ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ កិច្ចការ​ជួយ​ដល់​ជន​មាន​ពិការភាព​នៅកម្ពុជា​រង​ប៉ះពាល់​ដោយសារ​ការ​បង្កក​ជំនួយ​ថវិកា​របស់​អាមេរិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កិច្ចការរបស់អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលជាច្រើននៅជុំវិញពិភពលោក ក្នុងនោះរួមមានអង្គការជនពិការនៅកម្ពុជា កំពុងរងផលប៉ះពាល់ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសបង្កកជំនួយបរទេសរបស់អាមេរិករយៈពេល ៩០ ថ្ងៃ។ ទោះជាព្រួយបារម្ភយ៉ាងណាក្តី អ្នកស្រី ម៉ាក់ ម៉ូនីកា នាយិកាប្រតិបត្តិនៃអង្គការជនពិការកម្ពុជា (CDPO) នៅតែបង្ហាញសុទិដ្ឋនិយមថា សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចមួយ អាចពិចារណាផ្តល់ជំនួយដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា ដើម្បីអាចឲ្យអង្គការរបស់អ្នកស្រីដំណើរការគម្រោងសំខាន់ៗដែលកំពុងជួយដល់ជនមានពិការភាពក្នុងប្រទេសកម្ពុជា។ សូមអស់លោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងលោក ស៊ុន ណារិន អ្នកយកព័ត៌មានឲ្យវីអូអេនិងអ្នកស្រី ម៉ាក់ ម៉ូនីកា ដូចតទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG