បក្សប្រឆាំងធ្វើបាតុកម្មទាមទារផ្លាស់ប្តូរគ.ជ.ប.
យ៉ាងតិចមានក្រុមបាតុករប្រមាណជាងមួយពាន់នាក់នៅថ្ងៃពុធបានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យខាងក្រោយស្ថានទូតសហរដ្ឋអាមេរិកដើម្បីធ្វើបាតុកម្មទាមទារឱ្យធ្វើការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបន្ទាប់ពីទទួលរងការចោទប្រកាន់ថា ស្ថាប័នមួយនេះធ្វើការមិនឯករាជ្យលម្អៀងទៅរកគណបក្សកាន់អំណាច៕