បទសម្ភាសន៍ VOA៖ ពិធីការិនីវិទ្យុជួយវិបត្តិផ្លូវចិត្តយុវជន ទទួលរង្វាន់យុវជនឆ្នើមឆ្នាំ២០១៦ពីអង្គការ UNFPA
ការជជែកអំពីជីវិតស្នេហា បញ្ហាសុខភាពផ្លូវភេទ និងផ្លូវចិត្តគឺជារឿងពិបាកនិយាយ ជាពិសេសរវាងយុវវ័យ និងឪពុកម្តាយ ដែលធ្វើឲ្យយុវវ័យជាច្រើនជ្រើសយកការទូរស័ព្ទចូលក្នុងកម្មវិធីវិទ្យុដើម្បីជជែកអំពីបញ្ហារបស់ពួកគេទៅវិញ។ កញ្ញា នាង សុវ៉ាតនា ដែលត្រូវបានគេស្គាល់ថាជា DJ NaNa នោះ គឺជាពិធីការិនីវិទ្យុមួយរូប ដែលមានប្រជាប្រិយភាពខ្ពស់ក្នុងស្រទាប់យុវវ័យ តាមរយៈវោហាស័ព្ទបែបលក្ខណៈត្រង់ៗក្នុងការផ្តល់ជាយោបល់ដើម្បីដោះស្រាយវិបត្តិផ្លូវចិត្ត។ អង្គការ UNFPA បានផ្តល់រង្វាន់យុវជនឆ្នើមប្រចាំឆ្នាំ២០១៦ ដល់កញ្ញា សុវ៉ាតនា ចំពោះស្នាដៃកម្មវិធីវិទ្យុនេះផងដែរ។ នាង ហឿន សុភ័ក្ត្រ នៃ VOA បានជជែកតាមទូរស័ព្ទជាមួយកញ្ញា សុវ៉ាតនា អំពីរឿងនេះ។ សូមលោកអ្នកនាង ស្តាប់បទសម្ភាសន៍នេះ ដូចតទៅ៖