ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចដាក់ទណ្ឌកម្ម មន្ត្រីមូលដ្ឋានរៀបចំការបោះឆ្នោត
នៅរសៀលថ្ងៃសៅរ៍នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបង្គាប់ឲ្យដាក់ទណ្ឌកម្មលើមន្ត្រីទទួលខុសត្រូវរៀបចំការបោះឆ្នោតចំនួនប្រាំបីការិយាល័យក្នុងខេត្តក្រចេះដោយសំអាងថា មន្ត្រីទាំងនោះបានប្រព្រឹត្តខុសក្នុងការបំពេញការងាររបស់ខ្លួន។ មន្ត្រីទទួលខុសត្រូវទាំងប្រាំបីការិយាល័យនេះស្ថិតក្នុងឃុំស្វាយជ្រះ ខេត្តក្រចេះ។ ការក្រុមប្រឹក្សាធម្មនុញ្ញដាក់ពិន័យទោសទៅលើពួកគេដោយសារក្រុមប្រឹក្សានេះរកឃើញថា ពួកគេបានប្រព្រឹត្តកំហុសដោយមិនបានបិទកញ្ចប់សុវត្ថិភាព«ក»ក្រោយពីការរាប់សន្លឹកឆ្នោតរួច។ លោកគង់ សុឋានរិទ្ធនៃវីអូអេរាយការណ៍ពីរាជធានីភ្នំពេញ៕