បេក្ខជនអនុប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ លោក JD Vance បានថ្លែងកាលពីថ្ងៃអាទិត្យថា លោកនឹងមិនដាក់បំរាមសហព័ន្ធលើការរំលូតកូនក្នុងសហរដ្ឋអាមេរិកទេ បើសិនជាលោកនិងលោក Donald Trump ឈ្នះឆ្នោតចូលកាន់តំណែងក្នុងសេតវិមាននោះ។
ទើបតែរយៈពេលមួយខែបន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានប្រកាសថាលោកនឹងមិនស្វះស្វែងរកការឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតីម្តងទៀត លោកស្រី Kamala Harrisបានទទួលយកការតែងតាំងដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។
អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harrisបានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ឱ្យពលរដ្ឋអាមេរិកាំងច្រានចោលការបែងចែកនយោបាយនិងជំនួសមកវិញនូវអ្វីដែលអ្នកស្រីហៅថាជា «មាគ៌ាថ្មីឆ្ពោះទៅមុខ» នៅពេលអ្នកស្រីទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
លោកWalzបានពណ៌នាការធំដឹងក្តីរបស់លោកនៅក្នុងរដ្ឋ Nebraska និងការបង្រៀននិងការហ្វឹកហាត់កីឡាបាល់Footballនៅក្នុងរដ្ឋ Minnesota ហើយបានប្រាប់ហ្វូងមនុស្សថា៖«សូមអរគុណចំពោះការនាំការសប្បាយរីករាយដល់ការប្រយុទ្ធនេះ»។
អភិបាលរដ្ឋ Minnesota លោក Tim Walz បានទទួលយកការតែងតាំងរបស់គណបក្សប្រជាធិបតេយ្យជាបេក្ខជនអនុប្រធានាធិបតីក្នុងអំឡុងថ្ងៃទី៣ នៃសន្និបាតជាតិរបស់គណបក្ស។
អតីតប្រធានាធិបតីអាមេរិកលោក Barack Obama បានថ្លែងសុន្ទរកថាទៅកាន់សមាជិកគណបក្សប្រជាធិបតេយ្យនៅក្នុងទីក្រុង Chicago រដ្ឋ Illinoisកាលពីថ្ងៃអង្គារ ដោយនិយាយថា អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris គឺជាជម្រើសដ៏ត្រឹមត្រូវដើម្បីប្រជែងនឹងលោក Donald Trump។
អន្តោប្រវេសន៍ជាបញ្ហាធំជាងគេមួយក្នុងការបោះឆ្នោតនៅអាមេរិកនៅខែវិច្ឆិកាខាងមុខ។ អនុប្រធានាធិបតីអ្នកស្រី Kamala Harrisកំពុងឃោសនាអំពីសមិទ្ធិផលរបស់អ្នកស្រីក្នុងពេលធ្វើជារដ្ឋអាជ្ញា ចំណែកអតីតប្រធានាធិបតីលោក Donald Trump
មនុស្ស១៣នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងនៃការតវ៉ាប្រឆាំងនៅថ្ងៃទី១របស់សន្និបាតជាតិរបស់បក្សប្រជាធិបតេយ្យនៅក្នុងទីក្រុង Chicago ភាគច្រើននៃអ្នកចាប់ខ្លួនទាំងនោះទាក់ទិន«នឹងការប្រព្រឹត្តិបទល្មើសបន្តិចបន្តួច»
The president’s message to Democrats, 'Win'
អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា គេហទំព័រមួយក្នុងចំណោមគេហទំព័រយុទ្ធនាការរកសំឡេងឆ្នោតមួយចំនួន ត្រូវបានគេលួចចូល។
នៅក្នុងរដូវកាលបោះឆ្នោតសហរដ្ឋអាមេរិកមួយដែលពោរពេញទៅដោយការផ្លាស់ប្តូរគួរឲ្យភ្ញាក់ផ្អើល អ្នកប្រើប្រាស់បណ្តាញសង្គមបានឆ្លើយតបដោយរូបកំប្លែងដើមដូងនិងម្ចាស់ឆ្មារ។ អ្នកស្រី Tina Trinh នៃវីអូអេជូនសេចក្តីពន្យល់។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖
ព័ត៌មានផ្សេងទៀត