រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប. បានប្រកាសច្រានចោលសំណើរបស់អង្គការសង្គមស៊ីវិលនៅថ្ងៃសុក្រនេះដោយហៅសំណើនោះថាជារឿងច្រំដែល។
កាលពីម្សិលមិញនេះអង្គការសង្គមស៊ីវិលបានទទូចឲ្យគ.ជ.ប.បិតឈ្មោះអ្នកបោះឆ្នោតផ្លូវការនៅតាមភូមិដ្ឋានរបស់ប្រជាពលរដ្ឋចាប់ពីពេលនេះតទៅ។ ពួកគេយល់ថាធ្វើដូចនោះនឹងផ្តល់ឱកាសដល់អ្នកបាត់ឈ្មោះឬឈ្មោះខុសស្នើឲ្យមានការកែតម្រូវហើយក៏បានស្នើឲ្យគ.ជ.ប.អនុញ្ញាតឲ្យគណបក្សនយោបាយដែលមានអសនៈក្នុងរដ្ឋសភាចូលរួមក្នុងការចូលរួមជ្រើសរើសនិងតែងតាំងសមាជិកគណៈកម្មការបោះឆ្នោត។
ថ្លែងក្នុងសន្និសីទកាសែត លោក ទេព នីថាអគ្គលេខាធិការគ.ជ.ប.មានប្រសាសន៍ថាការស្នើសុំទាំងនេះមិនមានអ្វីថ្មីនោះទេហើយគ.ជ.ប.បានពិនិត្យមើលនិងស្រាយបំភ្លឺរួចរាល់អស់ហើយ។
លោកទេព នីថាបានបញ្ជាក់បន្ថែមថា៖ «ច្រើនសារហើយតែគាត់នៅតែបន្តលើកឡើងទៀតចឹងគ.ជ.ប.នៅតែបន្តឆ្លើយបំភ្លឺទៀត។ តែយើងគ្រាន់តែចង់ស្រាយបំភ្លឺថាអ្វីខ្លះដែលគាត់ស្នើសុំហើយអ្វីខ្លះដែលយើងបានធ្វើ»។
ជាមួយគ្នានេះលោកទេព នីថា បញ្ជាក់ថាការទាមទារឱ្យមានតំណាងគណបក្សនយោបាយចូលរួមក្នុងការជ្រើសរើសនិងតែងតាំងសមាជិកគណៈកម្មការបោះឆ្នោតនិងបង្កើតគណៈកម្មការត្រួតពិនិត្យការតែងតាំងសមាជិកគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតមិនអាចធ្វើទៅបានទេ ពីព្រោះមិនមានច្បាប់។
ដោយឡែកទាក់ទងនឹងការបិតបញ្ជីឈ្មោះអ្នកបោះឆ្នោត លោកទេព នីថា បញ្ជាក់ថាគ.ជ.ប. មិនមាននីតិវិធីបិតបញ្ជីនេះនៅតាមភូមិនោះទេ។
ទោះបីជាយ៉ាងនេះក្តីក្រុមអង្គការសង្គមស៊ីវិលលើកឡើងថាប្រសិនបើគ.ជ.ប. មិនព្រមទទួលយកអនុសាសន៍របស់ខ្លួននោះនឹងនាំឲ្យបាត់បង់ការជឿទុកចិត្តលើលទ្ធផលនៃការបោះឆ្នោត។
លោក លោក គុល បញ្ញា ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល មានប្រសាសន៍ថាការស្នើសុំឱ្យមានតំណាងគណបក្សនយោបាយចូលរួមជ្រើសរើសនិងតែងតាំងសមាជិកគណៈកម្មការបោះឆ្នោតមិនមែនជារឿងខុសច្បាប់ឡើយ។
«គាត់ឱ្យ សេច (គណៈកម្មការបោះឆ្នោតឃុំ-សង្កាត់) ទៅរើសមន្ត្រីគណៈកម្មការការិយាល័យបោះឆ្នោត។ ចឹងការជ្រើសរើសលម្អិតច្បាប់គេអត់បានប្រាប់ទេ តែគ.ជ.ប.មានលទ្ធភាពក្នុងការចាត់ចែងលើបញ្ហាហ្នឹងដើម្បីធានាឱ្យមានការចូលរួមពីគណបក្សនយោបាយ។ តែច្បាប់ហាម គាត់បែរជាធ្វើវិញ ដូចជាមន្ត្រីរាជការជាដើមហ្នឹង។ ច្បាប់ហាមគាត់ធ្វើវិញ។ ពីមុនមកឥឡូវបានកែតិច»។
តាមរបាយការណ៍របស់អង្គការនិកហ្វិកនិងខុមហ្វ្រែលបង្ហាញថាមានប្រជាពលរដ្ឋពី ១៣ទៅ ១៧% មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកបោះឆ្នោតទាំងនោះ។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣នេះ។
លោកទេព នីថា ឲ្យដឹងថាគិតមកត្រឹមថ្ងៃសុក្រទី ០៣ ខែឧសភានេះមានគណបក្សចំនួន៥ ហើយបានមកចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនតំណាងរាស្ដ្រ។ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
ដោយឡែកអ្នកអង្កេតការណ៍ជាតិសរុបជិត ៧ពាន់នាក់មកពី ១៧អង្គការនិងអ្នកអង្កេតការណ៍អន្តរជាតិចំនួន ១៧នាក់ត្រូវបានទទួលស្គាល់ដោយគ.ជ.ប.៕