ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា លោក យួន ឈីវ ត្រូវបានចៅក្រមលោក ឡោ ក្រឹម សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀលពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍»។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ បានប្រាប់អង្គភាពព័ត៌មានក្នុងស្រុកមួយនៅថ្ងៃចន្ទនេះថា លោកបានឲ្យអ្នកក្រោមបង្គាប់រៀបចំដាក់ពាក្យប្តឹង អ្នកសារព័ត៌មានអនឡាញម្នាក់ ក្រោយធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីនៅក្នុងខេត្តកោះកុង។
បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតនៅក្នុងដំណាក់កាលពិគ្រោះយោបល់រវាងក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌លើជំពូកទោសបញ្ញត្តិ និងជំពូកដែលពាក់ព័ន្ធនឹងជំពូកទោសបញ្ញត្តិ ដែលនឹងឈានដល់ពេលបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ក្រុមតាលីបង់ បានចាប់ឃុំខ្លួន វាយតប់ និងបានគំរាមកំហែងអ្នកកាសែតជាច្រើនដែលបានរាយការណ៍អំពីការតវ៉ាប្រឆាំងនៅក្នុងរដ្ឋធានីកាប៊ុល និងស្រុកផ្សេងៗទៀតនៅប្រទេសអាហ្វហ្គានីស្ថាន ហើយបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ពួកគេចាំបាច់សុំការអនុញ្ញាត ដើម្បីថតវីដេអូ។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតករណីនេះឲ្យបានច្បាស់លាស់ និងប្រកបដោយតម្លាភាព ដើម្បីចៀសវាងការបំភិតបំភ័យ ឬគំរាមកំហែងដល់អ្នកសារព័ត៌មាន។
សេចក្តីប្រកាសមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា)បានបង្ហាញការសោកស្តាយដែលអ្នកសារព័ត៌មានពីររូប បានរងនូវការគំរាមកំហែង និងបំភិតបំភ័យក្នុងពេលពួកគាត់ចុះយកព័ត៌មានពីករណីជម្លោះដីធ្លីព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្តាល។
បុគ្គលិក និងអ្នកធ្វើការជាប់កិច្ចសន្យារបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល (USAGM) ជាង១០០នាក់ ស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាមួយក្រុមគ្រួសាររបស់ពួកគេនៅឡើយ។
USAGM គឺជាទីភ្នាក់ងារសហព័ន្ធឯករាជ្យមួយដែលមានបណ្តាញព័ត៌មានមួយចំនួនរួមមានសំឡេងសហរដ្ឋអាមេរិក (វីអូអេ) និងវិទ្យុ Azadi។
អង្គការការពារសិទ្ធិសារព័ត៌មានមួយចំនួននិយាយថា ក្នុងសប្តាហ៍កន្លងទៅ ក្រុមតាលីបង់បានចូលឆែកឆេរផ្ទះអ្នកសារព័ត៌មានយ៉ាងតិចចំនួន៥នាក់។
ក្រុមតាលីបង់បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងកាប៊ុល កាលពីថ្ងៃអង្គារ ថា អ្នកសារព័ត៌មានមានសេរីភាពពេញលេញក្នុងការរាយការណ៍ព័ត៌មាន ហើយថា ពួកគេគួរ «លើកកម្ពស់ឯកភាពជាតិ»។
លឹបសារព័ត៌មានជាតិកំពុងស្នើឱ្យប្រជាជនចុះហត្ថលេខាលើញត្តិអំពាវនាវឱ្យលោកប្រធានាធិបតី Joe Biden កំណត់ការដោះលែងលោក Tice ជាអាទិភាព។
ព័ត៌មានផ្សេងទៀត
No media source currently available