ភ្នំពេញ —
មេដឹកនាំគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាបានយល់ព្រមចូលរួមប្រជុំតាមការកោះអញ្ជើញពីព្រះមហាក្សត្រដើម្បីដោះស្រាយវិបត្តិនយោបាយក្រោយពីការបោះឆ្នោត។ ក៏ប៉ុន្តែគណបក្សជំទាស់មិនបានបោះបង់ជំហររបស់ខ្លួនទេ ពោលគឺមហាបាតុកម្មដែលគ្រោងធ្វើរយៈពេលបីថ្ងៃខាងមុខនេះនៅតែបន្តធ្វើដដែលមិនបានផ្លាស់ប្តូរទេ។
មួយថ្ងៃក្រោយពេលព្រះអង្គបានយាងមកកាន់មាតុប្រទេសវិញ ព្រះមហាក្សត្រនៃប្រទេសកម្ពុជាបានចេញរាជសារភ្លាមៗជាបន្ទាន់ចំនួនពីរដាច់ដោយឡែកៗពីគ្នា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ ដោយផ្ញើរជូនលោកនាយករដ្ឋមន្ត្រីជិតផុតអាណត្តិហ៊ុន សែននៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខាឲ្យចូលរួមប្រជុំនៅព្រះបរមរាជវាំងនៅថ្ងៃសៅរ៍ស្អែកនេះដើម្បីដោះស្រាយបញ្ហាជាតិ។
គណបក្សប្រជាជនកម្ពុជា ក្រោយពីបានទទួលលិខិតកោះអញ្ជើញពីព្រះមហាក្សត្រ បានឆ្លើយតបភា្លមៗដោយបានចាត់តំណាងចំនួនបីរូបឲ្យចូលរួមប្រជុំ។ តំណាងទាំងបីរូបខាងគណបក្សប្រជាជនគឺដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងសហការីរបស់លោកពីររូបផ្សេងទៀតគឺលោកសាយ ឈុំ អគ្គលេខាគណបក្ស និងលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ចំណែកគណបក្សសង្គ្រោះជាតិទើបតែបានឆ្លើយតបទៅព្រះមហាក្សត្រនៅព្រឹកថ្ងៃសុក្រនេះ ដោយបានយល់ព្រមឲ្យលោកសម រង្ស៊ីដឹកនាំគណៈប្រតិភូគណបក្សចំនួនពីររូបផ្សេងទៀតគឺលោកកឹម សុខា អនុប្រធានគណបក្ស និងលោកស្រី ជូ ឡុងសាមូរ៉ា ភរិយារបស់លោកសម រង្ស៊ីចូលរួមប្រជុំ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សប្រឆាំងបានបញ្ជាក់ជំហរហើយថា គណបក្សនឹងរកយុត្តិធម៌ជូនម្ចាស់ឆ្នោតហើយសង្ឃឹមថាព្រះមហាក្សត្រនិងអាចដោះស្រាយបញ្ហានេះបានបាន។
លោកនិយាយថា៖ «យ៉ាងហោចណាស់ក៏មានការជួបគ្នាផងដែរពីព្រោះតាមធម្មតាបើពុំមានការជួបគ្នារវាងគណបក្រតិភូនៃគណបក្សទាំងពីរទេគឺមិនអាចនិងសំរេអ្វីបានទេ។ ដូច្នេះការជួបគ្នាជាជំហានវិជ្ឃមាន។អ្វីក៏ដោយវាចេញមកពីការជួបគ្នា»។
លោកជាម យៀប សមាជិកអចិន្ត្រៃយ៏ខាងគណបក្សប្រជាជនកម្ពុជាក៏បានស្វាគមន៍ឲ្យមានជំនួបកំពូលនៃគណបក្សទាំងពីរក្រោមការសម្របសម្រួលពីព្រះមហាក្សត្រ។លោកបានបញ្ជាក់ថាគណបក្សកាន់អំណាចសង្ឃឹមថានិងមានពន្លឺខ្លះៗដើម្បីដោះស្រាយវិបត្តិនយោបាយ។
លោកនិយាយថា៖ «ទោះបីយ៉ាងណាក៏ដោយក្រោមអធិបតេយ្យភាពរបស់ព្រះមហាក្សត្រដែលជាព្រះប្រមុខរដ្ឋ។យើងនិងមានពន្លឺខ្លះៗជាវិជ្ឃមានក្នុងការដោះស្រាយដែលបញ្ហារយះកាលកន្លងទៅនេះដែលមានការប្តឹងតវ៉ាពីភាគីម្ខាងគឺគណបក្សសង្គ្រោះជាតិនេះបាទ»។
ពុំមានរបៀបវីរះនៃកិច្ចប្រជុំថ្ងៃសៅរ៍ខាងមុខនេះថាព្រះមហាក្សត្រនិងជជែកអំពីបញ្ហាអ្វីជាក់លក្ខណទេ។គ្រាន់តែកណបក្សទាំងពីរបញ្ជាក់ថានិងមានការពិភាក្សាគ្នាច្រើនលើបញ្ហាឲ្យគណបក្សទាំងពីរបន្ទន់ឥរិយាបទរកគ្នាដើម្បីបង្កើតរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោត។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងនៅថ្ងៃសុក្រនេះថា គណបក្សរបស់លោកនឹងទូលព្រះអង្គថា គណបក្សសង្គ្រោះជាតិងអត់សុខចិត្តទេ ដ៏រាបណាអត់មានដំណោះស្រាយប្រកបដោយតម្លាភាពនិងយុត្តិធម៌ទាក់ទងនិងលទ្ធផលនៃការបោះឆ្នោតមិនចាំបាច់ជជែករឿងអ្វីផ្សេងទៀតទេ«អត់ចង់ដឹងទេ»។
លោកបានបញ្ជាក់ថាអ្វីដែលសំខាន់គឺឆន្ទះប្រជារាស្ត្រគ្មានអ្វីធំជាងឆន្ទះប្រជារាស្ត្រទេ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូបបានឲ្យដឹងថាស្ថានការណ៏សព្វថ្ងៃអាចជំរុញឲ្យមានការចរចារគ្នាដើម្បីចូលរួមបង្កើតរដ្ឋសភានិងរដ្ឋាភិបាលថ្មី។លោកបានបញ្ជាក់ថាបើការប្រជុំនេះបរាជ័យ។នោះការបើកសម័យប្រជុំរដ្ឋសភាជាលើកតំបូងមិនអាចទៅរួចទេ។
វិបត្តិននយោបាយក្រោយការបោះឆ្នោតនេះបានកើតមានឡើងមុននិងក្រោយពេលគណកម្មការជាតិរៀបចំការបោះឆ្នោតបានប្រកាសថាគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតដោយទទួលបាន៦៨អសនះចំណែកឯគណបក្សសង្គ្រោះជាតិទទួលបាន៥៥អសនះ។
គណបក្សសង្គ្រោះជាតិបានទាត់ចោលលទ្ធផលដែលប្រកាសដោយគជប។ដោយបានចាត់ទុកថាលទ្ធផលនេះជាការលួចបន្លំ។ហើយបានប្រកាសទាមទារធ្វើមហាបាតុកម្មលើកទីពីរនៅថ្ងៃទី១៥ ១៦និង១៧ខាងមុខនេះដើម្បីបង្កើតគណកម្មការពិសេសមួយស៊ើបអង្កេតលទ្ធផលបោះឆ្នោត។
លោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថាបើទោះបីមានការកោះប្រជុំពីព្រះមហាក្សត្រក៏ដោយក៏គណបក្សប្រឆាំងនិងដឹកនាំធ្វើមហាបាតុកម្មចំនួនបីថ្ងៃដើម្បីទាមទាររកយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត៕