ភ្នំពេញ —
ក្រុមជនរងគ្រោះក្នុងជម្លោះដីធ្លីបីតំបន់ផ្សេងគ្នាក្នុងទីក្រុងភ្នំពេញដូចជាតំបន់បឹងកក់ បុរីកីឡា និងថ្មគោល បានដាក់ញ្ញត្តិថ្វាយព្រះមហាក្សត្រសម្តេចព្រះបាទ នរោត្តម សីហមុនី នៅរសៀលថ្ងៃអង្គារនេះដើម្បីសុំអន្តរាគមន៍ពីព្រះអង្គឲ្យមានការដោះលែងអ្នកស្រីយ៉ោម បុប្ផា។
សកម្មជនដីធ្លីនៅតំបន់បឹងកក់រូបនេះត្រូវសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសកាលពីខែធ្នូ ឆ្នាំ២០១២ឲ្យជាប់ពន្ធនាគារបីឆ្នាំដោយចោទថាអ្នកស្រីបានបង្កហិង្សាលើអ្នករត់ម៉ូតូឌុបចំនួនពីរនាក់។
អ្នកស្រីទេព វណ្ណី អ្នកដឹកនាំក្រុមអ្នកតវ៉ាបានបញ្ជាក់ថាញ្ញតិដាក់ថ្វាយព្រះមហាក្សត្រនោះគឺចង់ឱ្យមានការដាក់បញ្ជូលឈ្មោះអ្នកស្រី យ៉ោម បុប្ជានៅក្នុងបញ្ជីឈ្មោះអ្នកទោសដែលនឹងត្រូវដោះលែងក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ។
«អ្នកទោសដែលជក់គ្រឿងញៀន ឆក់ប្លន់អ្វីដែលគាត់នៅតែមានឱកាស មានការលើកលែងទោសពីព្រះមហាក្សត្រ។ អីចឹងបងបុប្ជាដែលគាត់មិនមែនជាអ្នកទោសនឹងមានឈ្មោះក្នុងអ្នកទោស ១១៧ នាក់ត្រូវដោះលែង»។
ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវចម្រើនព្រះជន្មគម្រប់៦០ព្រះវស្សានៅថ្ងៃអង្គារនេះ។
តាមគម្រោងអ្នកទោសចំនួន ១១៧ នាក់ នៅក្នុងពន្ធនាគារនៅទូទាំងប្រទេសនឹងត្រូវដោះលែងនៅក្នុងព្រះរាជពិធីបុណ្យនេះ។
លោក សៀ ភារម្យ មន្ត្រីមកពីអង្គការសិទ្ធិលំនៅដ្ឋានបានមានប្រសាសន៍ថាព្រះមហាក្សត្រដែលមានតួនាទីជាប្រធានអង្គចៅក្រមមានសិទិ្ធគ្រប់គ្រាន់ក្នុងការស្នើសុំឱ្យមានការលើកលែងទោស។
«ព្រះមហាក្សត្រអាចស្នើឱ្យរដ្ឋាភិបាលដើម្បីមានការលែងទោសអ្វីមិនធ្ងន់ធ្ងរអីចឹង។ តាមរដ្ឋធម្មនុញ្ញព្រះអង្គមានសិទ្ធិក្នុងការលើកលែងទោស»។
យ៉ាងណាម៉ិញ លោកផៃ ស៊ីផានអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីបញ្ជាក់ថាដើម្បីអាចទទួលបានការសម្រាលទោសនោះគឺធ្វើឡើងស្របតាមគោលការណ៍ច្បាប់និងមានលក្ខណៈត្រឹមត្រូវថាអ្នកទោសណាគួរសម្រាលទោសនិងអ្នកទោសណាមិនគួរទទួលបានបានការសម្រាលទោស៕