ដើម្បីស្តាប់ព័ត៌មាននេះ
នាវាចម្បាំង USS
Patriot របស់សហរដ្ឋអាមេរិកបានចូលចតនៅកំពង់ផែក្រុង
ព្រះសីហនុនៅថ្ងៃច័ន្ទនេះដើម្បីធ្វើលំហាត់សមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹក
កម្ពុជាសម្រាប់បង្កើនសមត្ថភាពការពារសន្តិសុខ
និង
ជួយសង្គ្រោះជនស៊ីវិលពី
គ្រោះមហន្តរាយផ្សេងៗនៅក្នុងលំហសមុទ្រ។នាវាសហរដ្ឋអាមេរិកមកពីអង្គភាព
នាវាទី៧របស់សហរដ្ឋអាមេរិក
ដែលមានមូលដ្ឋាននៅរដ្ឋហាវ៉ៃ
ដែលជាប្រភេទ
នាវាជួយសង្គ្រោះនិងប្រឆាំងគ្រាប់មីនក្នុងទឹកនោះបានចូលចតនៅកំពង់ផែក្រុង
ព្រះសីហនុ
នៅថ្ងៃច័ន្ទនេះដើម្បីចាប់ផ្តើមធ្វើទស្សនកិច្ចរយៈពេល១សប្តាហ៍ ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ
បានបញ្ជាក់ក្នុងសេចក្តីថ្លែង
ការណ៍ថា
«លំហាត់សមយុទ្ធបណ្តុះបណ្តាលទ្វេភាគីនេះផ្តោតទៅលើការគ្រប់
គ្រងការខូចខាត
ការស៊ើបអង្កេត ការចាប់ឃាត់ទុកនិងបច្ចេកទេសជួយសង្គ្រោះ
លើផ្ទៃសមុទ្រ»។
សេចក្តីថ្លែងការណ៍នេះបានបន្តថា
«អ្នកវាស់ស្ទង់កងទ័ពជើងទឹកអាមេរិក
ដែល
មានវត្តមាននៅលើនាវានោះជួយបណ្តុះបណ្តាលសមភាគីកម្ពុជាក្នុងការវាស់ស្ទង់
នៃផ្នែកសងខាងរបស់តំបន់កំពង់
ផែដើម្បីរកមើលឧបសគ្គ
ដែលអាចកើតមាន
សម្រាប់ទីកន្លែងដឹកជញ្ជូនផ្នែកពាណិជ្ជកម្ម»។
លំហាត់សមយុទ្ធបណ្តុះបណ្តាលទ្វេភាគី
និង ការវាស់ស្ទង់ត្រូវបានបង្កើតឡើង
តាមការស្នើសុំរបស់កងទ័ពជើងទឹក
និង អាជ្ញាធរកំពង់ផែកម្ពុជា។
លោកឧត្តម
សេនីយ៍ឯកឈុំ
សុជាតិ
អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិ
បានថ្លែងប្រាប់VOAថា
នាវាសហរដ្ឋអាមេរិកUSS
Patriotនិងនាវឹកជាង៨០នាក់
ធ្វើលំហាត់សមយុទ្ធបណ្តុះបណ្តាលជាមួយកងទ័ពជើងទឹកកម្ពុជាសំដៅជួយលើក
កម្ពស់សមត្ថភាពជំនាញការពារសន្តិសុខលំហសមុទ្រ
និង ការជួយសង្គ្រោះជន
ស៊ីវិល
ពីគ្រោះមហន្តរាយនៅក្នុងលំហសមុទ្រ។
«យើងឃើញថា
ការចូលចតទស្សនកិច្ច
និងការចូលរួមហ្វឹកហ្វឺនជាមួយកងទ័ព
ជើងទឹកកម្ពុជារបស់យើងនេះ
បង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ
និងមិត្ត
ភាពល្អប្រសើរថែមទៀតរវាងកងទ័ពជើងទឹកសហរដ្ឋអាមេរិកនិងកងទ័ពជើងទឹក
នៃកងយោធពលខេមរភូមិន្ទរបស់យើងក្នុងការរួមចំណែកការពារសន្តិសុខលំហ
សមុទ្រ និងសកម្មភាពមនុស្សធម៌ក្នុងតំបន់ដូចជាការជួយសគ្រោះប្រជាជនដែល
មានគ្រោះអាសន្នជាដើម»។
ក្រៅពីនាវាចម្បាំងរបស់សហរដ្ឋអាមេរិកនេះ
មាននាវាចម្បាំងរបស់ប្រទេសចិន
បារាំង
អូស្ត្រាលី និង
ឥណ្ឌាបានមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាបន្ត
បន្ទាប់
សំដៅពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាងកង
ទ័ពកម្ពុជា
និងបណ្តាប្រទេសទាំងនេះ។
លោកឧត្តមសេនីយ៍ឯកឈុំសុជាតិបាន
បញ្ជាក់ថា
លំហាត់សមយុទ្ធបណ្តុះបណ្តាលនេះផ្តល់បទពិសោធន៍
ចំណេះដឹង
និងសមត្ថភាពជំនាញទាំងវិស័យការពារសន្តិសុខ
និងវិស័យមនុស្សធម៌ដល់កង
ទ័ពជើងទឹកកម្ពុជា។
«ខ្ញុំសង្ឃឹមថា
ឆ្លងតាមការហ្វឹកហ្វឺន
ដែលសហរដ្ឋអាមេរិកបានសហការជាមួយ
កងទ័ពជើងទឹករបស់យើងនេះ។
វាពិតជាបង្កើននូវចំណេះដឹងថែមទៀត
បច្ចេក
ទេសការងារជំនាញនិងសមត្ថភាពដល់កងទ័ពជើងទឹករបស់យើងឱ្យមានសមត្ថ
ភាពការពារសន្តិសុខក្នុងលំហសមុទ្រ
ក៏ដូចជាការជួយសង្គ្រោះប្រជាជននានា
ដែលមានគ្រោះមហន្តរាយនៅក្នុងសំហសមុទ្រនោះ
ហើយខ្ញុំជឿថា ក្រៅពីការ
ងារបច្ចេកទេសនេះ
សំខាន់យើងមានការពង្រឹងមិត្តភាពល្អប្រសើររវាងកងទ័ព
របស់យើងទាំង
២ ថែមទៀត»។
នាវាចម្បាំងសហរដ្ឋអាមេរិកលើកទី៥បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
ចាប់តាំងពីការបន្តឡើងវិញនូវទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក
និង ប្រ-
ទេសកម្ពុជា។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញបានបញ្ជាក់ថា
ដំណើរទស្សនកិច្ច
និមួយៗរបស់នាវាអាមេរិកនេះបានបង្ហាញពីជំហានសំខាន់មួយទៀតក្នុងទំនាក់
ទំនងដែលកំពុងតែមានការវិវឌ្ឍទៅមុខ
ក៏ដូចជាការផ្តល់ឱកាសផងដែរសម្រាប់
បុគ្គលិកយោធានៃប្រទេសទាំង២
ផ្លាស់ប្តូរបទពិសោធន៍
វិធីសាស្ត្រ និង បច្ចេក
ទេសផ្សេងៗ
ដែលអាចជួយដល់ការងាររបស់ពួកគេក្នុងពេលអនាគត។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេង ស.រ.អា.៕