ការប្រកួតប្រជែងរវាងបេក្ខជនពីរនាក់ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនៅឆ្នាំ ២០២៤ ធ្វើឡើងនៅចុងសប្តាហ៍នេះ នៅរដ្ឋ South Carolinaដែលអតីតឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley សង្ឃឹមថានឹងឈ្នះលោកអតីតប្រធានាធិបតី Donald Trump នៅក្នុងរដ្ឋស្រុកកំណើតរបស់លោកស្រី។
យុទ្ធនាការរបស់លោក Biden បានចាប់ផ្តើមប្រើ TikTok នេះ ដោយបង្ហាញពីលោកប្រធានាធិបតីដែលត្រូវបានគេសាកសួរនៅឯការប្រកួតផ្តាច់ព្រ័ត្រកីឡា Football អាមេរិក Super Bowl កាលពីថ្ងៃទី១១ ខែកុម្ភៈ ហើយមានរួមបញ្ចូលនូវទ្រឹស្ដីឃុបឃិតខាងនយោបាយដែលផ្ដោតលើតារាចម្រៀងដ៏ល្បីឈ្មោះ គឺនាង Taylor Swift។
ចៅក្រមតុលាការកំពូលអ្នកស្រី Elena Kagan បានលើកជាសំណួរថា «តើហេតុអ្វីបានរដ្ឋមួយអាចមានលទ្ធភាពដើម្បីធ្វើការកំណត់យ៉ាងដូចនេះ ដែលនេះមិនគ្រាន់តែសម្រាប់ពលរដ្ឋរបស់រដ្ឋនោះមួយទេ ប៉ុន្តែក៏អាចសម្រាប់ប្រទេសជាតិទាំងមូលផងដែរ»។
ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនេះគឺស្មើនឹងការអាម៉ាស់មុខសម្រាប់អ្នកស្រី Haley ដែលបានប្រឹងប្រែងធ្វើយ៉ាងណាឱ្យខ្លួនបានក្លាយជាបេក្ខជនមួយរូបដែលអាចប្រកួតប្រជែងនឹងលោក Trump បានដោយពិតប្រាកដ។
បាតុករដែលខឹងសម្បារចំពោះជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បាននាំគ្នាធ្វើបាតុកម្មតាមដងផ្លូវក្នុងសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអង្គារសប្តាហ៍មុន ហើយអ្នកខ្លះបានបង្អាក់ការឃោសនារកសំឡេងឆ្នោតរបស់លោកប្រធានាធិបតី Joe Biden ផងដែរ។
អ្នកបោះឆ្នោតនៅរដ្ឋ New Hampshire បានផ្តល់ជ័យជម្នះជាក់លាក់ដល់បេក្ខជនកាលពីថ្ងៃអង្គារ នៅក្នុងការបោះឆ្នោតទីមួយមុនដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤។
លោក Trump បានទទួលសំឡេងគាំទ្រចំនួន ៣៨.៧៥៥ ដែលស្មើនឹងចំនួន ៥២,៥% រីឯអ្នកស្រី Haley វិញទទួលបានសំឡេងគាំទ្រចំនួន ៣៤.៤៤៤ ដែលស្មើនឹងចំនួន ៤៦,៦%។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោកប្រធានាធិបតី Joe Biden និងលោកអតីតប្រធានាធិបតី Donald Trump ហាក់ដូចជាស្ថិតនៅលើផ្លូវឆ្ពោះទៅការប្រកួតគ្នាឡើងវិញនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា។ ប៉ុន្តែសំណួរអំពីការប្រឈមមុខផ្នែកច្បាប់របស់លោក Trump និងអាយុរបស់បេក្ខជនទាំងពីរកំពុងកើតមាននៅពីខាងក្រោយឆាក។
ការបោះឆ្នោតនៅផ្នែកភាគច្រើននៃរដ្ឋ New Hampshire នេះនឹងបន្តរហូតដល់ពេលល្ងាចថ្ងៃអង្គារនេះទើបបិទបញ្ចប់ ប៉ុន្តែនៅក្នុងក្រុង Dixville Notch ដ៏តូចមួយ អ្នកបោះឆ្នោតបានបោះឆ្នោតតាំងពីពាក់កណ្ដាលយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះម្ល៉េះដោយអ្នកស្រី Haley ទទួលបានប្រតិភូទាំង ៦ នៃក្រុងនេះ។
រដ្ឋដែលមានមោទនភាពចំពោះឯករាជ្យភាព និងការបង្កើតមហន្តរាយ ធ្វើឱ្យមានការចាប់អារម្មណ៍បន្ថែម ជាមួយនឹងព័ត៌មានកាលពីថ្ងៃអាទិត្យដែលថា អភិបាលរដ្ឋ Florida លោក Ron DeSantis បានដកខ្លួនពីការប្រកួតប្រជែងដណ្តើមយកការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។
លោក Trump ក៏ទទួលបានការជំរុញលើកទឹកចិត្តខ្លាំង ទាំងនៅក្នុងរដ្ឋ New Hampshire និងការប្រកួតប្រជែងជាទូទៅ ដោយកាលពីថ្ងៃអាទិត្យ អភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រកាសបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។
ស្ថានភាពសេដ្ឋកិច្ចជារឿយៗដើរតួនាទីសំខាន់សម្រាប់ពលរដ្ឋអាមេរិកាំងក្នុងការបោះឆ្នោតសកល ដែលរួមមានការបោះឆ្នោតប្រធានាធិបតីក្នុងពេលខាងមុខផងដែរ។ ការបោះឆ្នោតឆ្នាំនេះបង្ហាញពីបញ្ហាសំខាន់ៗមួយចំនួនដែលពលរដ្ឋអាមេរិកាំងបានត្រៀមសម្រេចចិត្តក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។
ព័ត៌មានផ្សេងទៀត