ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិនៅសេតវិមានលោក John Kirby បាននិយាយជាមួយវីអូអេផ្សាយជាភាសាតួកគីថា ទីក្រុងវ៉ាស៊ីនតោនចង់ធ្វើឱ្យប្រាកដថា រដ្ឋាភិបាលណាក៏ដោយដែលត្រូវបានបង្កើតឡើងពីដំណើរការនេះ គឺត្រូវបំពេញទៅតាមសេចក្តីប្រាថ្នារបស់ប្រជាជនស៊ីរី។
ការលើកឡើងរបស់លោក Blinken នេះបានធ្វើឡើងបន្ទាប់ពីលោកបានជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan ក្នុងជើងទីពីរនៃដំណើរទស្សនកិច្ចរបស់លោកអំពីវិបត្តិស៊ីរីនៅក្រោយការដួលរលំរដ្ឋាភិបាលស៊ីរីរបស់លោក Bashar al-Assad។
ការដួលរលំរដ្ឋាភិបាលក្រុងដាម៉ាសបានបង្កើនការព្រួយកង្វល់អំពីអ្វីកើតឡើងបន្ទាប់សម្រាប់កងទ័ពសហរដ្ឋអាមេរិកដែលបានបោះទីតាំងនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមដែលបានធ្វើការជាមួយពួកសម្ពន្ធមិត្តដើម្បីធ្វើកុំឱ្យក្រុមរដ្ឋអ៊ិស្លាមងើបឡើង។
កងទ័ពអ៊ីស្រាអែលបានរុលទៅមុខពីខាងព្រំដែនរបស់ពួកគេនៃតំបន់ Golan Heightsចូលក្នុងតំបន់ទ្រនាប់និងខាងផ្នែកទឹកដីស៊ីរីបន្ទាប់ពីពួកឧទ្ទាមបានទម្លាក់ប្រធានាធិបតីស៊ីរីលោក Bashar al-Assadចេញពីអំណាច។
ប្រភពតាលីបង់បានថ្លែងថាការដាក់គ្រាប់បែក«អត្តឃាត»កាលពីរសៀលថ្ងៃពុធកើតឡើងនៅក្នុងអគារក្រសួងនៅរដ្ឋធានីប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលលោក Haqqani កំពុងដើរចេញពីការិយាល័យរបស់លោក។ មនុស្សជាច្រើននាក់ទៀតត្រូវបានគេរាយការណ៍ថាបានរងរបួស។
ឥឡូវនេះ កិច្ចប្រតិបត្តិការមួយដែលដឹកនាំដោយភាគីនានាដែលគាំទ្រដោយប្រទេសតួកគីមានគោលបំណងដកចេញកងកម្លាំង Kurds មកពីផ្នែកនានានៃខេត្ត Aleppo រួមមានទីក្រុង Manbij ផង។
លោក Blinken នឹងធ្វើដំណើរទៅកាន់ទីក្រុង Aqaba ប្រទេសហ៊្សកដានីនិងទីក្រុង អង់ការ៉ានៃប្រទេសតួកគីដើម្បីពិភាក្សាអំពីព្រឹត្តការណ៍នៅក្នុងប្រទេសស៊ីរី អ៊ីស្រាអែល តំបន់ហ្កាហ្សា ប្រទេសលីបង់និងទូទាំងតំបន់។ នេះបើតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោក Donald Trump បានបង្ហាញសញ្ញាថា លោកមិនចង់ពាក់ព័ន្ធនឹងប្រទេសស៊ីរីបន្ទាប់ពីក្រុមបះបោរទម្លាក់លោកប្រធានាធិបតី Bashar al-Assad។
លោកធ្វើសក្ខីកម្ម ស្របពេលដែលអ៊ីស្រាអែលកំពុងធ្វើសង្គ្រាមនៅតំបន់ហ្កាហ្សានិងប្រឈមនឹងការគំរាមកំហែងថ្មីដែលអាចកើតឡើង បង្កដោយភាពចលាចលក្នុងតំបន់ រួមបញ្ជូលទាំងនៅស៊ីរី។
លោក Bashir បាននិយាយថា«ជំនួបនេះបានស្ថិតនៅក្រោមប្រធានបទនៃការផ្ទេរឯកសារនិងស្ថាប័នដល់រដ្ឋាភិបាលចាំផ្ទះ»។
នេះគឺជាការបញ្ចេញមតិជាសាធារណៈលើកដំបូងបង្អស់របស់ក្រុមហាម៉ាស់តាំងពីពេលដែលក្រុមឧទ្ទាមបានសម្រុកចូលរដ្ឋធានីដាម៉ាសនៃប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យបន្ទាប់ពីបានវាយលុកចូលលឿនដូចផ្លេកបន្ទោរដែលធ្វើឱ្យលោក Assad គេចខ្លួនចូលប្រទេសរុស្ស៊ី។
ប្លុកនេះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «វាចាំបាច់ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងកិច្ចសន្ទនាបែបបរិយាបន្នដែលបង្កើតឡើងនិងដឹកនាំដោយប្រជាពលរដ្ឋស៊ីរីផ្ទាល់អំពីបញ្ហាគន្លឹះនានាដើម្បីធានាឲ្យបាននូវអន្តរកាលមួយប្រកបដោយរបៀបរៀបរយ សន្តិវិធី និងបរិយាបន្ន»។
ព័ត៌មានផ្សេងទៀត