង ដើម្បីដំឡើងប្រាក់បៀវត្សរ៍ដល់ក្រុមកម្មករ។
លោកស្រីនិយាយថា គម្រោងនេះនឹងអាចឈានដល់រោងចក្រកាត់ដេរសរុប ចំនួន១១.០០០រោងចក្រហើយយើងចង់មើលឃើញ លទ្ធផលតាមរយៈគម្រោងទាំងនេះ។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍គម្រោងរបស់ក្រុមហ៊ុន H &M ។
លោកបានបញ្ជាក់ថាក្រុមហ៊ុនH&Mបានសន្យាជាមួយសហជីពតាំងពីឆ្នាំ២០១០ថាឱ្យមានប្រាក់បៀវត្សរ៍សមរម្យដល់ក្រុមកម្មករកាត់ដេរសម្លៀកបំពាក់ក៏ប៉ុន្តែសំដៅរោងចក្រសហគ្រាសណាដែល ដេរទំនិញឱ្យH&M តែប៉ុណ្ណោះ។
លោកនិយាយថា៖«ការសន្យារបស់H&Mគឺត្រឹមត្រូវពីព្រោះH&Mអត់ចង់ឃើញកម្មករដួលសន្លប់ អត់ចង់ឃើញកម្មករតវ៉ាដោយការបង្ក្រាបយ៉ាងឈឺចាប់ពីអាជ្ញាធរពីប៉ូលិសទាហានទេ»។
ប្រទេសកម្ពុជាមានកម្មករកម្មការិនីកាត់ដេរចំនួនជាង៤៥ម៉ឺននាក់។
លោក ខែន លូ អគ្គលេខាធិការនៃសមាគមកាត់ដេរកម្ពុជាបានបញ្ជាក់ថាគម្រោងសាកល្បងរបស់ក្រុមហ៊ុនH&Mដើម្បីដំឡើងប្រាក់ខែដល់ក្រុមកម្មករជាការល្អប្រសើរមួយ។
លោកនិយាយថា៖«ល្អតើ!ពីព្រោះយើងបានផ្តល់ព័ត៌មានយូរហើយថាលទ្ធភាពឡើងប្រាក់ខែកម្មករមិនមែននៅលើរោងចក្រទេនៅលើអ្នកបញ្ជាទិញទាំងអស់»។
លោកខែន លូបានឱ្យដឹងទៀតថាប្រសិនណាបើអ្នកបញ្ជាទិញប្រកាសថាធ្វើយ៉ាងណាដើម្បីដំឡើងប្រាក់ខែដល់ក្រុមកម្មករនៅប្រទេសកម្ពុជានោះពួកគេអាចធ្វើទៅបាន។
ឧស្សាហកម្មសម្លៀកបំពាក់របស់ប្រទេសកម្ពុជាបានរីកចម្រើនយ៉ាងឆាប់ រហ័សក្នុងពេលមួយទសវត្សរ៍កន្លងទៅនេះ។ សព្វថ្ងៃនេះឧស្សាហកម្មសម្លៀកបំពាក់ជាអ្នកនាំចូលរូបីយបណ្ណបរទេស ដ៏ច្រើនបំផុតសម្រាប់កម្ពុជា។
លោក ថោង សុភ័ណ្ឌ កម្មករកាត់ដេរសម្លៀកបំពាក់នៃរោងចក្រCambo Co Top មានទីតាំងនៅសង្កាត់ពោធិ៍សែនជ័យបានបញ្ជាក់ថាលោកមិនសូវមានជំនឿនិងគម្រោងដំឡើងប្រាក់ខែដល់កម្មកររបស់ក្រុមហ៊ុនឯកជនទេ។
លោកនិយាយថា៖«សង្ឃឹមនិងជឿជាក់ខ្លះដែរតែមិនពេញទំហឹងទេបងពីព្រោះអ្វីស្រុកខ្មែរយើងដឹងស្រាប់ហើយការដំឡើងប្រាក់ខែទំរាំបានមួយដុល្លារពីរដុល្លារបីដុល្លារគឺពិបាកបំផុត»។
លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារបានបញ្ជាក់ថានៅថ្ងៃពុធនេះថាលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានជួបជាមួយអ្នកបញ្ជាទិញមួយចំនួនក្នុងនោះមានក្រុមហ៊ុនH&Mផងដែរ។ លោកបានឱ្យដឹងថារដ្ឋាភិបាលកំពុងរៀបចំយន្តការដំឡើងប្រាក់បៀវត្សរ៍ដល់ក្រុមកម្មករហើយ៕