កម្មកររោងចក្រកាត់ដេរប្រហែល២០០០នាក់នៅកម្ពុជាដើរតវ៉ានៅភ្នំពេញនៅថ្ងៃសុក្រទី២៧ខែកញ្ញានេះទាមទារឡើងប្រាក់ខែនិងប្រាក់ឧបត្ថម្ភនានា។
បាតុករទាំងនេះ ដែលភាគច្រើនជាស្ត្រីប្រុងដើរពីរោងចក្រទៅផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែប៉ូលិសបានរារាំង។
លោករ័ត្នស្រៀង មេបញ្ជាការកងរាជអាវុធហត្ថក្រុងភ្នំពេញបានចរចាជាមួយកម្មករ ហើយបានអនុញ្ញាតឲ្យតំណាងកម្មករ៣០នាក់យកញត្តិទៅជូនលោកហ៊ុន សែន។
កម្មករកម្ពុជាបានប្រាក់ខែ៨០ដុល្លារ តែគេទាមទារឡើងដល់១៥០ដុល្លារ។
កម្មករបានធ្វើការតវ៉ាទាមទារឡើងប្រាក់ខែច្រើនលើកមកហើយ តាំងពីថ្ងៃ៨ខែសីហា តែគ្មានលទ្ធផល។
កម្មករក៏ទាមទារឲ្យរដ្ឋាភិបាលបណ្តេញនាយកគ្រប់គ្រងម្នាក់ដែរដោយចោទថា បុគ្គលនេះរារាំងមិនឲ្យមានដំណោះស្រាយ។
លោកប៊ុន នឿន អនុប្រធានសហជីពកម្មករ CCAWDU បានឲ្យដឹងថា ថៅកែដើរចេញពីតុចរចា។
«នាយកក្រុមហ៊ុនដើរចេញពីអង្គប្រជុំ ហាក់ដូចជាអត់ឲ្យតម្លៃទៅដល់ស្ថាប័នរដ្ឋ ក៏ដូចជាកម្មករ។ អញ្ចឹងចំណុចទាំងអស់ហ្នឹងហើយដែលធ្វើឲ្យពួកគាត់មានការស្ទុះស្ទារ ដើម្បីថ្ងៃនេះគោលបំណងគឺដើម្បីដាក់ញត្តិជូនសម្តេចអគ្គហ្នឹង ដើម្បីរកដំណោះស្រាយ»។
រោងចក្រនៅកម្ពុជាប្រើកម្មករជាង៦ម៉ឺននាក់ ហើយលក់ផលិតផលឲ្យក្រុមហ៊ុនអន្តរជាតិសំខាន់ៗ។ ឧស្សាហកម្មកាត់ដេរកម្ពុជាផ្តល់ចំណូលច្រើនបំផុតទី៣ បន្ទាប់ពីកសិកម្ម និងទេសចរណ៍។ វិស័យកាត់ដេរបាត់បង់ការងារច្រើនក្នុងឆ្នាំ២០០៩ ដោយសារទីផ្សារនៅស.រ.អា.និងនៅអឺរ៉ុបធ្លាក់ចុះ។ របាយការណ៍នានាបង្ហាញថា វិស័យកាត់ដេរនៅកម្ពុជាធ្វើការនាំចេញ ដោយមានទឹកប្រាក់២,៣ពាន់លានដុល្លារកាលពីឆ្នាំទៅគឺចុះពី២,៩ពាន់លានដុល្លារក្នុងឆ្នាំ២០០៨ ដែលជាងពាក់កណ្តាលនាំចេញមកលក់នៅស.រ.អា.។
កម្មករនៅប្រទេសបង់ហ្គ្លាដែសក៏បានធ្វើបាតុកម្មទាមទារឡើងប្រាក់ខែនៅទីក្រុងDoharដែរ កាលពីថ្ងៃព្រហស្បតិ៍។ ប្រទេសបង់ក្លាដែសនាំសម្លៀកបំពាក់ចេញច្រើនបំផុតទី២បន្ទាប់ពីប្រទេសចិន។
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ