ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពុងសង្ឃឹមថា មានកំណើនជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ជាពិសេសនៅពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ឥឡូវនេះហាក់ដូចជាទីប្រឹក្សាកំពូលម្នាក់របស់លោក Trump។
លោក Donald Trump បានជ្រើសរើសលោក Marco Rubio ដែលជាសមាជិកព្រឹទ្ធសភាខាងបក្សសាធារណរដ្ឋតំណាងរដ្ឋ Florida តាំងពីឆ្នាំ ២០១១ មកនិងបម្រើការនៅគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភាអាមេរិក ឱ្យធ្វើជារដ្ឋមន្ត្រីការបរទេសអាមេរិកសម្រាប់អាណត្តិរបស់លោក។
លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump បានធ្វើការជ្រើសរើសដ៏គួរឱ្យភ្ញាក់ផ្អើលធំមួយលើតំណែងយោធាធំបំផុតរបស់ពិភពលោក ដោយបានតែងតាំងអ្នកនិយាយព័ត៌មានទូរទស្សន៍ Fox News ដែលធ្លាប់ជាអតីតទាហានផងដែរគឺលោក Pete Hegseth ធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
លោក Trump និយាយថានៅថ្ងៃដំបូងពេលលោកចូលកាន់តំណែង លោក«នឹងចុះហត្ថលេខាលើឯកសារចាំបាច់នានាដើម្បីយកពន្ធ២៥ភាគរយពីម៉ិកស៊ិកនិងកាណាដាលើគ្រប់ផលិតផលទាំងអស់នាំចូលមកក្នុងសហរដ្ឋអាមេរិក [តាម] ព្រំដែនបើកចំហដ៏គួរឲ្យសំណើច»។
អ្នកបោះឆ្នោតនៅទីក្រុង Lowell រដ្ឋ Massachusetts ចាត់ទុកថា ជ័យជម្នះរបស់លោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អ.ឆ្នាំ២០២៤គួរឱ្យភ្ញាក់ផ្អើល ហើយមានលក្ខណៈប្រវត្តិសាស្ត្រ ប៉ុន្តែអ្នកគាំទ្រគណបក្សទាំងពីរនៅទីក្រុងនេះមានការបកស្រាយក្នុងន័យវិជ្ជមានសម្រាប់គណបក្សរៀងៗខ្លួន។
ការណ៍នេះដោយសារនៅថ្ងៃចន្ទនេះ ចៅក្រមតុលាការរដ្ឋធានីវ៉ាស៊ីនតោនទម្លាក់ចោទបទចោទប្រកាន់លោកពីបទព្យាយាមដោយខុសច្បាប់កែប្រែលទ្ធផលឆ្នោតឆ្នាំ២០២០ដែលលោកបានចាញ់។
ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នឹងចូលកាន់តំណែងនៅខែមករា ឆ្នាំ២០២៥ ជាមួយនឹងការគ្រប់គ្រងសភាទាំងពីរ។ សមាជិកព្រឹទ្ធសភានឹងមានសំឡេងភាគច្រើនទាំងនៅរដ្ឋសភានិងព្រឹទ្ធសភាទៅតាមការចង់បានរបស់ពួកអ្នកបោះឆ្នោតអាមេរិកាំង។
កន្លងមក មន្ត្រីរបស់លោក Trump មិនបានតាំងចិត្តថានឹងធ្វើការលើកលែងណាមួយទេ។ នេះបើយោងតាមបទសម្ភាសន៍ជាមួយក្រុមតំណាងកម្មករនិងកសិដ្ឋាន និងលោក Tom Homan ដែលជា «ប្រធានផ្នែកព្រំដែន» របស់លោក Trump កាលពីពេលថ្មីៗនេះ។
អតីតតំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋលោក Matt Gaetz ដកឈ្មោះរបស់លោកចេញពីការពិចារណាតែងតាំងលោកជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump។
បន្ទាប់ពីបានបរាជ័យក្នុងការប្រកួតប្រជែងការបោះឆ្នោតជាមួយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump មក គណបក្សប្រជាធិបតេយ្យកំពុងស្វែងយល់ហេតុផលដែលខ្លួនចាញ់។ អ្នកវិភាគនិយាយថា សេដ្ឋកិច្ចមានតួនាទីសំខាន់ ក្នុងការបរាជ័យរបស់គណបក្សនេះ
ខណៈដែលលោក Donald Trump ពីខាងគណបក្សសាធារណរដ្ឋ ត្រៀមវិលមកគ្រប់គ្រងសេតវិមានវិញនៅខែមករាខាងមុខនេះ អភិបាលរដ្ឋមួយចំនួនពីគណបក្សប្រជាធិបតេយ្យកំពុងតែត្រៀមការពារគោលនយោបាយកំណែទម្រង់នៅក្នុងរដ្ឋរបស់ខ្លួន។
ពួកអ្នកជំនាញបានចែករំលែកទស្សនៈរបស់ពួកគេអំពើថាតើរដ្ឋាភិបាលសហព័ន្ធត្រៀមលក្ខណៈយ៉ាងដូចម្តេចសម្រាប់ការផ្ទេរអំណាចនេះនៅក្នុងលទ្ធិប្រធាធិបតេយ្យរបស់អាមេរិក។
ព័ត៌មានផ្សេងទៀត