មនុស្ស១៣នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងនៃការតវ៉ាប្រឆាំងនៅថ្ងៃទី១របស់សន្និបាតជាតិរបស់បក្សប្រជាធិបតេយ្យនៅក្នុងទីក្រុង Chicago ភាគច្រើននៃអ្នកចាប់ខ្លួនទាំងនោះទាក់ទិន«នឹងការប្រព្រឹត្តិបទល្មើសបន្តិចបន្តួច»នៃរបងការពារសន្តិសុខដែលគេមើលឃើញនៅទីកន្លែង United Center»។ នេះបើតាមការបញ្ជាក់របស់ប្រធានប៉ូលិសកាលពីថ្ងៃអង្គារ។
ការតវ៉ាប្រឆាំងកាន់តែច្រើនឡើងត្រូវបានគេគ្រោងធ្វើឡើងនៅទូទាំងសប្តាហ៍នេះ រួមទាំងយប់ថ្ងៃអង្គារនៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ ការចូលរួមនៅឯការតវ៉ាប្រឆាំងដ៏សំខាន់មួយកាលពីថ្ងៃចន្ទតិចជាងឆ្ងាយការប៉ាន់ស្មានរបស់អ្នករៀបចំចាត់ចែងដែលបានព្យាករណ៍ថាមានជាង២ម៉ឺននាក់នឹងបង្ហាញខ្លួន។
ប្រធានប៉ូលិសក្រុង Chicago លោក Larry Snelling បាននិយាយកាលពីថ្ងៃអង្គារថាហ្វូងមនុស្សមានប្រហែល៣ពាន់៥រយនាក់ហើយថាភាគច្រើននៃបាតុករទាំងនោះធ្វើឡើងដោយសន្តិវិធី។
ទោះជាយ៉ាងណាក៏ដោយ បាតុករខ្លះបានប៉ះទង្គិចខ្លះជាមួយប៉ូលិសដែលបាញ់ម្រេចប្រឆាំងនឹងពួកគេហើយបានចោលដបទឹកដាក់ប៉ូលិសក្នុងអំឡុងនៃការប៉ះទង្គិចនៅឯឧទ្យានមួយកន្លែងជាទីកន្លែងដែលមានការប្រព្រឹត្តិបទល្មើសនៅក្នុងការរំលោភរបងការពារ។ នេះបើតាមការបញ្ជាក់របស់លោក Snelling ។ លោកបាននិយាយទៀតថាមន្ត្រីប៉ូលិសមិនបានប្រើការបាញ់សារធាតុគីមីណាមួយទេ៕
វេទិកាបញ្ចេញមតិ