រាជធានីភ្នំពេញ៖ អង្គការខុមហ្រ្វែលនិងអង្គការនិកហ្វិកបានសម្តែងការព្រួយបារម្ភជាខ្លាំងសម្រាប់ការបោះឆ្នោតនៅខែកក្កដាខាងមុខនេះដោយសារតែភាពមិនស្មើគ្នាក្នុ្ងងការប្រកួតប្រជែងនិងការបាត់ឈ្មោះអ្នកបោះឆ្នោត។
ក្នុងសេចក្តីថ្លែងការណ៍រួមដែលត្រូវចែកចាយក្នុងសន្និសីទកាសែតក្នុងទីក្រុងភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍គណៈកម្មការធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល)និងគណៈកម្មាធិការអព្យាក្រិត្យនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា(និកហ្វិក) លើកឡើងថាការប្រកួតប្រជែងមិនស្មើភាពគ្នាដោយសារតែប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មិនមានឱកាសក្នុងការចូលរួមប្រកួតក្នុងការបោះឆ្នោត«ដោយសុវត្ថិភាព» ខ្វះតម្លាភាពក្នុងការជ្រើសរើសនិងតែងតាំងសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) និងបាត់ឈ្មោះអ្នកបោះឆ្នោតពីបញ្ជីឈ្មោះអ្នកបោះឆ្នោតរហូតដល់១៧ភាគរយ។
អង្គការទាំងពីរក៏បានទទូចឲ្យ គ.ជ.ប. បិតឈ្មោះអ្នកបោះឆ្នោតផ្លូវការនៅតាមភូមិដ្ឋានរបស់ប្រជាពលរដ្ឋចាប់ពីពេលនេះតទៅដើម្បីផ្តល់ឱកាសដល់អ្នកបាត់ឈ្មោះឬឈ្មោះខុសស្នើឲ្យមានការកែតម្រូវ។ មួយវិញទៀត អង្គការក្រៅរដ្ឋាភិបាលទាំងពីរបានស្នើឲ្យគ.ជ.ប. អនុញ្ញាតឲ្យគណបក្សនយោបាយដែលមានអសនៈក្នុងរដ្ឋសភាចូលរួមក្នុងការចូលរួមជ្រើសរើសនិងតែងតាំងសមាជិកគណៈកម្មការបោះឆ្នោតចូលរួមការបង្កើតគណៈកម្មការជ្រើសរើសនិងត្រួតពិនិត្យការតែងតាំងសមាជិកគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត។
លោក ធន សារ៉ាយ ប្រធានគណៈកម្មាធិការនាយកខុមហ្រ្វែលនិងជាប្រធានសមាគមអាដហុកបាន ឱ្យដឹងថាប្រសិនបើ គជប មិនព្រមទទួលយកសំណើទាំងនោះនឹងនាំឱ្យបាត់បង់ការជឿទុកចិត្តសម្រាប់ការបោះឆ្នោតខាងមុខ។
លោកធន សារ៉ាយមានប្រសាសន៍បន្ថែមថា៖ «ប្រសិនបើនៅតែមិនព្រមទទួលយកនិងធ្វើការកែប្រែតាមអ្វីដែលជាការស្នើសុំរបស់យើងទេនោះ ខ្ញុំគិតថាទៅថ្ងៃមុខទៅលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខនេះនឹងអាចត្រូវបាត់បង់នូវជំនឿ ទុក្ខចិត្តពីមតិជាតិ និងអន្តរជាតិជាច្រើនទៀត។
ប្រធានគណៈកម្មការនាយកនិកហ្វិកនិងជានាយិការអង្គការលីកាដូ លោកស្រី ពុង ឈីវកេក មានប្រសាសន៍ក្នុងសន្និសីទកាសែតនោះដែរថាសង្គមស៊ីវិលបានរកឃើញថាឈ្មោះប្រជាពលរដ្ឋជាច្រើនបានបាត់ចេញពីបញ្ជីឈ្មោះបោះឆ្នោត។
លោកស្រីបញ្ជាក់ថា៖ «ការស្រាវជ្រាវបានឱ្យដឹងថាមានឈ្មោះខ្លះត្រូវបានគេលុបចេញ។ ឈ្មោះខ្លះអត់មានមនុស្សផងបែរជាឈ្មោះក្នុងបញ្ជី។ ចឹងបានធ្វើឱ្យមតិអន្តរជាតិនិងបងប្អូនមានការសង្ស័យ»។
តាមរបាយការណ៍របស់អង្គការនិកហ្វិកនិងខុមហ្វ្រែលបង្ហាញថាមានប្រជាពលរដ្ឋពី១៣ទៅ១៧ភាគរយមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
លោកធន សារ៉ាយមានប្រសាសន៍ថាការណ៍នេះបានធ្វើឲ្យបាត់បង់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអាចទំនាក់ទំនងបានទេ។ រីឯលោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអាចសុំធ្វើសេចក្តី អត្ថាធិប្បាយនោះទេដោយលោកនិយាយថាលោកកំពុងជាប់ប្រជុំ៕