ភ្នំពេញ —
ក្រោយពីមានបណ្តឹងសារទុក្ខពីភាគីដើមបណ្តឹងនិងចុងចោទសាលាឧទ្ធរណ៍បានបើកសវនាការករណីដែលជាប់ពាក់ព័ន្ធនឹងលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។ ប៉ុន្តែសាលដីកានឹងត្រូវប្រកាសនៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយនេះ។
សាលាឧទ្ធរណ៍កាលពីរសៀលថ្ងៃព្រហស្បតិ៍នេះ បានកាត់ទោសលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដោយកំបាំងមុខ និងដោយអវត្តមានសាក្សីសំខាន់ៗមួយចំនួន។
ជនរងគ្រោះដែលជាភាគីដើមបណ្តឹងទាំងបីរូប គឺអ្នកស្រី ប៊ុន ចិន្តា ប៊ុត សុខន និង អ្នកស្រី កែវ នា និងសាក្សីជាប៉ូលិសចំនួនបីរូបបានបង្ហាញវត្តមានតាមការកោះហៅរបស់អង្គចៅក្រម ប៉ុន្តែ ជនជាប់ចោទ លោក ឈូក បណ្ឌិត និងសាក្សីសំខាន់ៗដែលបានឃើញហេតុការណ៍ផ្ទាល់ដូចជា លោក គង់ ហ៊ុល និង អ៊ុំ កុសល មិនបានបង្ហាញខ្លួនក្នុងអង្គសវនាការទេ។
កាលពីថ្ងៃទី២៥ ខែមិថុនាកន្លងមកនេះ តុលាការខេត្តស្វាយរៀងបានសម្រេចផ្តន្ទាទោសលោកឈូក បណ្ឌិតឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ៦ខែពីបទបង្កហិង្សាដោយអចេតនា និងពិន័យជាប្រាក់សរុប៣៨លានរៀលគឺប្រមាណជិតមួយម៉ឺនដុល្លារទៅ ឲ្យជនរងគ្រោះដែលជាកម្មការិនីចំនួនបីរូបនោះ។
ការផ្តន្ទាទោសដោយកំបាំងមុខនេះធ្វើឡើងបន្ទាប់ពីតុលាការរកឃើញថា លោកឈូក បណ្ឌិតមានទោសបាញ់លើស្ត្រីទាំងបីនាក់ដោយកាំភ្លើងខ្លីក្នុងពេលដែលពួកនាងនិងកម្មករជាង១០០០នាក់ផ្សេងទៀតកំពុងធ្វើបាតុកម្មកាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១២ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តស្វាយរៀងដើម្បីតវ៉ាឲ្យមានការគោរពលក្ខខណ្ឌការងារក្នុងរោងចក្រ។ ចៅក្រមជំនុំជម្រះក៏បានចេញដីការបង្គាប់ឱ្យចាប់ខ្លួនភ្លាមៗ ក្រោយពីការសម្រេចទោសនោះដែរ។ ប៉ុន្តែមកទល់ពេលនេះលោក ឈូក បណ្ឌិតនៅតែមិនទាន់ត្រូវបាននាំខ្លួនមកទទួលទោសនៅឡើយ។
យ៉ាងណាម៉ិញទាំងភាគីជនរងគ្រោះនិងជនជាប់ចោទបានប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចរបស់សាលាដំបូងខេត្តនេះ។
លោក កៃ វិសាល មេធារីការពារជនជាប់ចោទលោក ឈូក បណ្ឌិត បានស្នើឱ្យសាលាឧទ្ធរណ៍ដោះលែងកូនក្តីរបស់ខ្លួន ដោយសំអាងថាពុំមានសាក្សីណាម្នាក់បានឃើញលោកឈូក បណ្ឌិត ជាអ្នកបាញ់លើជនរងគ្រោះដោយផ្ទាល់ភ្នែកទេ។
ប៉ុន្តែបើតាមការអះអាងរបស់សាក្សីនិងជនរងគ្រោះ មានតែលោក ឈូក បណ្ឌិត ប៉ុណ្ណោះដែលមានកាំភ្លើងក្នុងការបាញ់ប្រហារនោះ។
លោកស្រី សារីបុត្រ ចរិយា និងលោក ជិន លីដា មេធាវីការពារជនរងគ្រោះបានស្នើឱ្យតុលាការពិចារណាផ្តល់សំណងបន្ថែមដល់កូនក្តីខ្លួន និងតំកល់បទចោទឲ្យនៅដដែល គឺបទចោទស្តីពីការប៉ុនប៉ងធ្វើមនុស្សឃាត។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងថា តាមការផ្តល់សក្ខីកម្មរបស់សាក្សី លោក ឈូក បណ្ឌិត ជាជនសង្ស័យតែម្នាក់គត់ក្នុងការបាញ់ប្រហារនេះ។
«តាមការដេញដោរទាំងអស់នេះ យើងឃើញហើយថាទាំងជនរងគ្រោះនិងសាក្សីជាច្រើនដែលចង្អុលបង្ហាញថាមុនពេលលោកឈូក បណ្ឌិតមិនទាន់មកដល់រោងចក្រគ្មានការបាញ់ទៅលើកម្មករទេ។ ហើយសាក្សីជាសមត្ថកិច្ចបានបង្ហាញហើយថាក្រៅពីលោក ឈូក បណ្ឌិត គ្មានអ្នកណាមានកាំភ្លើងទេ ដូច្នេះគឺច្បាស់ក្រឡែតហើយថាលោក ឈូក បណ្ឌិតជាអ្នកបាញ់កម្មករទាំងបីនាក់ឱ្យរងរបួស។ ដូច្នេះនៅពេលនេះយើងសង្ឃឹមថាសាលាឧទ្ធរណ៍នឹងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ»។
លោក អំ សំអាត ក៏បានរិះគន់អាជ្ញាធរថា គ្មានឆន្ទៈក្នុងការនាំខ្លួនជនជាប់ចោទលោកឈូក បណ្ឌិត ដែលជាអតីតមន្ត្រីមានអំណាចម្នាក់យកមកផ្តន្ទាទោសផងដែរ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនអាចទំនាក់ទំនងបានទេនៅល្ងាចនេះ។ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា ក្រុមសមត្ថកិច្ចនៅតែកំពុងបន្តតាមចាប់លោក ឈូក បណ្ឌិតយកមកទទួលទោសតាមច្បាប់។
«រដ្ឋាភិបាលនៅតែបន្តស្វាគមន៍រាល់ការសហការទាំងការផ្តល់ព័ត៌មានស្វែងរកជនហ្នឹង ឬរាល់វិធានការណ៍ទាំងឡាយដើម្បីយកជនទាំងអស់នោះមកក្នុងរង្វង់កញ្ចកសេះរបស់យើងឱ្យបានត្រឹមត្រូវ ដូច្នេះករណីនេះមិនមែនជាករណីមួយត្រូវបានបិទទេ គឺករណីត្រូវស្វែងរកបន្តទៀត»។
ក្រោយពីបើកសវនាការពេញមួយរសៀល លោក តាំង ស៊ុនឡាយ ប្រធានអង្គចៅក្រមនៅសាលាឧទ្ធរណ៍ថ្លែងថា សាលដីកាលើសំណុំរឿងលោកឈូក បណ្ឌិត នឹងត្រូវប្រកាសនៅថ្ងៃទី០៤ វិច្ឆិកា សប្តាហ៍ក្រោយនៅវេលាម៉ោង៨ព្រឹក៕