ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតនៅថ្ងៃច័ន្ទនេះថា លោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីបីអាណត្តិទៅមុខទៀត ដែលក្រុមអ្នកវិភាគរិះគន់ថា ជាការប្តេជ្ញាចិត្តមិនត្រឹមត្រូវ។
ថ្លែងនៅក្នុងឱកាសសម្ពោធការដ្ឋានសាងសង់កំណាត់ផ្លូវមួយ លោកហ៊ុន សែនបញ្ជាក់ថា លោកនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីរហូលលោកមានអាយុ៧៤ឆ្នាំ ឬអាចស្មើនឹងបីអាណត្តិរដ្ឋាភិបាលទៅមុខទៀត។
«តែលើកនេះខ្ញុំសូមប្រកាសជូនថា ខ្ញុំនឹងធ្វើឲ្យដូចចិន និងវៀតណាម។ មេដឹកនាំចិនចាក់ចេញពីតំណែងនៅអាយុជាង៧០។ មេដឹកនាំរបស់វៀតណាមចាកចេញពីតំណែងនៅពេលគាត់អាយុជាង៧០។ ឯខ្ញុំទើបតែ៦១ទេ។ អញ្ចឹងចាំខ្ញុំអាយុ៧៤ឆ្នាំចាំខ្ញុំចាកចេញពីតំណែង»។
លោកនាយករដ្ឋមន្ត្រីខ្មែរប្រកាសថា លោកយកគំរូតាមមេដឹកនាំរបស់ប្រទេសចិន និងវៀតណាម ដែលមេដឹងនាំប្រទេសទាំងពីរនោះសុទ្ធតែចាក់ចេញពីតំណែងនៅពេលមានអាយុជាង៧០ឆ្នាំ។
សេចក្តីប្រកាសរបស់លោកហ៊ុន សែនធ្វើឡើងបីខែប៉ុណ្ណោះមុននឹងកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រជែងធំជាងគេនៅកម្ពុជា ថ្លែងថា ការបន្តតំណែងរបស់លោកហ៊ុន សែន អាស្រ័យលើលទ្ធផលនៃការបោះឆ្នោត។
«បើសិនប្រជាពលរដ្ឋបោះឆ្នោតឲ្យ បានកាន់អំណាចបាន បើប្រជាពលរដ្ឋបោះឆ្នោតទម្លាក់អាហ្នឹងមិនអាចនៅបន្តកាន់អំណាចបានតទៅទៀតទេ ហើយយើងនឹងបន្តជំរុញឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌»។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលើកឡើងថា ការយកគំរូតាមប្រទេសកុម្មុយនិស្តទាំងពីរខាងលើមិនត្រឹមត្រូវទេ។
ជាពិសេសប្រទេសទាំងនោះធ្វើការផ្លាស់ប្តូរមេដឹងនាំរៀងរាល់រយៈពេល១០ឆ្នាំម្តង។
«អាហ្នឹងយើងប្រៀបធៀបអញ្ចឹងវាអត់ត្រឹមត្រូវ។ អាហ្នឹងគេសម្រេចដូរតំណែងតែម្តង។ ពេលគេកាន់អំណាចយូរ មិនយូរ គេមិននិយាយរឿងអាយុទេ។ តែចិន និងវៀតណាម ចិនគេដូរប្រធានាធិបតីរបស់គេ១០ឆ្នាំម្តង។ ហើយវៀងណាមក៏អញ្ចឹងដែរ។ គេអត់និយាយរឿងអាយុទេ គេនិយាយ១០។ អញ្ចឹងប្រៀបធៀបអញ្ចឹងវាអត់ត្រូវទេ ខុសហើយ»។
លោកឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យពីបញ្ហានយោបាយនៅកម្ពុជា បានប្រាប់បញ្ជាក់ថា មេដឹងនាំ និងបញ្ហាអាយុនោះមិនសូវទាក់ទងគ្នាខ្លាំងនោះទេ។
«យើងឮទាំងអស់គ្នាថា គាត់នឹងបន្តដឹកនាំប្រទេសរហូតដល់គាត់មានអាយុ៩០ឆ្នាំ។ ឥឡូវមកត្រឹម៧៤ឆ្នាំវិញ អញ្ចឹងដូចជាបន្ធូរបន្ថយដែរ។ ប៉ុន្តែបើតាមខ្ញុំដឹងនៅប្រទេសចិនគេ១០ឆ្នាំគេដូរម្តង។ គេអត់យកអាយុជាមូលដ្ឋានទេ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រូវគេចាត់ទុកថា ជាមេដឹកនាំកាន់អំណាចយូរជាងគេដ៏កម្រនៅក្នុងពិភពលោក។ គិតមកទល់ពេលនេះ លោកបានឡើងកាន់អំណាចបានរយៈពេល២៨ឆ្នាំហើយ។ ការកាន់អំណាចយូរដែលប្រទេសជឿនលឿនជាច្រើនតែងតែធ្វើការរិះគន់៕