អ្នកកាសែតទាំងពីរនាក់នោះ បានធ្វើសេចក្តីរាយការណ៍ព័ត៌មាន ជុំវិញភាពតានតឹងខាងសាសនានៅក្នុងរដ្ឋមួយនេះ ដែលនៅពេលនោះ មានការវាយប្រហារទៅលើជនជាតិភាគតិចមូស្លីមកាលពីខែមុន។
តុលាការរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ បានកាត់ទោសអ្នកកាសែតអាមេរិកាំងម្នាក់ឱ្យជាប់ពន្ធនាគារ១១ ឆ្នាំ ក្រោមការចោទប្រកាន់ថា បានជួបជុំគ្នាដោយខុសច្បាប់ ការញុះញង់ប្រឆាំងនឹងយោធា និងការបំពានច្បាប់ទិដ្ឋាការ។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងក្រៅប្រទេសចំនួន៩ ចេញផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះ ការធ្វើទុក្ខបុកម្នេញ និងឧក្រិដ្ឋកម្មប្រឆាំងអ្នកកាសែតហាក់ដូចជាមានការកើនឡើង។
សមាគមការពារសិទ្ធិអ្នកកាសែតក្នុងស្រុកខេមបូចាបានលើកឡើងថា អ្នកសារព័ត៌មានបន្តរងការយាយីក្នុងពេលបំពេញការងាររបស់ពួកគេ ហើយអះអាងថាក្រសួងព័ត៌មាន បានផ្តល់ឱកាសឲ្យអាជ្ញាធរមូលដ្ឋានធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន។
អ្នកសារព័ត៌មានកំពុងត្រូវបានលើកទឹកចិត្តឲ្យបន្តបេសកកម្មរបស់ខ្លួនទៅមុខទៀត នៅពេលដែលគណៈកម្មការពានរង្វាន់ណូបែលសន្តិភាពដ៏ខ្ពង់ខ្ពស់ បានផ្តល់ពានរង្វាន់ណូបែលសន្តិភាពសម្រាប់ឆ្នាំ ២០២១ ដល់អ្នកកាសែតជើងចាស់ពីររូប។
សំណើខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន The Guardian ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឆ្លើយតបនឹងលិខិតស្នើសុំការបំភ្លឺ និងកែតម្រូវ ពាក់ព័ន្ធនឹងការចេញផ្សាយសេចក្តីរាយការណ៍ព័ត៌មានដែលថា មេដឹកនាំកម្ពុជាហ៊ុន សែនបានទិញសញ្ជាតិពីប្រទេសស៊ីប។
សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានផ្តល់កិត្តិយសដោយធ្វើការរំឭកអ្នកកាសែតស៊ើបអង្កេតជនជាតិរុស្ស៊ីម្នាក់ ដែលត្រូវបានគេសម្លាប់កាលពី១៥ ឆ្នាំមុន ហើយទាមទារឱ្យរដ្ឋាភិបាលក្រុងមូស្គូកាត់ទោសអ្នកដែលបញ្ជាឱ្យសម្លាប់អ្នកស្រី។
អង្គការសិទ្ធិមនុស្សHuman Rights Watch បានចោទរដ្ឋាភិបាលកម្ពុជាថាកំពុងធ្វើទុក្ខបុកម្នេញលើអ្នកកាសែតឯករាជ្យ ក្រោយអ្នកកាសែតនៅខេត្តកោះកុងម្នាក់ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពីបទញុះញង់ ចំពោះការធ្វើសេចក្តីរាយការណ៍ជម្លោះដីធ្លីដែលអាជ្ញារខេត្តចោទថាមិនពិត។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា លោក យួន ឈីវ ត្រូវបានចៅក្រមលោក ឡោ ក្រឹម សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀលពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍»។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ បានប្រាប់អង្គភាពព័ត៌មានក្នុងស្រុកមួយនៅថ្ងៃចន្ទនេះថា លោកបានឲ្យអ្នកក្រោមបង្គាប់រៀបចំដាក់ពាក្យប្តឹង អ្នកសារព័ត៌មានអនឡាញម្នាក់ ក្រោយធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីនៅក្នុងខេត្តកោះកុង។
បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតនៅក្នុងដំណាក់កាលពិគ្រោះយោបល់រវាងក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌លើជំពូកទោសបញ្ញត្តិ និងជំពូកដែលពាក់ព័ន្ធនឹងជំពូកទោសបញ្ញត្តិ ដែលនឹងឈានដល់ពេលបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available