វ៉ាស៊ីនតោន —
ក្រុមអ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជាខ្លះបានអះអាងថា សកម្មភាពគណបក្សជំទាស់ក្នុងការស្វះស្វែងរកការគាំទ្រពីអន្តរជាតិ ជាពិសេសប្រទេសមហាអំណាចបីរួមទាំងសហរដ្ឋអាមេរិកទាក់ទងនឹងវិវាទបោះឆ្នោតកាន់តែមានការយកចិត្តទុកដាក់និងការគាំទ្រពីសហគមន៍អន្តរជាតិនិងសហគមន៍ជាតិ។ ក្រុមអ្នកវិភាគមានក្តីរំពឹងថា សម្ពាធទាំងក្នុងនិងក្រៅប្រទេសអាចនឹងជួយសម្រួលបញ្ហាជាប់គាំងនយោបាយកម្ពុជា។
នៅពេលដែលគណបក្សជំទាស់បន្តធ្វើបាតុកម្មក្នុងប្រទេសនិងដាក់ញត្តិទៅកាន់ ប្រទេសមហាអំណាចសំខាន់ៗបីគឺ ស.រ.អា. ចក្រភពអង់គ្លេស បារាំងហើយនឹង អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីឲ្យមេដឹកនាំពិភពលោកទាំងនេះជួយដោះស្រាយបញ្ហាជាប់គាំងនយោបាយកម្ពុជា ក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជាខ្លះអះអាងថា ការបង្ហាញឆន្ទៈគណបក្សជំទាស់ដូច្នេះនឹងអាចទទួលបានការគាំទ្រខ្លាំងឡើងពីពិភពលោកដែលមានឥទ្ធិពលសេដ្ឋកិច្ច វិនិយោគនិង ការគាំទ្រពីប្រជាពលរដ្ឋខ្មែរក្នុងប្រទេស ដែលមានកម្លាំងនយោបាយខ្លាំងក្នុងការជំរុញឲ្យមានការដោះស្រាយស្ថានការណ៍នយោបាយជាប់គាំងដោយសារតែវិវាទនៃលទ្ធផលបោះឆ្នោត។
គណបក្សជំទាស់មិនទាន់ចូលរួមផ្តល់ភាពស្របច្បាប់ឲ្យបានពេញលេញចំពោះ សភានិងរដ្ឋាភិបាលថ្មីនៃគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឡើយទេ ក្រោយពីគណបក្សជំទាស់ចាត់ទុកថាការស៊ើបអង្កេតរក យុត្តិធម៌និងការណ៍ពិតនៃការគៃបន្លំលទ្ធផលបោះឆ្នោតជូនម្ចាស់ឆ្នោតដោយគណៈកម្មាការឯករាជ្យមួយមិនបានកើតឡើង។ គណបក្សជំទាស់បានអំពាវនាវដល់ប្រទេសហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីស និងសហគមន៍អន្តរជាតិជួយដល់ប្រទេសកម្ពុជាជាបន្ទាន់ដើម្បីបញ្ជៀសបញ្ហាវិបត្តិនយោបាយនេះកើតឡើង គឺជួយតាមរយៈការមិនទទួលស្គាល់រដ្ឋាភិបាលថ្មី ជួយតាមរយៈការកាត់ឬផ្អាក ជំនួយផ្ទាល់ដល់រដ្ឋាភិបាលថ្មី ជួយដល់ការរារាំងផ្នែកសេដ្ឋកិច្ច វិនិយោគនិង ដោះស្រាយបញ្ហាកម្ពុជាជាដើម។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ឥទ្ធិពលអ.ស.ប. និងសហគមន៍អន្តរជាតិគឺទាក់ទងតែនឹងបញ្ហាសេដ្ឋកិច្ច និងជំនួយតែប៉ុណ្ណឹង ទេ។
លោកពន្យល់ថា៖ «ព្រោះអីការប៉ះពាល់សេដ្ឋកិច្ចណាមួយ មិនប៉ះពាល់អ្នកស្រែចម្ការប៉ុន្មានទេ វានឹងប៉ះពាល់អ្នកវិនិយោគ ជាពិសេសអ្នកវិនិយោគធំៗតែម្តង ហើយភាគច្រើនជាសមាជិកគណបក្សប្រជាជន ឬជាសមាជិករដ្ឋាភិបាល ដែលគណបក្សប្រជាជនពឹងផ្នែកដើម្បីកម្លាំងនយោបាយរបស់ខ្លួនហ្នឹង។ អញ្ចឹងបើពួកគាត់មិនសប្បាយចិត្តពួគគាត់ជាអ្នកជួយជំរុញឲ្យគណបក្សប្រជាជនឈានមកកិច្ចព្រមព្រៀងណាមួយ»។
លោកថ្លែងទៀតថា៖ «ការធ្វើបាតុកម្មឬមួយការបញ្ចេញមតិនៅពេលបច្ចុប្បន្នតាមរយៈសរសេរញតិ្ត ក្តីគឺជាការបង្ហាញឆន្ទៈប្រជាពលរដ្ឋទៅសហគមន៍អន្តរជាតិជាទូទៅ មិនមែនសម្រាប់តែប្រទេស១៨ហ្នឹងទេ។ ការបង្ហាញឆន្ទៈប្រជាពលរដ្ឋជាទូទៅរឿងហ្នឹង ខ្ញុំមើលទៅឃើញមានប្រសិទ្ធិភាពជាង។ ហើយការបង្ហាញកម្លាំងនៅពេល បច្ចុប្បន្ននេះប្រហែលជាអាចជួយជំរុញឲ្យគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិឈានទៅដល់ការជជែកគ្នាប្រហែលជាអាចឈានទៅដល់ការ ព្រមព្រៀងគ្នាណាមួយ»។
រដ្ឋាភិបាលថ្មីរបស់គណបក្សប្រជាជនកម្ពុជាមិនទាន់ត្រូវសហគមន៍អន្តរជាតិ ទទួលស្គាល់ដ៏ទូលំទូលាយនៅឡើយទេ ដោយសារថា គណបក្សជំទាស់ធ្វើ ពហិការ មិនទទួលស្គាល់លទ្ធផលបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជា ឈ្នះ៦៨អាសនៈអាចបង្កើតរដ្ឋាភិបាលម្នាក់ឯងបាននោះ ដោយសារការចោទប្រកាន់ថាមានការគៃបន្លំសន្លឹកឆ្នោតខ្លាំងក្លានោះ។ គណបក្សជំទាស់ក៏បាន ចោទថា ការបង្កើតរដ្ឋាភិបាលថ្មីនេះកើតចេញពីសភាដែលមានគណបក្សតែមួយ ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។
ស.រ.អា.និងសហភាពអឺរ៉ុបដែលជាប្រទេសផ្តល់ការនាំចេញផ្នែកសម្លៀកបំពាក់ ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ និងបណ្តាប្រទេសជាច្រើនទៀតនៅមិនទាន់ ទទួលស្គាល់រដ្ឋាភិបាលថ្មីនេះទេ ដោយទាមទារឲ្យមានការស៊ើបអង្កេតរឿងវិវាទ បោះឆ្នោតនិងដោះស្រាយដោយការពិភាក្សាគ្នារវាងអ្នកនយោបាយទាំងពីរបក្ស។
នៅក្នុងលិខិតទៅកាន់លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា លោក សម រង្ស៉ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ បានថ្លែងរ៉ាយរាប់ ថាការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាមិនបានរៀបចំអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់អ.ស.ប. ការមិនព្រមបង្កើតគណៈកម្មាការឯករាជ្យស៊ើបអង្កេតលទ្ធផលបោះឆ្នោតដែលមានភាពមិនប្រក្រតីធ្ងន់ធ្ងរ ការរំលោភច្បាប់រដ្ឋធម្មនុញ្ញកម្ពុជានៃការបង្កើតរដ្ឋាភិបាលថ្មីដែលនាំឲ្យកម្ពុជាវិលទៅរកការគ្រប់គ្រងដោយគណបក្សតែមួយ។
ក្នុងលិខិតជាភាសាអង់គ្លេសជូនលោក អូបាម៉ា ដដែលនោះ លោក សម រង្ស៉ី និងលោក កឹម សុខាបានថ្លែងតាមខ្លឹមសារដើមថា៖ «ដោយផ្អែកតាមស្ថានការណ៍ដែលបានរៀបរាប់ខាងលើ យើងខ្ញុំស្វែងរកជំនួយពីលោកប្រធានាធិបតីដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែល ជាមូលដ្ឋានគ្រឹះតែមួយគត់ក្នុងការដោះស្រាយបញ្ហាជាប់គាំងផ្នែកនយោបាយ បច្ចុប្បន្នសម្រាប់ប្រជាធិបតេយ្យពហុបក្សនិងការអភិវឌ្ឍន៍ជាតិរបស់យើង»។
មេដឹកនាំគណបក្សជំទាស់ទាំងពីរក៏បញ្ជូនលិខិតដូចគ្នានេះដើម្បីទាមទារឲ្យមេដឹកនាំពិភពលោកជំរុញឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីលទ្ធផល បោះឆ្នោត និងអនុវត្តឡើងវិញឲ្យបានពេញលេញចំពោះសន្ធិសញ្ញាក្រុងប៉ារីសថ្ងៃទី២៣ខែតុលារឆ្នាំ១៩៩១។ មេដឹកនាំគណបក្សជំទាស់បានដាក់ជូនមេដឹកនាំ ពិភពលោកតាមរយៈស្ថានទូតរបស់ប្រទេសគេរៀងៗខ្លួនទៅកាន់នាយករដ្ឋមន្ត្រី អង់គ្លេស លោក David Cameroon ទៅកាន់នាយករដ្ឋមន្ត្រីបារាំង លោក Jean-Marc Ayrault និងលិខិតនិងស្នាមមេដៃជាង២លាននាក់ទៅកាន់លោកអគ្គលេខាធិការអ.ស.ប. បានគីម៊ូនផងដែរ។
លោកបណ្ឌិត ពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិច បានអះអាងថាការដាក់ញាតិ្ត ការធ្វើបាតុកម្មនេះជាការបន្តកន្ត្រាក់ អារម្មណ៍សហគមន៍អន្តរជាតិនិងប្រជាពលរដ្ឋក្នុងស្រុកក្នុងការរំលឹកបន្ថែមទៀត នូវអ្វីដែលជាការមិនសុខចិត្តរបស់គណបក្សជំទាស់ទាក់ទងនឹងដំណោះស្រាយ នៃវិវាទបោះឆ្នោត មុននឹងឈានទៅរកការដោះស្រាយអ្វីផ្សេងទៀត។
លោកនិយាយថា៖ «ខ្ញុំគិតថាទោះបីជាមិនទាន់បានលទ្ធផលភ្លាម តែនេះជាការអង្រួន ជាការគោះជួង ជាការកន្ត្រាក់អារម្មណ៍ ជាបន្តបន្ទាប់ទៀតដើម្បីឲ្យមានចំណាប់អារម្មណ៍ កាន់តែខ្ពស់និងកាន់តែខ្លាំងក្លាឡើង»។
លោកពុទ្ធា ហង្ស បានបន្ថែមថា ទោះជាការតវ៉ាដោយអហិង្សា និងសកម្មភាព បង្គ្រាបរបស់អាជ្ញាធរមិនសូវពុះកញ្ជ្រោលដូចការបោះឆ្នោតមុនមែន តែបញ្ហា កំពុងតែក្តៅគគុកនៅឡើយ ដែលលោកទទូចថា អ្នកនយោបាយត្រូវតែយក ចិត្តទុកដាក់ ហើយចាំបាច់ត្រូវតែដោះស្រាយបញ្ហានេះឲ្យបាន៕