ភ្នំពេញ —
តុលាការខេត្តស្វាយរៀងនៅថ្ងៃពុធនេះបានចាប់ផ្តើមបើកសវនាការជំនុំជម្រះករណីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងការបាញ់កម្មករចំនួនបីនាក់ឱ្យរងរបួស។នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្សដែលបានតាមឃ្លាំមើលដំណើរការរបស់តុលាការ។
សវនាការថ្ងៃទីមួយនេះពុំមានវត្តមានលោក ឈូក បណ្ឌិត ទេគឺមានវត្តមានតែជនរង គ្រោះតែបីនាក់ប៉ុណ្ណោះព្រមទាំងលោក ស ចន្ថា មន្ត្រីនគបាលក្រុងបាវិតដែលត្រូវឆ្លើយបំភ្លឺក្នុងនាមជាជនជាប់ចោទថាបានបាញ់ទៅលើក្រុមកម្មករ។
នៅពេលចាប់ផ្តើមសវនាការមេធាវីការពារក្តីលោក ឈូក បណ្ឌិតគឺលោកស៊ុន ប៊ុនរិទ្ធបានទាមទារឱ្យតុលាការពន្យាពេលសវនាការដោយលើកហេតុផលពីកំហុសបច្ចេកទេសរបស់រដ្ឋបាលតុលាការថាបានកោះហៅកូនក្តីរបស់លោកមកក្នុងនាមជាសាក្សីមិនមែនក្នុងនាម ជាជនជាប់ចោទទេក៏ប៉ុន្តែសំណើនេះត្រូវបានតុលាការបដិសេធ។
លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បាននិយាយថានៅក្នុងបន្ទប់សវនាការតុលាការបានដាក់បង្ហាញអាវុធខ្លីមួយដើមទុកជាភស្តុតាងជាកម្មសិទ្ធិរបស់លោក ស ចន្ថាដោយឡែក អាវុធខ្លីមួយដើមផ្សេងទៀតដែលជាកម្មសិទ្ធិរបស់លោកឈូក បណ្ឌិតមិនបានដាក់បង្ហាញជាភស្តុតាងក្នុងបន្ទប់សវនាការទេ។
លោកបាននិយាយថាសាក្សីដែលយកមកបង្ហាញក្នុងសវនាការមានចំនួន១៨នាក់ហើយតុលាការទើបតែបញ្ចប់ការសាកសួរតែ៥នាក់ប៉ុណ្ណោះ។
លោកបាននិយាយថាក្នុងចំណោមសាក្សីទាំង៥នាក់មាន៤នាក់បាននិយាយថាលោកឈូក បណ្ឌិតជាអ្នកបាញ់ទៅលើក្រុមកម្មករហើយមានតែម្នាក់ប៉ុណ្ណោះដែលនិយាយថាលោក ស ចន្ថាជាអ្នកបាញ់។
លោកមឿន តុលាបន្ថែមថា៖
«តាមចម្លើយសាក្សីទាំង៥នាក់មានសាក្សីបួននាក់គឺបានផ្តល់ចម្លើយស្រដៀងៗគ្នា។តាមចម្លើយរបស់ពួកគាត់ហ្នឹងគឺមានន័យថាលោកឈូក បណ្ឌិតជាជនសង្ស័យតែមួយគត់ក្នុងការបាញ់ធ្វើឱ្យរបួសកម្មករហ្នឹង»។
លោក ស ចន្ថាមន្ត្រីនគបាលក្រុងបាវិតបាននិយាយប្រាប់តុលាការថាលោកមិនបានបាញ់កម្មករទាំងបីនាក់ហ្នឹងទេ។ លោកបាននិយាយថានៅថ្ងៃកើតហេតុលោកត្រូវបានទទួលបញ្ជាឱ្យទៅឃ្លាំមើលនិងការពាររថយន្តបាញ់ទឹកហើយប៉ូលិសទាំងអស់មិនអនុញ្ញាតឱ្យកាន់កាំភ្លើងទេ។
អ្នកស្រីកែវ នាអាយុ១៩ឆ្នាំកម្មការិនីមួយដែលបានរងរបួសក្នុងចំណោមកម្មការិនីទាំងបីនាក់នៅតែចោទប្រកាន់ថាលោកឈូក បណ្ឌិតជាអ្នកបាញ់មកលើក្រុមកម្មករ។
អ្នកស្រីនៅតែបន្តទាមទារឱ្យតុលាការរកយុត្តិធម៌ដល់ជនរងគ្រោះនិងទាមទារសំណងជំងឺចិត្តក្នុងម្នាក់ៗពី៤៥.០០០ទៅ៥០.០០០ដុល្លារសហរដ្ឋអាមេរិក។
អ្នកស្រីកែវ នាបន្ថែមថា៖ «ព្រោះខ្ញុំគិតថា៤៥.០០០ហ្នឹងមិនស្មើជីវិតខ្ញុំមួយទេបងពីព្រោះពេលដែលគាត់បាញ់មកលើនាងខ្ញុំគាត់គិតថាជីវិតរបស់នាងខ្ញុំគ្មានតម្លៃសម្រាប់គាត់ទេបានជាគាត់ហ៊ានធ្វើអញ្ចឹងចំពោះខ្ញុំ»។
លោក អំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូដែលតាមឃ្លាំមើលដំណើរការរបស់តុលាការបាននិយាយថាឆ្លងតាមសវនាការមួយថ្ងៃពុធនេះនៅតែបានអះអាងថាលោកឈូក បណ្ឌិតជាអ្នកជាប់ពាក់ព័ន្ធនឹងករណីបាញ់ប្រហារទៅលើក្រុមកម្មករ។
លោកនិយាយថា៖ «សាក្សីដែលជាប៉ូលិសនៅក្នុងកន្លែងកើតហេតុហ្នឹងគាត់បានបញ្ជាក់ថាគាត់ឃើញលោកឈូក បណ្ឌិតកាន់កាំភ្លើងនៅពេលហ្នឹងលោកឈូក បណ្ឌិតចូលទៅហើយឮសូរផ្ទុះកាំភ្លើងពេលដែលគាត់មើល គាត់ឃើញលោកឈូក បណ្ឌិតគឺបានកាន់កាំភ្លើងនៅនឹងដៃ»។
បន្ទាប់ពីបានសាកសួរដេញដោលសាក្សីនិងជនរងគ្រោះលោកប្រធានចៅក្រមជំនុំជម្រះ លោក លាង សួរបានប្រកាសថាសវនាការនិងបន្តនៅថ្ងៃព្រហស្បតិ៍ទៀតដោយត្រូវបន្តសាកសួរសាក្សីចំនួន១៣នាក់ផ្សេងទៀត។
លោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតបានជាប់សង្ស័យថាបានបាញ់កម្មករចំនួនបីនាក់ឈ្មោះ កែវ នា នុត សាខននិងប៊ុន ចិន្តា ឱ្យរងរបួសកាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១២។
ហេតុការណ៍នេះបានកើតមានឡើងនៅតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តស្វាយរៀងបន្ទាប់ពីមានក្រុមកម្មកររាប់ពាន់នាក់បានធ្វើបាតុកម្មដើម្បីទាមទារលក្ខខណ្ឌការងារឱ្យប្រសើរឡើង៕