លោកធ្វើសក្ខីកម្ម ស្របពេលដែលអ៊ីស្រាអែលកំពុងធ្វើសង្គ្រាមនៅតំបន់ហ្កាហ្សានិងប្រឈមនឹងការគំរាមកំហែងថ្មីដែលអាចកើតឡើង បង្កដោយភាពចលាចលក្នុងតំបន់ រួមបញ្ជូលទាំងនៅស៊ីរី។
លោក Bashir បាននិយាយថា«ជំនួបនេះបានស្ថិតនៅក្រោមប្រធានបទនៃការផ្ទេរឯកសារនិងស្ថាប័នដល់រដ្ឋាភិបាលចាំផ្ទះ»។
នេះគឺជាការបញ្ចេញមតិជាសាធារណៈលើកដំបូងបង្អស់របស់ក្រុមហាម៉ាស់តាំងពីពេលដែលក្រុមឧទ្ទាមបានសម្រុកចូលរដ្ឋធានីដាម៉ាសនៃប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យបន្ទាប់ពីបានវាយលុកចូលលឿនដូចផ្លេកបន្ទោរដែលធ្វើឱ្យលោក Assad គេចខ្លួនចូលប្រទេសរុស្ស៊ី។
ប្លុកនេះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «វាចាំបាច់ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងកិច្ចសន្ទនាបែបបរិយាបន្នដែលបង្កើតឡើងនិងដឹកនាំដោយប្រជាពលរដ្ឋស៊ីរីផ្ទាល់អំពីបញ្ហាគន្លឹះនានាដើម្បីធានាឲ្យបាននូវអន្តរកាលមួយប្រកបដោយរបៀបរៀបរយ សន្តិវិធី និងបរិយាបន្ន»។
ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោក Volker Turk បានសង្កត់ធ្ងន់អំពីតម្រូវការក្នុងការធានានូវយុត្តិធម៌ បន្ទាប់ពីការដួលរលំរបស់របបលោក Assad។
លោក Biden បានថ្លែងនៅសេតវិមានថា ការដួលរលំរបបគ្រប់គ្រងបែបកណ្តាប់ដៃដែករាប់ទសវត្សរ៍របស់គ្រួសារត្រកូល Assad គឺជា «ឱកាសដ៏ល្អបំផុតក្នុងមួយជំនាន់សម្រាប់ប្រជាជនស៊ីរីបង្កើតជោគវាសនាដោយខ្លួនឯង»។
ពួកអ្នករស់នៅទីក្រុងដាម៉ាសកំពុងអបអរសាទរជ័យជម្នះរបស់ក្រុមបះបោរដែលវាយដណ្តើមយកស៊ីរីយ៉ាងឆាប់រហ័ស ដោយបានទម្លាក់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ចេញពីតំណែង ហើយលោកបានភៀសខ្លួនចេញទៅទីក្រុងមូស្គូកាលពីចុងសប្តាហ៍ ដែលជាការបញ្ចប់ការដឹកនាំកន្លះសតវត្សរ៍ដោយក្រុមគ្រួសាររបស់លោក។
រដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan «នឹងជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់...សម្រាប់ការប្រជុំមួយនៅក្រោមដំណើរការក្រុងអាស្តាណា (Astana Process)» នៅក្រៅកិច្ចប្រជុំរបស់វេទិកាក្រុងដូហា (Doha Forum)»
កងកម្លាំងឧទ្ទាមដែលរុលចូលលឿនដូចផ្លេកបន្ទោរក្នុងប្រទេសស៊ីរីមានគោលបំណងផ្តួលរំលំរបបគ្រប់គ្រងរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad។ នេះបើយោងតាមមេដឹកនាំអ៊ិស្លាមនិយមរបស់ក្រុមនេះដែលបាននិយាយក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃសុក្រ
អង្គការដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នេះបានផ្សាយរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដែលខ្លួនសន្និដ្ឋានថា អ៊ីស្រាអែលនិងយោធាអ៊ីស្រាអែលបានរំលោភបំពានលើអនុសញ្ញាប្រឆាំងអំពើប្រល័យពូជសាសន៍ឆ្នាំ១៩៤៨។
ប្រមុខអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថាស្ថានការណ៍នៅតំបន់ហ្កាហ្សាដែលខ្ទេចខ្ទាំដោយសារសង្គ្រាមគឺពោរពេញដោយ «ភាពរន្ធត់និងភយន្តរាយ» និងបានព្រមានថាស្ថានភាពដែលជនជាតិប៉ាឡេស្ទីនកំពុងប្រឈមនៅទីនោះអាចមានទម្ងន់ស្មើនឹង «បទឧក្រិដ្ឋអន្តរជាតិដ៏ធ្ងន់ធ្ងរបំផុត»។
សហរដ្ឋអាមេរិកនិងបារាំងបានដើរតួនាទីសំខាន់ក្នុងការសម្រុះសម្រួលឲ្យមានបទឈប់បាញ់នេះ ដែលគណៈរដ្ឋមន្ត្រីខាងសន្តិសុខអ៊ីស្រាអែលបានអនុម័តកាលពីយប់ថ្ងៃអង្គារ។
ព័ត៌មានផ្សេងទៀត